Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល ស.ម្លាប់អ្នកវិទ្យាសាស្រ្ដនុយក្លេអ៊ែរអ៊ីរ៉ង់ មិនឲ្យសហរដ្ឋអាមេរិកដឹង

spot_img

រដ្ឋធានីជេរ៉ូហ្សាឡឹម៖ រហូតមកដល់ពេលនេះ គេនៅតែមានការសង័្សយថា ការស.ម្លាប់លោកស័ក្ដិ៥ នៃកងឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ នៅជិតមូលដ្ឋានអាវុធមហាប្រល័យលោករបស់ក្រុងតេអ៊ីរ៉ង់ នៅជិតមូលដ្ឋានកងទ័ពប៉ាជិន (Parchin) គឺអ៊ីស្រាអែល នៅតែស្ថិតនៅពីក្រោយការវា.យប្រ.ហារដ៏អាថ៌កំបាំងនេះ។

សារព័ត៌មាន The Times of Israel បានចេញផ្សាយ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ថា បើតាមប្រភពនានា បានប្រាប់ដល់បណ្ដាញទូរទស្សន៍ CNN ថា សហរដ្ឋអាមេរិក មិនបានផ្ដល់យោបល់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ រួមទាំងការធ្វើឃាត ទៅលើលោកវរសេនីយ៍ឯក ហាសសាន សាយយ៉ាដ ខូដាអ៊ី (Hassan Sayyad Khodaei) នៃកងឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ កាលពីខែឧសភា ឆ្នាំ២០២២ នោះឡើយ។

បើតាមសេចក្ដីរាយការណ៍ បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២១ ខែមិថុនា ថា អ៊ីស្រាអែលកំពុងតែលាក់បាំង ពីសហរដ្ឋអាមេរិក នៅក្នុងការបង្កើនប្រតិបត្តិការសម្ងាត់ ប្រឆាំងនឹងកម្មវិធីអាវុធមហាប្រល័យលោករបស់អ៊ីរ៉ង់។

ដោយឡែក សេចក្ដីរាយការណ៍ ពីបណ្ដាញទូរទស្សន៍សហរដ្ឋអាមេរិក CNN បានដកស្រង់ចេញ ពីប្រភពនានា ហាក់បីដូចជាការកាត់ផ្ដាចទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងអ៊ីស្រាអែល និង សហរដ្ឋអាមេរិក ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែង ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ សកម្មភាពបែបនេះ អាចនាំឲ្យសហរដ្ឋអាមេរិក មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញយុទ្ធនាការរំលោភបំពានរបស់អ៊ីស្រាអែល ដែលនាំឲ្យមានការស្តីបន្ទោសមួយចំនួន ជុំវិញការស.ម្លាប់វិស្វករដ៏ល្បីល្បាញរបស់អ៊ីរ៉ង់ កាលពីពេលថ្មីៗនេះ។

បើតាមប្រភពព័ត៌មានជាច្រើន បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ជាទូទៅបានបដិសេធនូវការជ្រៀតជ្រែក នៅក្នុងការធ្វើឃាត ទៅលើគោលដៅ ដែលត្រូវបានចោទប្រកាន់ និង សកម្មភាពបំផ្លិចបំផ្លាញ។ ប៉ុន្ដែអ៊ីស្រាអែល នៅតែមិនបានឱ្យសហរដ្ឋអាមេរិក ដឹងជាមុន អំពីសកម្មភាពនេះឡើយ ហើយក៏កម្រនឹងទទួលស្គាល់សកម្មភាពទាំងនោះ ក្រោយការសន្ទនាបិទទ្វារ។

បណ្ដាញព័ត៌មាននោះ ត្រូវបានដកស្រង់ ចេញពីមន្រ្ដីសហរដ្ឋអាមេរិកម្នាក់ អះអាងថា អ៊ីស្រាអែល ជាអ្នកស្ថិតនៅពីក្រោយការធ្វើឃាត ទៅលើកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោកវរសេនីយ៍ឯក Hassan Sayyad Khodaei កាលពីខែឧសភា។

បណ្ដាញទូរទស្សន៍ CNN បានរាយការណ៍ថា ខ្លួនបាននិយាយជាមួយមន្ត្រីអាមេរិក និង ប្រភពផ្សេងទៀតជាសម្ងាត់ ជុំវិញចារកម្មអាមេរិក ប៉ុន្តែមិនបានបញ្ជាក់ ថាតើពួកគេជាជនជាតិអាមេរិក ឬអ៊ីស្រាអែល និង មកពីប្រទេសផ្សេងៗនោះឡើយ។

នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ កន្លងទៅថ្មីៗនេះ ភាពតានតឹង រវាងប្រទេសអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ កាន់តែមានសភាពខ្លាំងឡើង ក្រោយការធ្វើឃាត ទៅលើមន្ត្រីកំពូលរបស់អ៊ីរ៉ង់ នៅក្នុងទីក្រុងតេអ៊ីរ៉ង់ កាលពីខែឧសភា ឆ្នាំ២០២២។ ករណីនេះ បាននាំវាស្តីបន្ទោសទៅលើអ៊ីស្រាអែល ជុំវិញការស្លាប់របស់មន្រ្ដីសន្តិសុខ និង បុគ្គលិកវិទ្យាសាស្ត្រមួយចំនួន នៅក្នុងប្រទេសអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីរបស់រដ្ឋអាជ្ញា នៃខេត្ត ស៊ីតាន (Sistan) និង បាលូជីស្ដង់ (Baluchistan) ស្ថិតនៅភាគអាគ្នេយ៍ ប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់ថា មនុស្ស ចំនួន៣នាក់ ត្រូវបានចាប់ខ្លួន កាលពីខែមេសា ដោយសង្ស័យថា បានធ្វើការជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ម៉ូសសាដ (Mossad) របស់អ៊ីស្រាអែល ព្រោះពួកគេចង់សម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×