ទឹកចិត្តដ៏ស្អាតបរិសុទ្ធ ប្រកបដោយសេចក្តីជ្រះថ្លា រីករាយ និងពេញចិត្តខ្លាំង ទោះធ្វើបុណ្យតិចតួចក៏ដោយ ក៏គង់បានផលានិសង្សច្រើនក្រាស់ក្រៃដែរ។
ដោយឡែក ងាកមកចាប់អារម្មណ៍ រូបភាពបុរសម្នាក់នេះវិញ ឃើញថា បានធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គម សម្តែងការកោតសរសើរជាខ្លាំង ចំពោះទង្វើនៃការធ្វើបុណ្យដាក់ទានដ៏សាមញ្ញរបស់គាត់ មានជាអាហារបាយកញ្ចប់បន្តិចបន្តួច ចែករំលែកទៅដល់ក្មេងៗនៅតាមផ្លូវ ដោយពុំបញ្ចេញមុខដាក់កាមេរ៉ាអ្វីនោះឡើយ ប៉ុន្តែ សកម្មភាពនៃទង្វើដ៏ល្អរបស់គាត់ ត្រូវបានអ្នកដំណើរម្នាក់ដែលគាត់មានគណនីហ្វេសប៊ុកឈ្មោះ Chea Sereypoleak លួចថត រួចបង្ហោះដោយភ្ជាប់ Caption ថា៖ «អ្នកធ្វើរបុណ្យមិនចង់ល្បី សុំទោសម្ចាស់រូប»។
ក្រោយពីបានឃើញរូបភាពនៃទង្វើដ៏ល្អនេះ អ្នកលេងអុីនធើរណែតជាច្រើន បានសម្តែងការកោតសរសើរ និងលើកឡើងចំៗថា៖ «ពូហ្នឹងចិត្តល្អណាស់ ឃើញគាត់ធ្វើបុណ្យដាក់ទានរហូត, សូមសរសើរទឹកចិត្តគាត់ណាស់ ចង់ស្គាល់មុខគាត់ដល់ហើយ, ស្នាមញញឹមចេញពីបេះដូង ទឹកចិត្តជ្រះថ្លាណាស់!, តែបើអ្នកខ្លះវិញ កាមេរ៉ាជុំទិស សូមទោសព្រោះខ្ញុំយាយតាមមើលឃើញទេណាបង, កាមេរាដើម្បីផលប្រយោជន៍ រកបាន100 ដាក់ទាន20 នេះហើយ Marketing មិនបាច់អស់លុយថ្លៃប៊ូស,….»។
តែទន្ទឹមនឹងនេះ ក៏មានអ្នកឆ្លើយតបទៅវិញថា៖ «ថត ឬអត់ ជាចំណង់ចំណូលចិត្តរបស់គេ គេចង់ទុកជាអនុស្សាវរីយ ចែករំលែកអំពើល្អជាគំរូមនុស្សច្រើនបានឃើញ ថតបានធ្វើ ប្រសើរជាងស្ងាត់ៗមិនបានជួយអីសោះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



