Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​មិន​នៅ​បាន​គេ​ជេរ​ព្រាត! ឧកញ៉ា ហេង ឡុង ថា ការ​ស្លាប់​របស់​ គង់ ម៉ូ​នី​កា ​ពាក់ព័ន្ធ​នឹង​ការ​កែ​ដើមទ្រូង ស្រាប់តែ​សាច់ញាតិ​នាង​ប្រតិកម្ម…

spot_img

មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាសម្តែងនូវក្តីរន្ធត់ចិត្ត និងសោកស្តាយ ក្រោយទទួលដំណឹងមរណភាពរបស់តារាសម្តែងស្រីដ៏ស្រស់ស្អាត កញ្ញា គង់ ម៉ូនីកា ដែលកំពុងសាងភាពល្បីល្បាញមហាជនចាប់អារម្មណ៍ខ្លាំង បន្ទាប់សាងស្នាដៃ​ធំមួយ តាមរយៈ​ការសម្ដែង MV ក្នុងបទចម្រៀង «​ជូនដំណើរអូនឡើងលើ​ផ្លូវហាយវ៉េ​» របស់តារាចម្រៀងសំឡេងស្អក​ខេ​ម ដែល MV ​មួយនេះ បានចំណាយដើមទុនដ៏ច្រើនសន្ធឹកសន្ធាប់ របស់ផលិតកម្ម កាឡាក់ស៊ី​ណា វ៉ា​ត្រា​ ប៉ុន្តែ ជាអកុសល មិនគួរណានាងទៅយ៉ាងលឿនទាំងវ័យក្មេងបែបនេះសោះ។

ចំពោះមូលហេតុនៃមរណភាពរបស់តារាស្រីរូបនេះ បើតាមគណនីហ្វេសប៊ុករបស់លោក សាវិន ហ្វីលីព Savin Phillip បានបញ្ជាក់ប្រាប់ឲ្យដឹងនៅវេលាម៉ោង 3:01 រសៀលថ្ងៃទី៦ ខែមិថុនា ថា «សោកស្ដាយ ! តារាសម្ដែង គង់ ម៉ូនីកា បានស្លាប់ដោយជំងឺគាំងបេះដូងមុននេះបន្តិច ។ កញ្ញាជាតួឯកស្រីក្នុង MV ដ៍ល្បីគឺបទ ជូនអូនទ្បេីងផ្លូវហាយវេ របស់ផលិតកម្ម Galaxy Navatra សូមប្អូនស្រីបានទៅដល់ទីស្ងប់សុខ RIP …»។

ដោយឡែក លោកឧកញ៉ា ហេង ឡុង ឯណេះវិញ ខណៈពុំបានដឹងច្បាស់លាស់ ក៏បានបង្ហោះតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅវេលាម៉ោង 9:17 យប់ថ្ងៃទី៦ ខែមិថុនា ថា៖ «ពត៌មានក្រៅផ្លូវការ “មរណៈភាពរបស់កញ្ញា គង់ ម៉ូនីកា មានពាក់ព័ន្ធនឹងការវះកាត់ដើមទ្រូងមិនប្រក្រតី” ខ្ញុំបាទនឹងសិក្សាលម្អិតអំពីបញ្ហានេះ។ សូមវិញ្ញាណខ័នកញ្ញាទៅកាន់សុខគតិភព»។

ពិតណាស់ ក្រោយឃើញលោកឧកញ៉ា ឡុង និយាយបែបនេះ ស្រាប់តែសាច់ញាតិរបស់សពកញ្ញា គង់ ម៉ូនីកា ដែលមានគណនីហ្វេសប៊ុកឈ្មោះ Until You បានចេញមកប្រតិកម្ម តាមរយៈខមិនទាំងហួសចិត្តបែបនេះថា៖ «ក្នុងនាមខ្ញុំជាអ្នកជិតដិតរបស់សព គាត់មិនមែនស្លាប់ដោយសារដូចគាត់យាយទេ មិនគួរហាមាត់ផុសចឹងបានសោះ គាត់ស្លាប់ហើយក្រដាសពេទ្យបញ្ជាក់ត្រឹមត្រូវគាត់មេរោគក្រពះ គាត់ប្រត្តិកម្មថ្នាំមេរោគក្រពះ គាត់ញ៉ាំថ្នាំមិនបានញ៉ាំបាយ ឬបបរទេ, ចឹងបានខ្ញុំថា បើសិនខ្ញុំអ្នកដទៃមិនស្គាល់សព ខ្ញុំមិនទៅឈឺក្បាលរឿងគេទេ ខ្ញុំបានត្រឹមតែមើល តែនេះគាត់ជាបងប្អូនសាច់ញាតិខ្ញុំ ទើបឈឺចាប់ជុំនួសសព»។

រីឯអ្នកលេងបណ្តាញសង្គមផ្សេងទៀត បានដាក់ឲ្យលោកឧកញ៉ាឡើងកប់ៗថា៖ «ចេះស្ទើរ ធ្វើភ្លឺទៅ មានអ្នកថាលោកឯងគរ អាអើយអា, ពូហា បើមិនដឹងរឿង កុំចេះនិយាយទុកមាត់ញុំាមាន់ គេគ្រួសារសពគេឡើងអាណិត បងចង់ល្បីខុសទំនង, ស្ងាត់គេជេរមែនពូ បានផុសថាអោយគ្នាចឹង​ គាត់ស្លាប់ហេីយម៉េចមិនអោយគាត់ទៅបានសុខចឹង​ ប្រយ័ត្នកម្មពៀរណាពូ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×