Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! នារី​ម្នាក់​បដិសេធ​ទទួល​លុយ​ជាង​៣​សែន​ដុល្លារ «​ថ្លៃ​បែកបាក់​គ្នា​» ពី​មិត្ត​ប្រុស ដោយ​បោះពាក្យ​ថា វា​តិចតួច​ណាស់​!!

spot_img

​យោងតាម Sina បាន​ចុះផ្សាយ​ឲ្យ​ដឹងថា គូស្នេហ៍​វ័យក្មេង​១​គូ​ដែលមាន​វ័យ​ប្រហែល​២០​ឆ្នាំ​ដូចគ្នា មកពី​ទីក្រុង Hangzhou ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន បានសម្រេច​ចិត្ត​ចែកផ្លូវ​គ្នា បន្ទាប់ពី​រកឃើញថា ពួកគេ​ទាំងពីរ​រស់នៅ​ពុំ​ចុះសម្រុង​នឹង​គ្នា ។

​កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៨ គូស្នេហ៍​នេះ​បានសម្រេច​ណាត់ជួប​គ្នា​នៅ​បារ​មួយកន្លែង ប៉ុន្តែ បានមក​ដល់​ដាច់ដោយឡែក​ពីគ្នា ។ ខាង​ស្រី​បាន​ចូលទៅក្នុង​បារ​នោះ​ជាមួយ​មិត្តភក្តិ​របស់​នាង នៅវេលា​ម៉ោង ១១ យប់ ដើម្បី​រង់ចាំ​អតីត​មិត្ត​ប្រុស​បង្ហាញខ្លួន​នៅ​ទីនោះ ។​

​នាង​ត្រូវបាន​អមដំណើរ​ដោយ​មិត្តភក្តិ​របស់​នាង ហើយ​អ្នក​ទាំងពីរ​បានបង្ហាញ​ខ្លួន​ក្នុង​សម្លៀកបំពាក់​ស្អាតបាត ។ អ្នក​ទាំងពីរ​បាន​ហៅ​ស្រា​មក​ផឹក ហើយ​ភ្លាមៗ​នោះ ក៏​ស្រាប់តែ​ឃើញ​បុរស​វ័យក្មេង​ខ្ពស់​ម្នាក់ បានមក​ដល់​ដោយ​យូរ​វ៉ា​លី​ពណ៌​ប្រផេះ​ធំ​មួយ ដោយ​ពុំ​ដឹងថា​ខាង​ក្នុងនោះ​មាន​របស់​អ្វី​? ទោះយ៉ាងណា នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ពួកគេ​ទាំង​៣​នាក់ បានចាប់ផ្តើម​ឈ្លោះប្រកែក​គ្នា ។​

​បុរស​នោះបាន​បោះ​វ៉ា​លី​ដែល​គាត់​កាន់​ចោល ហើយ​មិនយូរប៉ុន្មាន​បន្ទាប់​នោះ ស្ត្រី​២​នាក់​ក៏បាន​ចាក​ចេញពី​បារ ប៉ុន្តែ មិនបាន​នាំយក​វ៉ា​លី​នោះទេ ។ បុគ្គលិក​បម្រើការ​នៅក្នុង​បារ​នោះ បាន​រកឃើញ​វ៉ា​លី ប៉ុន្តែ ពុំ​អាច​រក​ម្ចាស់​វា​ឃើញ​ទេ ។​

​ពួកគេ​បានសម្រេច​ដាក់​វា​ចូលទៅក្នុង​ផ្នែក «​របស់​បាត់បង់ និង​រកឃើញ​» ដើម្បី​ឲ្យ​ម្ចាស់​របស់​វា​ចូលមក​យក និង​អះអាងថា​ជា​របស់​ពួកគេ ។ ទោះយ៉ាងណា នៅពេល​ពួកគេ​នាំយក​វ៉ា​លី​ដ៏​ធ្ងន់​នេះ​បើកចំហរ ពួកគេ​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​នៅក្នុង​វ៉ា​លី​នោះ​ផ្ទុក​ទៅដោយ​លុយ​ដែលជា​ប្រភេទ​ក្រដាសប្រាក់ ១០០ យ៉​ន់ ។ ហើយ​បុគ្គលិក​នៅ​ទីនោះ ក៏បាន​ហៅ​ប៉ូលីស​ចុះមក ហើយ​ពួកគេ​ក៏បាន​នាំយក​វ៉ា​លី​នេះ​ទៅកាន់​ប៉ុស្តិ៍ ។ គេ​បាន​រកឃើញថា ចំនួន​លុយ​ទាំងអស់​នៅក្នុង​វ៉ា​លី​នោះ​មាន​រហូតដល់ ២​លាន​យ័ន (​ស្មើនឹង ៣១៤១១០ ដុល្លារ​អាមេរិក​) ។​

​ទោះយ៉ាងណា នៅ​ថ្ងៃ​បន្ទាប់មក បុរស​វ័យក្មេង​នោះ​បានមក​ទាក់ទង​នៅ​បារ​នោះ ដើម្បី​ស្វែងរក​វ៉ា​លី​របស់គាត់ ហើយ​គាត់​ត្រូវបាន​គេ​នាំទៅ​កាន់​ប៉ុស្តិ៍ប៉ូលីស ។ យោងតាម​ប៉ូលីស បុរស​រូបនោះ​មាន​អាយុ ២៣ ឆ្នាំ ធ្វើការ​នៅក្នុង​វិស័យ​ព័ត៌មានវិទ្យា (IT) ។​

​គាត់​បាន​ពន្យល់​ទៅ​ប៉ូលីស​ថា គាត់​បាន​នាំ​យកលុយ​មួយ​វ៉ា​លី​មក​ទីនេះ ព្រោះតែ​អតីត​មិត្តស្រី​របស់គាត់​ស្នើសុំ​លុយ​ចំនួន ៥ លាន​យ័ន ជា​ថ្នូរ​នឹង​ការចែក​ផ្លូវ​គ្នា ។ គាត់​បានបញ្ជាក់​អំពី​រឿងរ៉ាវ​កើតឡើង​នេះ​ថា​៖ «​ខ្ញុំ​ចង់​បែកបាក់​នឹង​មិត្តស្រី​របស់ខ្ញុំ ប៉ុន្តែ នាង​បាន​ស្នើសុំ​លុយ ៥ លាន​យ័ន ជា​ថ្លៃ​បែកបាក់​គ្នា ។ នៅពេល​ខ្ញុំ​បានមក​ជួប​នាង​នៅ​បារ​នោះ ខ្ញុំ​បាន​យកលុយ​មក​ត្រឹមតែ ២ លាន​យ័ន ប៉ុណ្ណោះ ។ ខ្ញុំ​ក៏បាន​ប្រាប់​នាង​ថា ខ្ញុំ​មាន​ត្រឹមតែ ២ លាន​យ័ន ប៉ុណ្ណោះ ហើយ​ខ្ញុំ​បាន​ទុក​វា​នៅ​ទីនោះ និង​បាន​ចាកចេញ​ទៅវិញ​» ។​

​ប៉ូលីស​បាន​កោះហៅ​អតីត​មិត្តស្រី​របស់​មក​សួរនាំ ហើយ​នាង​បាន​ប្រាប់ថា នាង​ពុំ​យក​វ៉ា​លី​នោះទេ ព្រោះ​លុយ ២ លាន​យ័ន តិច​ណាស់​សម្រាប់​រូបនាង ។ នាង​និយាយថា​៖ «​គាត់​គ្រាន់តែ​ប្រគល់​លុយ​ឲ្យ​ខ្ញុំ ២​លាន​យ័ន ប៉ុន្តែ ខ្ញុំ​ពុំ​ព្រម​ទទួលយក​វា​ទេ ហេតុដូច្នេះ ខ្ញុំ​ក៏បាន​ចាក​ចេញពី​ទីនោះ​ដែរ ។ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​គាត់​ឲ្យ​ប្រាប់ថា ខ្ញុំ​ពុំបាន​យក​វ៉ា​លី​នោះទេ ហើយ​ខ្ញុំ​ក៏បាន​ឲ្យ​គាត់​មក​យក​វា​វិញ​ខ្លួនឯង​» ។​

​ទោះយ៉ាងណា ដំណើររឿង​រ៉ាវ​របស់​អ្នក​ទាំងពីរ​ពុំ​ដឹងថា​នឹង​វិវត្តន៍​យ៉ាងណា​ទៀត​ទេ បន្ទាប់ពី​ប៉ូលីស​បានប្រគល់​វ៉ា​លី​ទៅ​ឲ្យ​បុរស​នោះ​វិញ ៕ ចន្ទី​ 

spot_img
×