Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតី​អាយុ ១៦ ឆ្នាំ ដែល​បាត់ខ្លួន​ប៉ុន្មាន​ថ្ងៃមុន ពេលនេះ អាជ្ញាធរ​បាន​បញ្ជាក់​ថា នាង…

នៅថ្ងៃទី២០ ខែមិថុនា ប៉ូលីសសង្កាត់ Binh Thanh (ក្រុងហូជីមិញ) បានបញ្ជាក់ថា នាង NTTN (អាយុ ១៦ ឆ្នាំមកពី Phu Yen) បានត្រលប់មកផ្ទះវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបាត់ខ្លួនជាច្រើនថ្ងៃ នៅពេលនាងឡើងមករកការងារធ្វើនៅក្នុងទីក្រុងហូជីមិញ។

ចំណែកប៉ូលីសនៃឃុំ Xuan Binh ទីក្រុង Song Cau (Phu Yen) ក៏បានបញ្ជាក់ដែរថា គ្រួសាររបស់ NTTN បានរាយការណ៍ថា ពួកគេបានរកឃើញកូនស្រីហើយ។

តាមព័ត៌មានបឋម នាង N. បានត្រឡប់មកផ្ទះ​វិញ​នៅ​ល្ងាចថ្ងៃ​ទី ១៩ មិថុនា ហើយបានទៅ​ផ្ទះ​បងស្រីនៅ​ខេត្ត Quang Binh នា​រសៀលថ្ងៃ​ទី ២០ មិថុនា។

អាជ្ញាធរមូលដ្ឋានបាននិយាយថា ពួកគេនឹងធ្វើការជាមួយក្រុមគ្រួសាររបស់ក្មេងស្រីវ័យក្មេងនេះ ដើម្បីបំភ្លឺពីការបាត់ខ្លួនរបស់នាង ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាសាធារណៈ កាលពីពេលថ្មីៗនេះ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃ​ទី​៥ មិថុនា នាង NTTN បានជិះ​រថយន្តក្រុងពីក្រុង Song Cau (Phu Yen) ទៅ​ទីក្រុង​ហូជីមិញ ដើម្បីធ្វើការ​ក្រោមការណែនាំពីអ្នកស្គាល់គ្នា​តាមបណ្តាញសង្គម។ បន្ទាប់ពីមកដល់ចំណតរថយន្តនៅសង្កាត់ Binh Thanh (ហូជីមិញ) នារីវ័យក្មេងនេះបានទូរស័ព្ទទៅក្រុមគ្រួសាររបស់នាងថាបានមកដល់ហើយ ប៉ុន្តែ ក្រោយមក ក៏បាត់ទំនាក់ទំនងជាច្រើនថ្ងៃតែម្តង។

ទាក់ទិននឹងករណីនេះ លោក Nguyen Van Huong ឪពុករបស់ N. ដែលបានឡើងមកក្រុងហូជីមិញ ដើម្បីស្វែងរកកូនស្រី បានឲ្យដឹងថា គ្រួសាររបស់គាត់បានទទួលទូរស័ព្ទពីកូនស្រី ដែលបានប្រាប់ថា នៅពេលនេះ នាងកំពុងនៅក្នុងប្រទេសកម្ពុជា និងមានការងារផងដែរ។ តែទោះយ៉ាងណា ពួកគាត់ពិតជាស្លុតចិត្តយ៉ាងខ្លាំង នៅពេលមានគេទូរស័ព្ទមកថា ទាមទារប្រាក់លោះចំនួន ៧០ លានដុង (ស្មើប្រមាណ ៣ ពាន់ដុល្លារ) ជាថ្នូរនាំនាងត្រឡប់មកស្រុកវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×