Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រៃ..ផ្សៃ​ណាស់! ព្រោះ​ភ្លើង​ប្រច័ណ្ឌ មន្រ្តី​យោធា​ម្នាក់ សម្លា.ប់​អ្នកគ្រូ​បង្រៀន​រូប​ស្រស់​ស្អាតជាសង្សារ លាក់​​ស.ព​ក្នុង​​ស្រះ​ទឹក ​ជា​មួយ​​វិធី​​នេះ…

spot_img

អ្នកគ្រូបង្រៀនជនជាតិថៃរូបស្រស់ស្អាតម្នាក់ ត្រូវបានរកឃើញត្រូវគេសម្លាប់ «លាក់បាំង» សពក្នុងទឹកស្រះដ៏គួរឲ្យអាសូរ បន្ទាប់ពីបាត់ខ្លួនរយៈពេល ១៥ ថ្ងៃ ជាមួយរថយន្ត Toyota Revo 4X4 ពណ៌ប្រផេះ មិនអាចទាក់ទងបាន កាលពីយប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២២ ខណៈជនដៃដល់ជាតឃាតករ ត្រូវបានដឹងថា ជាសង្សារជាមន្រ្តីយោធា។

ដោយឡែក កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានរាយការណ៍ថា នៅវេលាម៉ោង១០ និង៣០នាទីយប់ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា មន្ត្រីបានរកឃើញសពអ្នកគ្រូ Ning ដែលត្រូវបានសម្លាប់ដោយមន្រ្តីយោធាឈ្មោះ Surin អាយុ ៣៨ ឆ្នាំ។

ដំបូង ជនដៃដល់បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះ​ដោយច្របាច់ក ​រួចយកសាកសពទៅទម្លាក់ក្នុងស្រះទឹកមួយកន្លែង នៅ​ភូមិ​១ ឃុំ​ដនយ៉ាង ស្រុក​មឿង ខេត្ត​ផាត់​ឆា​បូរី ដោយចងសពភ្ជាប់ដុំឥដ្ឋ ដែក និងថែមទាំងកាប់ដើមចេកជាង ២០ ដើម រាយប៉ាយលើផ្ទៃទឹក ដើម្បីកុំឲ្យសពអណ្តែតឡើង។

ជនដៃដល់ជាមន្រ្តីយោធារូបនេះ បានប្រាប់ថា មូលហេតុដែលរូបគេឈានដល់ដាច់ចិត្តសម្លាប់អ្នកគ្រូ Wanida ឬ Ning ដែលជាគូស្នេហ៍ គឺធ្វើឡើងដោយសារតែភ្លើងប្រច័ណ្ឌ និងបានសម្លាប់ ខណៈកំពុងជិះរថយន្តធ្វើដំណើរជាមួយគ្នា។ ហើយខណៈពេលនោះ ដោយសារមិនដឹងធ្វើយ៉ាងម៉េច រូបគេក៏បានយកសពទម្លាក់ចូលក្នុងទឹកស្រះតែម្តងទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×