Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ អេ​ស៊ី​លីដា ភី​អិ​ល​ស៊ី ចាប់ដៃ​គូ​ជាមួ​យ ហ្វ​រ៉េ​ស អ៊ិ​ន​ធឺ​អ៊ែ​ក​ទីវ ខេម​បូ​ឌា ទទួលយក​ការ​ទូទាត់​តាមរយៈ​កម្មវិធី​អេ​ស៊ី​លី​ដា​ម៉ូ​បាល

spot_img

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជ ឈានមុខគេនៅកម្ពុជា បានចាប់ដៃគូជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia) ដើម្បីពង្រីកការផ្តល់ជូនប័ណ្ណទូទាត់ឌីជីថល ដែលអាចទូទាត់បានតាមរយៈកម្មវិធីអេស៊ីលីដាម៉ូបាល។

លោក តូ សុខណាង អ្នកគ្រប់គ្រងប្រចាំប្រទេស នៃក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌ មានប្រសាសន៍ថា “ខ្ញុំមានទំនុកចិត្តថា ភាពជាដៃគូរួមគ្នានេះនឹងបើកឱកាសកាន់តែច្រើន សម្រាប់ធនាគារ អេស៊ីលីដា ក្នុងការគាំទ្រការទូទាត់តាមឌីជីថល សម្រាប់ វល្លិតកូដ (Wallet Code)” ។ “ប័ណ្ណទូទាត់ឌីជីថល ផ្តល់ជូនអ្នកប្រើប្រាស់នូវភាពងាយស្រួល ភាពបត់បែន ជំនឿជាក់ និងសុវត្ថិភាព ហើយយើងក៍ឃើញ មានការកើនឡើងយ៉ាងខ្លាំងនូវតម្រូវការ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។”

“តាមរយៈ វល្លិតកូដ ដែលជាទម្រង់ត្រូវបានបង្កើតឡើងដោយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ នោះ គឺយើងបានប្តេជ្ញាចិត្តធ្វើឲ្យការកម្សាន្តឌីជីថល អាចចូលប្រើប្រាស់បានទាំងអស់គ្នា ហើយយើងតែងស្វែងរកវិធីល្អៗ និងថ្មីៗ ដើម្បីធ្វើឲ្យវាកាន់តែងាយស្រួល សម្រាប់អតិថិជនក្នុងការទូទាត់។ តាមរយៈភាពជាដៃគូជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី នេះ អតិថិជនអាចទូទាត់ប្រាក់សម្រាប់អាជីវកម្ម វល្លិតកូដ តាមអេស៊ីលីដាម៉ូបាល បានដោយវិធីងាយៗ។

លោកបណ្ឌិត អ៊ិន ចាន់នី ដែលជាប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា “យើងទទួលស្គាល់ពីសារៈសំខាន់នៃការផ្តល់ជូនអតិថិជនរបស់យើង នូវភាពងាយស្រួលនៃសេវាកម្ម និងផលិតផលណាមួយ របស់ធនាគារ ក៏ដូចជាឥទ្ធិពលជាវិជ្ជមាន ដែលទទួលបានមកពីភាពជាដៃគូចម្រុះ ជាមួយក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា នឹងនាំមកនូវអត្ថប្រយោជន៍ដល់សហគមន៍របស់យើង”។

ធនាគារ អេស៊ីលីដា បានបង្កើតបណ្តាញប្រតិបត្តិការធំជាងគេ នៅគ្រប់ខេត្ត ក្រុង ក្នុងប្រទេសកម្ពុជា ហើយបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅក្រៅប្រទេស រួមមានប្រទេសឡាវ និងមីយ៉ាន់ម៉ាផងដែរ។

ទន្ទឹមនឹងនេះ ទម្រង់ប័ណ្ណទូទាត់បែបឌីជីថល (Digital Voucher Platform) របស់ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានបង្កើតចេញជាថ្នាលកម្សាន្តដ៏ទូលំទូលាយមួយ សម្រាប់ប័ណ្ណទូទាត់លើទំនិញឌីជីថល ដើម្បីផ្គត់ផ្គង់ ដល់អ្នកប្រើប្រាស់ស្មាតហ្វូន ដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននេះ ព្រមទាំងចូលចិត្តការទិញទំនិញ និងសេវាកម្ម តាម អនឡាញ។ ជាមួយនឹងទម្រង់ប័ណ្ណទូទាត់បែបឌីជីថលនេះ អាជីវកម្មជាច្រើនអាចផ្តល់ជូន អតិថិជនរបស់ខ្លួននូវសេវាកម្មឌីជីថលដ៏ពេញចិត្តកម្រិតខ្ពស់បំផុត តាមរយៈដំណើរការទូទាត់យ៉ាងសាមញ្ញ និងមានសុវត្ថិភាព។

ដើម្បីរីករាយជាមួយការផ្តល់ជូនផ្តាច់មុខនូវ វល្លិតកូដ ពី ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ និងធនាគារ អេស៊ីលីដា សូមលោកអ្នកធ្វើការទាញយក អេស៊ីលីដាម៉ូបាល តាមរយៈ Play Store, App Store និង AppGallery របស់ Huawei

–ENDS–

អំពីហ្វរ៉េស អ៊ិនធឺអ៊ែកទីវ

ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ (Forest Interactive) បានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដែលរៀបចំឱ្យមានទម្រង់ចល័តមួយ ដើម្បីភ្ជាប់ប្រតិបត្តិករទូរស័ព្ទចល័ត អ្នកផ្តល់មាតិកា និងអ្នកផលិតផ្សព្វផ្សាយហ្គេមកម្សាន្តជាមួយអតិថិជនរបស់ពួកគេ។ ជាមួយនឹងបទពិសោធន៍ជាង១៥ឆ្នាំ នៅក្នុងឧស្សាហកម្មនេះ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានពង្រីកការិយាល័យ ប្រតិបត្តិការរបស់ខ្លួន និងប្រើធនធានមនុស្សជាង២០សញ្ជាតិនៅក្នុងតំបន់ចំនួន១៦។

ការផ្តល់សេវាជាវមាតិកាតាមប័ណ្ណទូទាត់ឌីជីថល និងទម្រង់ពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីទូរស័ព្ទ សម្រាប់គ្រប់វ័យ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ (Forest Interactive) ដំណើរការនៅក្នុងប្រទេសជាង៣០ ដោយបម្រើប្រតិបត្តិករទូរស័ព្ទ ចល័តជាង៩០ និងដៃគូមាតិកាជាង១០០ ដែលមានសមត្ថភាពគាំទ្រដល់អតិថិជនជាងមួយពាន់លាននាក់ នៅទូទាំងពិភពលោក។ សូមចូលទៅកាន់ Forest-interactive.com ដើម្បីស្វែងយល់បន្ថែម។

អំពីធនាគារអេស៊ីលីដា

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៤ គឺ ១) វិទ្យាស្ថាន ពាណិជ្ជកម្ម អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសម្បត្តិសរុបចំនួន ៨,១៦ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៥,៧៩ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៥,៩០ពាន់លានដុល្លារអាមេរិក ជាមួយនឹងអតិថិជនជាង ៣,៤៤លាននាក់៕ រក្សាសិទ្ធិដោយ៖ CEN

spot_img
×