Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាម​ពិ​ត​រឿង​ចឹង​សោះ! កក្កដា សោភ័ណ្ឌ ថា​ធ្លាប់​ត្រូវ​ជន​នោះ​ព្រួត​វា.យម្ត​ងរួច​ហើ​យ កាល២ឆ្នាំមុន តែ​បែ.ក​ក្បាល​នឹង​ស្បែក​ជើង​លើក​នេះ ខ្លួន​ក៏​មិន​ដាច់ចិត្ត​ប្តឹង ដោយ​សារ​តែ…

ប្រិយមិត្ត បានទទួលជ្រាបរួចហើយថា កាលពីយប់ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២ កក្កដា សោភ័ណ្ណ ហៅ​កូនកណ្ដុរតូច ត្រូវជនប្រុសស្រីមានគ្នា៣នាក់ (ប្រុស១នាក់-ស្រី១នាក់-ភេទទី៣ម្នាក់) បានព្រួតវា​យដោយយកស្បែ​​កជើ​ងវាយក្បាលឡើងបែក នៅហាងផឹកសុីមួយកន្លែង​ស្ថិតតាមបណ្ដោយផ្លូវ​ព្រះ​សុធារស សង្កាត់ទន្លេ​បាសាក់​ ខណ្ឌចំការមន​វេលា​ម៉ោង​១០:៣០នាទីយប់​ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជុំវិញករណីនេះ កក្កដា សុភ័ណ្ឌ បានចេញមុខឡាយវីដេអូបកស្រាយឲ្យដឹងថា តាមពិតទៅ ខ្លួន និងជនម្នាក់ក្នុងចំណោម៣នាក់ ដែលជាភេទទី៣ដែរ គឺជាអ្នកស្គាល់គ្នា ហើយកាលពី២ឆ្នាំ ខ្លួនក៏ត្រូវជននោះនាំបក្ខពួកព្រួតវាយនៅមុខសួនវត្តបទុមវតី ម្តងរួចមកហើយ (៣ទល់១)។ ហើយបន្ទាប់ពីនោះមក ក៏មានរឿងគុំកួនគ្នា រហូតដល់ប៉ុន្មានខែមុននេះ ក៏ចាប់ផ្តើមមានរឿងទៀត ទាក់ទងដណ្តើមសង្សារគ្នា ដោយម្នាក់ស្រីភេទទី៣ហ្នឹង យកសង្សារចាស់ខ្លួន ៣ ទៅ ៤ នាក់ ហើយថែមទាំងឆាតជេរទៀតផង។

កក្កដា សុភ័ណ្ឌ បានបន្តថា ប៉ុន្តែ អ្វីដែលមិននឹកស្មាននោះ គឺនៅយប់កើតហេតុ ជនបង្កនោះ ក៏បានធ្វើជាមកសុំទោស និងសុំជល់កែវ (បញ្ច្រកលើកដាច់ៗ) តែម្តង ប៉ុន្តែ នៅពេលខ្លួនចេញមកខាងក្រៅ ស្រាប់តែម្នាក់ភេទទី៣ហ្នឹង ស្ទុះចេញមកអូសដៃ ក៏បានទង្គិចធ្វើឲ្យជ្រុះទូរស័ព្ទមិត្តភក្តិស្រីរបស់គេបែក ហើយក៏ទាមទារឲ្យខ្លួនសងចំនួន 50$ ។ តែទោះយ៉ាងណា កក្កដា សុភ័ណ្ឌ បានអះអាងថា ពួកគេមានបំណងធ្វើសុីខ្លួនតែម្តង ដោយធ្វើជាជ្រុះទូរស័ព្ទ និងស្នើឲ្យម្ចាស់ហាងឆែកកាមេរ៉ាសុវត្ថិភាព ដើម្បីបញ្ជាក់ការពិត។

កក្កដា សុភ័ណ្ឌ ថា ហិង្សាបានកើតឡើង គឺដោយសារតែខ្លួនមិនព្រមសង ព្រោះខ្លួនមិនបានធ្វើខុសឲ្យជ្រុះទូរស័ព្ទគេនោះទេ។ តែទោះយ៉ាងណា អន្ទិត កក្កដា សុភ័ណ្ឌ បាននិយាយថា ខ្លួនមិនធ្វើការប្តឹងផ្តល់ទាំងនោះទេ ដោយតែមានក្តីអាណិតទៅដល់ឪពុកម្តាយរបស់ជនភេទទី៣ម្នាក់នោះក្រលំបាក ព្រោះខ្លួនជាអ្នករៀនអ្នកបួសចិត្តមិនដាច់នោះទេ និងសំណូមពរគ្រប់គ្នាកុំស្អប់ជននោះអី ព្រោះគេជាមនុស្សភ្លើតភ្លើន ធ្វើខ្លួនហាយសូ មិនគិតទៅដល់ម្តាយខំរកសុីយ៉ាងតត្រុកនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×