Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេង សុនិស្ស័យ បង្ហាញមហិច្ឆតាធំមួយ តាំងពីមានអាយុ១០ឆ្នាំ

spot_img

ភ្នំពេញ ៖ បវរកញ្ញាចក្រវាទ្បកម្ពុជាលំដាប់រងទី២ កញ្ញា ហេង សុនិស្ស័យ បានបង្ហាញមហិច្ជតារបស់ខ្លួនធំមួយក្នុងចំណោមមហិច្ឆតាផ្សេងទៀត ដែលនាងត្រូវសម្រេចនាពេលអនាគត ខណៈពេលបំណងមួយនាងបានតាំងចិត្តកាលពីនាងមានអាយុ១០ឆ្នាំមកម្លេះ។

មហិច្ឆតាធំរបស់ ហេង សុនិស្ស័យ នាពេលនេះគឺនាងចង់ក្លាយទៅជាបវរកញ្ញាតំណាងជាតិមួយរូប ដើម្បីចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។
យ៉ាងណានៅពេលនេះបើទោះជាការប្រឡងបវរកញ្ញាចក្រវាទ្បកម្ពុជាឆ្នាំ២០២២ ដែលទើបតែបិទបញ្ចប់កាលពីពេលថ្មីៗនេះ ហេង សុនិស្ស័យ មិនបានគ្រងមកុដ ដើម្បីតំណាងជាតិទៅប្រកួតនៅលើឆាកអន្តរជាតិក៏ដោយ ប៉ុន្តែនាងបានចាត់ទុកថា នេះជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់នាងដែលមានបំណងចង់ធ្វើរឿងមួយនេះតាំងពីកុមារភាពមកម្លេះ។

ហេង សុនិស្ស័យ បានធ្វើការបង្ហោះសារបង្ហាញអារម្មណ៍ពិតរបស់ខ្លួនថា ខ្ញុំមានអាយុប្រហែល ១០ឆ្នាំ កាលនោះខ្ញុំកំពុងរស់នៅ និងសិក្សានៅប្រទេសអូស្ត្រាលី។ ឪពុកម្តាយរបស់ខ្ញុំរវល់ការងារពេក ដូច្នេះភាគច្រើនខ្ញុំនៅផ្ទះម្នាក់ឯង។ ថ្ងៃមួយ ខ្ញុំបានបើកទូរទស្សន៍ ហើយបានឃើញការប្រកួតបវរកញ្ញាដ៏ធំមួយកំពុងផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍។ (សូមមិនធ្វើការបញ្ចេញឈ្មោះ) ប៉ុន្តែខ្ញុំចាំបានច្បាស់ណាស់ ព្រោះខ្ញុំចាំថាបានអង្គុយតាមដានការបង្លាញខ្លួនរបស់បេក្ខនារី ហើយរងចាំមើលដោយមិនបានឃើញស្ត្រីតំណាងកម្ពុជាឡើយ ពេលនោះខ្ញុំបានប្រាប់ខ្លួនឯងថា ថ្ងៃណាមួយខ្ញុំនឹងទៅទីនោះតំណាងឲ្យប្រទេសរបស់ខ្ញុំ។ បើគេអាចធ្វើបាន ខ្ញុំក៏អាចធ្វើបានដែរ។

នាងបានបញ្ជាក់ថា ប្រាកដណាស់ ខ្ញុំមិនបានដឹងថាតើការងារនេះនឹងត្រូវធ្វើការចំណាយធនធាន កម្លាំង និងពេលវេលាប៉ុណ្ណានោះទេ ឬក្នុងដំណាក់កាលណានៃជីវិតរបស់ខ្ញុំ ខ្ញុំនឹងអាចធ្វើវាបានទេ។ ប៉ុន្តែដូចជាខ្ញុំរៀបនឹងបោះបង់ឱកាសនេះចោល មានអ្វីមួយបានរំលឹកខ្ញុំថា ខ្ញុំត្រូវតែបំពេញក្តីស្រមៃរបស់ក្មេងស្រីអាយុ ១០ ឆ្នាំនោះខណៈពេលដែលនាងមានក្តីស្រមៃជាច្រើន នេះគ្រាន់តែជាក្តីស្រមៃមួយរបស់គាត់ប៉ុណ្ណោះ ។

នាងថា បទពិសោធន៍នេះបង្រៀនខ្ញុំថា ជំនួសឱ្យការធ្វើអ្វីមួយដែលមនុស្សគ្រប់គ្នាកំពុងធ្វើរួចហើយ ចូរធ្វើអ្វីដែលប្លែក។ ធ្វើអ្វីដែលអ្នកដទៃមិនទាន់បានធ្វើ។ ធ្វើជាអ្នកកំណត់និន្នាការ ជំនួសឱ្យការជាអ្នកដើរតាមនិន្នាការ។ កំណត់និន្នាការ និងតស៊ូមតិសម្រាប់អ្វីដែលអ្នកជឿ ព្រោះអ្នកអាចមិនដឹងថា ពន្លឺបែបណាដែលអ្នកអាចបញ្ឆេះក្នុងក្មេងស្រីអាយុ ១០ ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាមិនបានគ្រងមកុដ ហេង សុនិស្ស័យ ក៏បានចូលរួមសម្តែងការអបអរសាទរដល់ម្ចាស់ជ័យលាភីគឺកញ្ញា កញ្ញា ហង្ស មានីតា ដែលទើបនឹងបានទទួលមកុដនេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×