Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតី​វ័យ ១៦ ឆ្នាំ បាត់ខ្លួន​ពេល​មករ​កកា​រងា​រនៅហូ​ជិ​មិញ គ្រួសារ​ស្វះ​ស្វែ​រក​ជិត១០ថ្ងៃ ស្រាប់តែ​ពេលនេះ នាង​ប្រាប់​ថា រសាត់​ធ្លាយ​មកដល់…

spot_img

នៅលើបណ្ដាញសង្គម Vietnamnet បានចុះផ្សាយឲ្យដឹងថា ប៉ូលីសឃុំ Xuan Binh (ក្រុង Song Cau ខេត្ត Phu Yen) បានរាយការណ៍ថា ក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់ ដែលបានបាត់ការទាក់ទង នៅពេលដែលនាងមកដល់ទីក្រុងហូជីមិញ បានទូរស័ព្ទទៅសាច់ញាតិរបស់នាង ដោយនិយាយថា នៅពេលនេះ នាងកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា។

កាលពីថ្ងៃទី១៣ ខែមិថុនា កន្លងទៅថ្មីៗនេះ Nguyen Thi TN (អាយុ ១៦ឆ្នាំ នៅភូមិ Tuyet Diem ឃុំ Xuan Binh) បានទាក់ទងទៅប្អូនស្រីបង្កើតរបស់នាងថា នាងកំពុងនៅស្រុកខ្មែរ និងមានការងារមានភាព ប៉ុន្តែ ពុំបានប្រាប់ថាជាការងារអ្វី និងទីតាំងជាក់លាក់នោះទេ ហើយ នាងក៏បានស្នើឱ្យក្រុមគ្រួសារដកចេញ នូវអត្ថបទព័ត៌មានដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ អំពីការស្វែងរកសាច់ញាតិ។

ទាក់ទងករណីនេះ លោក Truong Ngoc Lam ប្រធានគណៈកម្មាធិការប្រជាជនឃុំ Xuan Binh (ក្រុង Song Cau ខេត្ត Phu Yen) ក៏បាននិយាយថា ប៉ូលីសមូលដ្ឋានមានរបាយការណ៍ដំបូងអំពីករណីនេះថា TN (អាយុ ១៦ ឆ្នាំ រស់នៅឃុំ Xuan Binh) បានបាត់ខ្លួនពេលកំពុងស្វែងរកការងារធ្វើនៅទីក្រុងហូជីមិញ។

លោក Lam មានប្រសាសន៍ថា TN បានប្រាប់ថា បច្ចុប្បន្ន នាងកំពុងនៅក្នុងប្រទេសកម្ពុជា ហើយមានការងារមានស្ថិរភាព នាងមិនបានបញ្ជាក់អំពីការងារអ្វីនោះទេ។ បើតាមលោក Lam នោះគ្រួសាររបស់ TN ស្ថិតក្នុងស្ថានភាពលំបាក ដោយម្តាយរបស់នាងឈឺ ហើយឪពុករបស់នាងធ្វើការជាកម្មករ ដើរស៊ីឈ្នួលគេ ដើម្បីចិញ្ចឹមកូន៤នាក់ ឱ្យបានរៀនសូត្រ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមិថុនា សិស្សស្រីអាយុ ១៦ ឆ្នាំ រូបនេះ បានប្រាប់គ្រួសាររបស់នាងថា នាងនឹងទៅធ្វើការនៅទីក្រុងហូជីមិញ ហើយគ្រួសាររបស់នាងក៏បានយល់ព្រម។ ប៉ុន្តែ នៅល្ងាចថ្ងៃទី៦ មិថុនា TN បានផ្តាច់ទំនាក់ទំនងជាមួយគ្រួសាររបស់នាងតែម្តង។ ដោយខ្លាចមានរឿងអ្វីកើតឡើងចំពោះ​កូនស្រី លោក Nguyen Van H បានទៅ​ទីក្រុងហូជីមិញ ដើម្បីស្វែងរកកូនស្រី ហើយរាយការណ៍ទៅ​ប៉ូលិស​ដើម្បីសុំជំនួយ។

លុះ​ដល់ព្រឹកថ្ងៃ​ទី​១៣ មិថុនា ស្រាប់តែ TN បានទូរស័ព្ទមកថា នាងមិនអីទេ និងពេលនេះ កំពុងនៅក្នុងប្រទេសកម្ពុជា។ តែទោះយ៉ាងណា គ្រួសាររបស់នាង បានស្នើឱ្យនាងលាឈប់ពីការងារ ហើយវិលត្រឡប់មកផ្ទះវិញទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×