ភ្នំពេញ ៖ ភរិយាអតីតតារាសម្តែងលោក ស៊ុក សុភា បានទាមទារឲ្យលោកបន្តធ្វើរឿងមួយចំនួន ដើម្បីរក្សាចំណងគ្រួសារឲ្យគង់វង្ស ក្រោយអ្នកទាំងពីរធ្លាប់ជួបរឿងប្រះឆា។
ក្នុងពេលប្រារព្ធខួបអាពាហ៍ពិពាហ៍រយៈពេល១០ឆ្នាំភរិយារបស់លោក គឺអ្នកនាង សារីណា បានស្នើឲ្យលោកធ្វើខ្លួនចាស់ចិត្តចាស់គំនិតបនិងទង្វើល្អមួយចំនួនទៀត ដើម្បីរក្សាសុភមង្គលក្នុងរង្វង់គ្រួសារ។
អ្នកនាង សារីណា បានលើកឡើងថា ១០ឆ្នាំបានកន្លងផុតទៅ មិនឆាប់ហើយក៏មិនយូរ អូនសូមជូនពរឲ្យមាន១០ឆ្នាំ១០០ដងទៀតសម្រាប់យើង។
អ្នកនាងបញ្ជាក់ថា អូនត្រូវចំណាយពេលរស់នៅជាមួយបង១០ឆ្នាំទើបបងយល់អត្ថន័យនៃជីវិតជាប្ដីប្រពន្ធ បើកន្លងមក បងគិតយល់ឃើញបានតែប៉ុណ្ណេះ ម្លេះសមអូនមិនសូវហត់កាយ ហត់ចិត្ត ហត់ខួរ ដូច្នេះចូរបងព្យាយាមយល់និងធ្វើទង្វើរនេះតទៅទៀត ទើបយើងបានសុខបែបនេះរហូត។

អូនសង្ឃឹមថា បងនឹងកាន់តែចាស់ចិត្ត ចាស់គំនិត ចិត្តធ្ងន់ដូចភ្នំ ដើម្បីអនាគតដ៏រុងរឿងសម្រាប់កូនៗខាងមុខ បងត្រូវចាំថា គ្មានប្រពន្ធឯណាមិនចង់អោយគ្រួសារបានសុខទេ ១០ឆ្នាំនេះអូនខំ តើដើម្បីនរណា? មិនមែនតែដើម្បីអូនទេ គឺដើម្បីគ្រួសារយើង បងត្រូវមើលអូនក្នុងផ្លូវល្អ ហើយឃើញតម្លៃអូនឲ្យច្រើនជាងនេះ ទើបយើងបានសុខ។ ដូច្នេះចាប់ពីពេលនេះទៅ សូមបងធ្វើឲ្យអូនកែប្រែចិត្តមកស្រឡាញ់បងដូចដើមឬលើសដើមឲ្យបាន។ ការឧបត្ថមកន្លងមក មានតែរឿងសោកសៅ ដូច្នេះសុំជៀសឲ្យផុត កុំអោយមានទៀត អូនជឿរថាលើកនេះបងយល់ បងដឹងហើយថា អ្វីគួរអ្វីមិនគួរ អ្វីដែលនាំតែទុក្ខសុំកុំយកមកបៀតខ្លួន សូមបងនាំតែសុខមកដើម្បីជាម្លប់សម្រាប់គ្រួសារមួយនេះ។ អូនក៏សូមអរគុណ នៅសព្វបែបយ៉ាងដែលបងបានជួយ ហើយសូមជួយដោយចេញពីចិត្ត។ អរគុណដែលបានមកដល់ទីនេះជាមួយអូននៅថ្ងៃខួបឆ្នាំនេះ សង្ឃឹមថាឆ្នាំក្រោយៗទៀត យើងនឹងមានឱកាសពិសេសជាងនេះ ។

ដោយឡែកឆ្លើយតបការលើកឡើងពីភរិយានាពេលនេះលោក ស៊ុក សុភា ក៏បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុកខ្លួនថា
ថ្ងៃនេះ ១០ឆ្នាំមុន គឺជាថ្ងៃដែលយើងចាប់ដៃគ្នាកសាងគ្រួសារនេះឡើងរយៈពេល ១០ឆ្នាំក្នុងជីវិតគូស្វាមីភរិយាយើង។
បងសូមអរគុណអូន ដែលគោរពស្រឡាញ់ យកចិត្តទុកដាក់ មើលថែរក្សារគ្រួសារយើងបានយ៉ាងល្អ ។ អូនគឺជាប្រពន្ធ ជាម្តាយ កូន បងប្អូន ដ៏ល្អក្នុងគ្រួសារ ក្តីស្រឡាញ់ ភាពរីករាយ សុភមង្គល នឹងស្ថិតស្ថេរជាមួយគ្រួសារយើងជារៀងរហូត បងស្រឡាញ់អូន សារីណា ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV





