Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិត្តសឿង​មែន! ស្នេហា​ប្តូរផ្តាច់ ប្តី​សុខចិត្ត​តាម​ស្រី​ក្មេង ប្រគល់​ម៉ូតូ​ជូន​ប្រពន្ធ​តាមផ្លូវ បណ្តើរ​គ្នា​ចាកចេញ​គួរឲ្យ​កំ​សត់!

spot_img

ថ្មីៗនេះ រឿងរ៉ាវប្រពន្ធតាមទាន់ប្តី ជិះម៉ូតូឌុបស្រីក្មេងរូបស្រស់ស្អាត នៅតាមផ្លូវមួយកន្លែង នៅក្រុងបាវិត បានបង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង ពីមហាជននៅក្នុងបណ្តាញសង្គម នៅពេលឮប្តីបានបោះសម្តីដាក់ប្រពន្ធថា សុខចិត្តយកស្រី…។

ពិតណាស់ តាមរយៈវីដេអូជាង១នាទី ខណៈកំពុងប្រឈមមុខដាក់គ្នា ដែលបុរសជាប្តី និងស្រីស្នេហ៍មិនអាចងើបមុខរួច ហើយទីបំផុត នៅពេលស្រ្តីជាប្រពន្ធ សួរថាប្តីថា តើរវាងប្រពន្ធ កូន២នាក់ និងស្រី ជ្រើសយកមួយណា ស្រាប់តែភ្លាមៗនោះ បុរសជាប្តីចិត្តសឿង បានឆ្លើយថា សុខចិត្តតាមស្រី និងប្រគល់ម៉ូតូជូនប្រពន្ធ ដើរចាកចេញតែខ្លួនទទេទាំងពីរនាក់។

នេះបើតាមគណនីហ្វេសប៊ុកស្រ្តីជាប្រពន្ធ ដែលមានឈ្មោះ ដេវីត កូនម៉ាក់ បានបង្ហោះវីដេអូ និងរូបថតបង្ហាញមុខមាត់ស្រីស្នេហ៍ប្តី ដោយភ្ជាប់ Caption ថា៖ «មើលមុខមីស្រីយកប្តីគេបងប្អូន»។

ទាក់ទងករណីនេះ មហាជននៅក្នុងបណ្តាញសង្គម បាននាំគ្នាដាក់ឲ្យទាំងប្តី និងស្រីនោះថា៖ «ថោកណាស់ មុខស្អាតតែគ្មានសមត្ថភាពរកប្តីខ្លួនឯង តិចកម្មពៀរនាង, ដឹងថាគេមានម្ចាស់ហើយនៅមុខក្រាសទៀតស្រីមួយចំនួន គឺថោកទាបបែននេះ, មីស្រីថោកល្មមៗទេ តែអាប្រុសវិញថោកខ្លាំង សុខចិត្តចោលប្រពន្ធកូន ទៅយកស្រី,….។ តែទោះយ៉ាងណា នៅពេលឃើញម្នាក់ៗដាក់ឲ្យនារីជាស្រីស្នេហ៍នោះធ្ងន់ៗពេក ក៏មានអ្នកខ្លះបានលើកឡើងថា «បន្ទោសខាងស្រីក៏មិនកើតដែរ ពេលខ្លះគាត់មិនដឹងថា អាថោកហ្នឹងវាមានប្រពន្ធហើយទេ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×