Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! នៅ​សុ​ខៗ កក្កដា សុភ័​ណ្ណ ត្រូវ​គេ​ព្រួត​វា.យ​នឹង​ស្បែកជើង​ឡើង​ទ្រោម នៅ​ហាង​ផឹក​សុី មូលហេតុ​ដោយសារ…

ប្រិយមិត្តបានស្គាល់រួចហើយ តារាបណ្តាញសង្គមដ៏ល្បីឈ្មោះ កក្កដា សុភ័ណ្ណ ដែលជាបុគ្គលមួយរូប តែងត្រូវបានមហាជនរិះគន់ ព្រោះតែហួសចិត្តខ្លាំង ទៅនឹងទង្វើនៃការសម្ញែងភាពហឺុហា ជាពិសេសការស្លៀកពាក់ដ៏មិនសមទំនង តាំងកាលពីខ្លួននៅជាអ្នកបួសម្ល៉េះ។

តែដោយឡែក ថ្មីៗនេះ អន្ទិត សុភ័ណ្ណ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈនៅសុខៗ ស្រាប់តែត្រូវគេនាំគ្នាព្រួតវាយឡើងទ្រោម នៅហាងផឹកស៊ីមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវ​ព្រះ​សុធារស​ សង្កាត់ទន្លេ​បាសាក់​ខណ្ឌចំការមន​ រាជធានីភ្នំពេញ​វេលា​ម៉ោងប្រមាណជាង ១០ យប់ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០២២។

ទាក់ទងករណីនេះ កក្កដា សុភ័ណ្ណ បានធ្វើការអះអាងថា ខ្លួនត្រូវបានមនុស្សប្រុសស្រីមួយក្រុមហៅជល់កែវផឹកស៊ី ហើយខ្លួនក៏បានបង្ហាញភាពស្និទ្ធស្នាលជាមួយមនុស្សប្រុសម្នាក់ ក្នុងនាមរាប់អានគ្នាជា Friend ប៉ុណ្ណោះ ប៉ុន្តែ មិននឹកស្មានថា ពួកគេមានបំណងចង់ធ្វើស៊ី ហៅចេញក្រៅព្រួតវាយយ៉ាងចាស់ដៃ។ តែបើតាមអ្នករត់កង់បី បានប្រាប់ថា មីក្តា ហ្នឹង ត្រូវបានគេចោទទៅដណ្តើមប្រុសគេ ទើបមានរឿងបែបនេះ។

ទោះជាយ៉ាងណា ក្រោយត្រូវគេព្រួតវាយឡើងទ្រោម កក្កដា សុភ័ណ្ណ និងមិត្តភក្តិ បានទៅដាក់ពាក្យបណ្ដឹង​ចំពោះ​ជនសង្ស័យ​ដែលប្រើ​ប្រាស់អំពើ​ហិង្សា​ទៅ​លើ​ខ្លួន​នៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាល​ទន្លេ​បាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១២:៥០នាទី​យប់​រំលងអាធ្រាត្រ​ ឈានចូលថ្ងៃ​ទី ​១៧​ ខែ​មិថុនា ឆ្នាំ​២០២២៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×