Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសវៀតណាម តម្លៃប្រេងសាំងហក់ឡើងខ្ពស់មិនធ្លាប់មាន ខណ:រដ្ឋាភិបាលព្យាយាមកាត់បន្ថយពន្ធជាបន្តបន្ទាប់

spot_img

បរទេស ៖ ប្រទេសវៀតណាមដែលពេញនិយមក្នុងការប្រើប្រាស់ប្រេងសាំងទៅលើមធ្យោបាយយានយន្ត និងគ្រឿងម៉ាស៊ីនផ្សេងនោះ ពេលនេះតម្លៃប្រេងសាំងប្រភេទ RON 95 របស់វៀតណាម បានកើនឡើង ១,៥៤ភាគរយ កាលពីថ្ងៃអង្គារ គឺឡើងដល់កម្រិតខ្ពស់ថ្មីមួយមិនធ្លាប់មានពីមុនមក គឺ តម្លៃ ៣២ ៨៧០ដុង (១,៤២ដុល្លារ) ក្នុងមួយលីត្រ ដែលបានកើនឡើង ៤១ភាគរយរហូតមកដល់ គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

បើតាមកាសែត VN Express International របស់វៀតណាម បានចេញផ្សាយឲ្យដឹងថា ប្រភេទប្រេងសាំង RON 95 នេះ មានអ្នកប្រើប្រាស់ដល់ទៅ ៧០ភាគរយនៃការប្រើប្រាស់ប្រេងឥន្ធនៈសរុបក្នុងប្រទេសវៀតណាម។ ចំណែក ប្រេងជីវឥន្ធនៈ RON 92 ក៏បានឡើងថ្លៃ ០,៦១ភាគរយផងដែរ គឺតម្លៃ ៣២ ៣៧០ដុងក្នុងមួយលីត្រដែលបានកើនឡើង ៤៣,៥ភាគរយនៅឆ្នាំនេះ ខណៈដែលប្រេងម៉ាស៊ូតបានឡើងថ្លៃ ៣,៤ភាគរយកាលពីថ្ងៃអង្គារ។

មូលនិធិស្ថិរភាពប្រេងឥន្ធនៈរបស់វៀតណាមដែលបង្កើតឡើងដើម្បីទប់ស្កាត់ការកើនឡើងតម្លៃទំនិញបច្ចុប្បន្ននេះស្ថិតនៅកម្រិតអវិជ្ជមាន, រដ្ឋាភិបាលវៀតណាមបានកាត់បន្ថយពន្ធបរិស្ថានលើប្រេងឥន្ធនៈចំនួនពាក់កណ្តាលមកនៅត្រឹម ២ ០០០ដុង ចាប់ពីខែមេសា ឆ្នាំ២០២២ មក សម្រាប់រយៈពេលពេញមួយឆ្នាំនេះ ហើយកំពុងពិចារណាកាត់បន្ថយចំនួន ១ពាន់ដុងទៀត ដើម្បីទប់លំនឹងអតិផរណា ជាពិសេស ការឡើងថ្លៃប្រេងឥន្ទនៈនេះតែម្ដង ព្រោះថា ការឡើងថ្លៃប្រេងឥន្ធនៈ បានដាក់បន្ទុកយ៉ាងខ្លាំងទៅលើក្រុមហ៊ុនអាជីវកម្មដឹកជញ្ជូន និងប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តជាមធ្យោបាយចេញទៅប្រកបរបរការងារផ្សេងៗ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×