Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការចាប់អារម្មណ៍! គូស្នេហ៍​មួយគូ Pre-wedding បែប​សម័យ​ទសវត្សរ៍៨០ ព្រោះ​ចង់​ធ្វើឲ្យ​ដូច…

spot_img

កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ អ្នកប្រើប្រាស់ហ្វេសប៊ុក Ratsapa Jandawong បានទម្លាយថា មិត្តរបស់គាត់មានចេតនាចង់រៀបការដូចម្តាយរបស់នាង ដូច្នេះហើយពួកយើង ក៏បានរចនារូបថត Pre-wedding បែបទសវត្សរ៍៨០ ដោយចាប់ផ្តើមពីស្វែងរករូបថតអាពាហ៍ពិពាហ៍របស់ម្តាយនាង និងសាច់ញាតិ ដើម្បីរៀបចំគ្រឿងតុបតែងខ្លួនផ្សេងៗ រួមទាំងការតុបតែងខ្លួន​ឲ្យស្រដៀងគ្នាតាមដែលអាចធ្វើ​ទៅ​បាន។

កញ្ញា Mint កូនក្រមុំក្នុងព្រឹត្តិការណ៍នេះ បានបង្ហើបពីអារម្មណ៍របស់ខ្លួន បន្ទាប់ពីរូបថត Pre-wedding របស់នាងត្រូវបានចែកចាយតៗគ្នានៅលើហ្វេសប៊ុក Sumintar Ferngfoo ដោយនាងបាននិយាយថា “នេះពិតជាសុបិនចង់រៀបការដូចម្តាយខ្ញុំៗ ចង់ស្លៀកពាក់ដូច jee- toi អរគុណរាល់ការចុច Like , Share , អរគុណពីបេះដូង។​ បន្ទាប់ពីម្តាយរបស់ខ្ញុំបានឃើញរូបថត Pre-Wedding រ៉ូបមួយឈុតនេះ គាត់ពិតជាភ្ញាក់ផ្អើលជាខ្លាំង”។

តែទោះជាយ៉ាងណា កូនក្រមុំបានបង្ហើបថា ស្ទីលថ្ងៃ​មង្គលការ​គឺពិតជា​ពិធីមង្គលការធម្មតា​។ ប្រធានបទនៃ​ពិធី​នឹងជា​សម័យបច្ចុប្បន្ន​មិនមែនទសវត្សរ៍​៨០​ទេ ប៉ុន្តែ ​ម៉ូដសម្លៀកបំពាក់បែបលំនាំសម័យកាលនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×