Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​អាណិត​ណាស់! ក្រោយ​រាំ​អត់​គូ​ម្នាក់​ឯង ពេជ្រ សោភា ពោល​ពាក្យ​យ៉ាង​កំសត់ ចង់បាន​ប្តី​និង​គេ​ដែរ តែ​ប្រហែល​មិន​ងាយ ដោយសារតែ…

spot_img

ប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមក តារាចម្រៀង ពេជ្រ សោភា ជាតារាចម្រៀងស្រីលំដាប់ជួរមុខមួយរូប ដែលបានសាងភាពល្បីល្បាញ និងនៅតែមានប្រជាប្រិយភាពខ្លាំង ដោយនៅតែមានមហាជនគាំទ្រយ៉ាងច្រើនដដែល។

ពិតណាស់ តារាចម្រៀង ពេជ្រ សោភា​ ពុំត្រឹមតែមានទឹកដមសំឡេងពិរោះ យ៉ាងក្រអួតក្រអៅប៉ុណ្ណោះទេ តែសម្រស់របស់តារាស្រីរូបនេះវិញ ជាពិសេសរាងរៅ គឺថាទាក់ទាញចំណាប់អារម្មណ៍តែម្តង។

តែទោះជាយ៉ាងណា តារាស្រីរូបនេះ ហាក់អភ័ព្វស្នេហ៍ ដោយជួបស្នេហ៍ទី១រៀបការជាមួយបុរសជាមន្ត្រីយោធា និងជាអាណិកជនរស់នៅសហរដ្ឋអាមេរិក នៅអំឡុងឆ្នាំ២០១៥ មិនបានមួយឆ្នាំ ក៏បែកបាក់គ្នា និងស្នេហាទី២ ជាមួយលោក ឆឹម សក្កដា ផ្អែមល្ហែមនិងគ្នាមិនបានប៉ុន្មានផង​ក៏ឈានដល់ផ្លូវបំបែកទៀត។

បន្ទាប់ចែកផ្លូវគ្នាជាមួយលោក ឆឹម សក្កដា មិនយូរប៉ុន្មាន ពេជ្រ សោភា ក៏បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ខណៈបង្ហាញភាពរូបថតមួយសន្លឹកកាន់ដៃបុរសម្នាក់យ៉ាងស្និទ្ធស្នាល នៅលើទឹកដីអង្គរ ដែលធ្វើឲ្យគ្រប់គ្នាជឿថា ជាគូស្នេហ៍ថ្មីរបស់នាង។ តែទោះជាយ៉ាងណា បន្ទាប់មក ពេជ្រ សោភា ហាក់មិនបង្ហាញថាមានដៃគូស្នេហ៍ថ្មីជាមួយបុរសណានោះទេ។

ជាក់ស្តែង ថ្មីៗនេះ ពេជ្រ សោភា បានធ្វើឲ្យហ្វេនរបស់នាង មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយតារាស្រីរូបនេះបានបង្ហោះសាររៀបរាប់ពីជីវិតឯកោដ៏កំសត់ថា៖ «អ្នកអើយ មិត្តជំនាន់ខ្ញុំការអស់ហើយអ្នកខ្លះមានដល់កូនទៀតហើយ ខ្ញុំពេលណាបានដល់គូ គូខ្ញុំប្រហែលដល់ចាស់ដើរលែងរួចទើបដល់មើលទៅ រើសពេកចឹងហើយ មកធ្វើមុខកំសត់អីណា»។

ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើនបានចូលទៅខមិនលេងសើចថា៖ ទ្រាំទៅបង ចាំជួបគូព្រេងទះបីដៃទៅបង អោយបងចាំយូរ, ចែប្រយ័ត្នក្មេងៗ ជំនាន់ក្រោយ ការមុនអស់ចែ ឃើញគេ 17 18 អីភ្ជាប់ពាក្យខ្លះៗហើយ, Idol 39ឆ្នាំ យើង25 ភ័យនៅតាមគាត់ដែរទៅ(single ល្អ),…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×