Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ភោ​ធ​សា​ខា​ទេីប​បេី​ក​ថ្មី! នារី​ស្រស់​ស្អាត​ម្នាក់​ជិះ Ford ចូលចាក់​សាំង​អស់ 40$ អត់​ទូទា​ត់​លុ​យ ឡើងឡាន​បើក​ចាកចេញ​បាត់ ទោះ​បុគ្គលិក​រត់​ដេញ​តាម

spot_img

កាលពីពេលកន្លងទៅថ្មីៗនេះ មានករណីដ៏ហួសចិត្តមួយបានកើតឡើង ទាក់ទងម្ចាស់ឡានទំនើបមួយគ្រឿង ចាក់សាំងរួច ដោយពុំបានបង់ប្រាក់ ហើយបន្ទាប់ពីស្ថានីយចាក់សាំង ប្រកាសស្វែងរក ម្ចាស់រថយន្តនោះ ក៏បានមកបង់ និងបានបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីបញ្ហាអុិនធើរណែត ទើបមិនអាចទូទាត់ប្រាក់តាម QR Code ជោគជ័យ។

តែដោយឡែក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ មានរឿងនារីស្រស់ស្អាតម្នាក់ចាក់សាំងអស់ចំនួន ៤០ ដុល្លារ តែអត់បង់ប្រាក់ បើកឡានចាកចេញទៅបាត់ បង្កភ្ញាក់ផ្អើលទៀតហើយ ខណៈស្ថានីយចាក់សាំងបានប្រកាសឲ្យដឹងបែបនេះថា៖ «សូមអញ្ជេីញអ្នកនាងដ៏ស្រស់ស្អាតដែលបេីកឡានស្លាកលេខ កម្ពុជា CH.TREA9 ដែលបានចាក់សាំងនៅស្ថានីយ៏​ TotalEnergies ChhukVa សូមមកទូទាត់ថ្លៃសាំង​ 40$ ដែលបានចាក់នៅថ្ងែទី​ 13/06/2022 វេលាម៉ោង​ 12:17នាទី​ថ្ងៃត្រង់​។»។

តាមវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា ក្រោយពីចាក់សាំងរួចហើយ ស្រ្តីនោះបានឡើងឡាន និងបើកចាកទៅយ៉ាងព្រងើយ ទោះបីជាបុគ្គលិកព្យាយាមហៅឱ្យទូទាត់ និងរត់ដេញតាមទាំងដែលរថយន្តបើកកញ្ចក់ ក៏ស្ត្រីនោះមិនខ្ចីឮឈប់ឡើយ។

ក្រោយពីបានឃើញវីដេអូជាក់ស្តែង មនុស្សជាច្រើនបានលើកឡើងទាំងហួសចិត្តផ្សេងៗគ្នាថា៖ «ហួស៧០ ម៉ង គាត់ដឹងតាស៎ថា តាមការ៉ាសសាំងសុទ្ធតែមានកាមេរ៉ា តែគាត់ជិះធ្វេីព្រងេីយ, សាំងឡើងថ្លៃពេក អ្នកជិះឡានឧស្សាហ៍ភ្លេចណាស់, អាណិតតែអ្នកចាក់សាំងទេ​ គ្នាភ័យខ្លាចសងគេខំរត់ចាប់ឡាន​ ចាប់ឡានមេចជាប់ឪ​, កញ្ជក់ឡានក៏បើក ហើយអ្នកចាក់ក៏បានស្រែកប្រាប់ទៀត មិនមែនភ្លេចគឺមានចេតនាម៉ង, ជិះដល់ឡានហើយអត់មានលុយអោយគេទៀតអែងជិះម៉ូតូចាក់សាំង2លីត្រមិច ក៏អោយលុយធិប1000 2000ដែល,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×