Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យខ្លាចណាស់! ចិន​ចេញប្រកាស​ក្រហម ខណៈ​វីដេអូ​បង្ហាញ​រថយន្ត​អគ្គី​ភ័យ និង​ផ្ទះ​ប្រជាពលរដ្ឋ ត្រូវ​នាំ​យក​ដោយ​ទឹក​ជំនន់​ដ៏​ខ្លាំ​ង​ក្លា

spot_img

នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែមិថុនា វីដេអូដ៏រន្ធត់មួួយដែលថតពីទិដ្ឋភាពរថយន្តពន្លត់អគ្គីភ័យ ត្រូវបានអូសទាញដោយខ្សែទឹកដ៏ខ្លាំងក្លា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញទំនាក់ទំនងសង្គមចិន។

ទីតាំងនៃឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងស្រុក Qujiang ទីក្រុង Shaoguan ខេត្ត Guangdong។ ដោយសារភ្លៀងធ្លាក់ខ្លាំង តំបន់នេះ​ត្រូវជន់លិចលង់យ៉ាងខ្លាំង។

យោងតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានពន្លត់អគ្គីភ័យ Thieu Quan បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា បន្ទាប់ពីបានដឹកជញ្ជួនប្រជាពលរដ្ឋដែលឡោមព័ទ្ធដោយទឹកជំនន់ ទៅកាន់កន្លែងមានសុវត្ថិភាព រថយន្តពន្លត់អគ្គីភ័យរបស់ស្ថានីយ៍ ភ្លាមៗនោះក៏បានជួបប្រទះនឹងទឹកជំនន់កើនឡើងយ៉ាងខ្លាំងក្លា ហើយព័ទ្ធជុំវិញរថយន្តគួរឲ្យរន្ធត់។ តែទោះយ៉ាងណា សំណាងល្អ​អ្នកបើកបរអាចគ្រប់គ្រងបើកចេញពីទឹកជំនន់​ហើយក៏មិនបណ្តាលឲ្យនរណា​ម្នាក់​រងរបួសនោះទេ។

ស្ថានភាពភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ក៏ត្រូវបានកត់ត្រានៅក្នុងខេត្ត Guangxi ផងដែរ។ ទឹកជំនន់ពីខាងលើ បានហូរចូលមកយ៉ាងសន្ធាប់​ធ្វើ​ឲ្យប្រជាពលរដ្ឋ មិនអាចគ្រប់គ្រងជម្លៀសខ្លួនចេញទាន់ពេល។

យោងតាម ​​Nanguo Jinbao ភូមិមួយក្នុងសង្កាត់ Cangwu ត្រូវបានរងគ្រោះដោយទឹកជំនន់ភ្លាមៗ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ ទឹកជំនន់បានបំផ្លាញផ្ទះ​មួយខ្នង​​ហើយបានអូសយករបស់របរជា​ច្រើន​និងព្រមទាំងបន្ទះ​ឈើ​ធំៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×