Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាន​ល្បី​បាត់! ប៉ះ​គ្នា​កក្រើ​ក រឿង​ជិះ Ford ចាក់សាំង 40$ អត់​ឲ្យ​លុ​យ ខណៈ​អ្នកលក់​អន​ឡាញ​ម្នាក់​ទៀត ហួសចិត្ត​ពេក បោះសម្តី​ផ្លែផ្កាកប់ៗ​ថា…

spot_img

កាលពីល្ងាចម្សិលមិញនេះ (ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២) មានរឿងដ៏ហួសចិត្តមួយ បានធ្វើឲ្យមហាជនក្នុងបណ្តាញសង្គម មានការភ្ញាក់ភ្អើលយ៉ាងខ្លាំង ទាក់ទងនារីរូបស្រស់ម្នាក់ ដែលត្រូវបានដឹងថា ជាអ្នកលក់អនឡាញ បានជិះរថយន្តទំនើប Ford ចូលចាក់សាំងអស់ចំនួន 40$ ប៉ុន្តែ បែរជាមិនឲ្យលុយគេ ជិះចាកចេញយ៉ាងរំភើយ បើទោះជាបុគ្គលិកចាក់សាំងខំរត់ដេញតាម ដែលធ្វើឲ្យស្ថានីយចាក់សាំង ប្រកាសក្តៅៗផ្អើលតែម្តង។

តែទោះយ៉ាងណា ក្រោយស្ថានីយចាក់សាំងនោះ ប្រកាសស្វែងរកមិនបានប៉ុន្មានម៉ោងផង ខណៈមហាជនជាច្រើននាំគ្នាសម្តែងការហួសចិត្ត និងរិះគន់កប់ៗថា រូបស្អាតតែចរិកធូរថ្លៃ ជាដើម ស្រាប់តែសម៉ីខ្លួននារីជិះរថយន្ត Ford នោះ បានចេញមុខបង្ហោះសារទទួលស្គាល់ការពិតថា ខ្លួននាងពិតជាបាន «ភ្លេច» ឲ្យលុយគេមែន និងមិនមែនចេតនាមិនឲ្យលុយ ដូចមនុស្សជាច្រើនចោទប្រកាន់នោះទេ។

នេះបើតាមគណនីហ្វេសប៊ុក ម៉ាក់ ចន្រ្ទា បោះដុំ បានបង្ហោះឲ្យដឹងថា៖ «ខ្ញុំជាម្ចាស់ឡាន Ford ស្លាកលេខ CH. TREA9 ដែលបានចាក់សាំងនៅការ៉ាស់សាំង total ឈូកវ៉ា2 ដែលនៅជិតផ្ទះ កាលពីថ្ងៃមិញ តែកំហុសមួយគឺខ្ញុំភ្លេចអោយលុយគេ តែផុសក៏ផុសចុះ ព្រោះខ្ញុំជាអ្នកខុសដែរ ខ្ញុំបានភ្លេចអោយលុយគេ តែសូមមេតាប្រេីពាក្យអោយសមរម្យជាមនុស្សបន្តិចមក កុំប្រេីពាក្យឡេីងសុទ្ធតែ(អ្នកនាងដ៏ស្រស់ស្អាត) សួរថាខ្ញុំយកមុខមាត់ខ្ញុំទៅដូរមួយលុយ 40$ ហ្នឹងមែន? ខ្ញុំរកសុីខ្ញុំមានមុខរបរច្បាស់លាស់ត្រឹមត្រូវ មិនមែនមនុស្សដេីរបោកប្រាស់គេទេ អ្នកណាក៏ចេះភ្លេចដែរ»។

តែអ្វីដែលគួរឲ្យអស់សំណើចខ្លាំងនោះ គឺក្រោយនារីអ្នកលក់អនឡាញខាងលើ បានធ្វើការបកស្រាយថា «ភ្លេច» បែបនេះ ស្រាប់តែនារីម្នាក់ជាអ្នកលក់ឡានដូចគ្នាមានគណនីហ្វេសប៊ុកឈ្មោះ Va Theavy ប្រហែលហួសចិត្តពេក ក៏បានព្រលយមាត់ដាក់ចំៗថា៖ «ឥឡូវ ចង់ល្បីស្រួលណាស់ ចាក់សាំងកុំអោយលុយគេ ចាំគេផុស គេស៊ែរកក្រើកពេញប្រទេស ចាំយើងចេញបកស្រាយថាភ្លេច ល្បីលឿនណាស់ លុយដឹងតែអោយគេហើយ តែសំខាន់ល្បីសិន marketing»។

មិនចាំយូរ ក្រោយបានឃើញអ្នកលក់អនឡាញរូបនេះ បានស៊កឲ្យខ្លួនឡើងចុកៗបែបនេះ ស្រាប់តែ ម៉ាក់ ចន្រ្ទា បោះដុំ ក្តៅស្លឹកត្រចៀកដាក់ទៅវិញ ដោយបានភ្ជាប់ផុសនោះយ៉ាងខ្លីថា៖ «បងបងអ្នក online ជួយពិចារណាតាមការគួរទៅចុះ មីនេះវាចេះដឹងរឿងគេជ្រុល រមោសដេកមិនលក់, ផ្ញេីអោយមីហ្នឹង វាដឹងថាវារមោសរឿងគេដល់ថ្នាក់ហ្នឹង»។

សូមបញ្ជាក់ថា លុយសាំងចំនួន 40$ នោះ នារីម្ចាស់រថយន្ត Ford បានបង់ឲ្យស្ថានីយចាក់សាំងរួចហើយ ដោយធ្វើការទូទាត់តាម ABA ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×