Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ក្រោយ​ភ្ជាប់ពាក្យ​រួ​ច អ្នកនាង កែវ វល័​ក្ខ ហែ.ក​ទម្លាយ​ខ្ទេ.ច​អតីត​ឧត្តម​ស្វា​មី លាន អា​ហ្វ្រីល​គី​នីន មិនដឹងជា​ឧកញ៉ា​ចេញ​មក​ពីណា ព្រោះថា…

spot_img

គ្រាន់តែឮឈ្មោះ នោះប្រិយមិត្តជាច្រើនប្រាកដណាស់ បានស្គាល់ច្បាស់ហើយ លោកឧកញ៉ា លាន អា​ហ្វ្រីលគីនីន ដែលល្បីឈ្មោះខ្លាំង គឺល្បីរឿងជំពាក់បំណុលគេជុំវិញទិស រហូតដល់ថ្នាក់ធ្វើឲ្យមហាជន ហួសចិត្តខ្លាំងពេក ក៏បានដាក់ឲ្យថា មិនដឹងជាឧកញ៉ាខ្មោចស្អីទេ ឮតែគេបង្ហោះឲ្យចូលខ្លួនដោះស្រាយបំណុលជារឿយៗ ប៉ុន្តែ ធ្វើដូចគ្មានជំពាក់អ្នកណាមួយរៀល។

ទាក់ទងរឿងល្បីមានងារឧកញ៉ានេះផងដែរ នៅពេលសួរក្នុងបទសម្ភាសន៍អំពីប្រធានបទ «ឡានផ្ទះបង់រំលស់ ចុងក្រោយ បែរធ្លាក់មកលើប្រពន្ធជាអ្នករ៉ាប់រង» ដោយលើកឡើងថា មហាជនគិតថា មានប្តីជាឧកញ៉ា ជាអ្នកមាន ជាអ្នកជំនួញបែបនេះ ប្រហែលប្រពន្ធកូនរស់នៅសុខស្រួល រស់លើគំនរទ្រព្យ មានសុភមង្គលខ្លាំងហើយមើលទៅ!? ស្រាប់តែអ្នកនាង កែវ វល័ក្ខ ជាអតីតភរិយា បានទម្លាយចេញទាំងហួសចិត្តថា មិនដឹងឧកញ៉ា ឬមិនឧកញ៉ា មិនដឹង ព្រោះការរស់នៅមិនដូចពាក្យគេនិយាយថារស់សម្បូរសប្បាយ គឺអត់ហ្មង ព្រោះ ផ្ទះ-ឡាន សុទ្ធតែបង់រំលោះ មិនដឹងឧកញ៉ាប្រភេទស្អី ព្រោះពេលខ្លះមានលុយឲ្យប្រពន្ធទិញម្ហូប ពេលខ្លះក៏អត់មានលុយឲ្យអុីចឹងទៅ។

អ្នកនាង កែវ វល័ក្ខ បន្តគួរឲ្យអស់សំណើចទៀតថា បើលោក លាន អាហ្វ្រីលគីនីន មានលិខិតបញ្ជាក់ងារឧកញ៉ាពីព្រះមហាក្សត្រ ប្រហែលដាក់តាំងពេញផ្ទះ អ៊ួតគេឯងងាប់ហើយ។

គួរបញ្ជាក់ថា ការចែកផ្លូវគ្នារវាងអ្នកទាំងពីរ គេពុំបានដឹងមូលហេតុច្បាស់នោះទេ ប៉ុន្ដែកន្លងទៅ ពោលគឺនៅអំឡុងខែកញ្ញា ឆ្នាំ២០២១ រឿងអាស្រូវគ្រួសារមួយបានកើតឡើង ដោយអ្នកនាង កែវ វល័ក្ខ បានអះអាងថា ស្វាមីរបស់ខ្លួនជាមនុស្សជក់ថ្នាំ និងប្រើអំពើហិង្សា ដោយបានបញ្ចេញសារទាំងកំហឹងឈឺចាប់ប្រើពាក្យធ្ងន់ៗបែបនេះថា៖ “អញប្រាប់ហើយ ថាជក់ថ្នាំល្មមៗបានហើយ បើជក់ខ្លាំងពេក ពេលបែក វ៉ៃតែអញ និងកូនទេ អាកើតចេញពី….”។

តែទោះយ៉ាងណា នៅពេលនេះ អ្នកទាំងពីរមានដៃគូស្នេហ៍រៀងៗខ្លួនរួចហើយ ដោយលោកឧកញ៉ាបំណុល លាន អា​ហ្វ្រីលគីនីន កំពុងរស់នៅ​ជាមួយអ្នកមេម៉ាយរូបស្រស់​ ជា​អ្នកលក់អនឡាញ​យ៉ាងមានក្តីសុខ តែមហាជនហៅថា ឆ្នាំងណាគ្របហ្នឹង ខណៈអ្នកនាង កែវ វល័ក្ខ បានភ្ជាប់ពាក្យជាមួយបុរសម្នាក់ ​កាលពីពាក់កណ្តាលខែមេសា កន្លងទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×