Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពអាកាសអ៊ុយក្រែន ត្រូវការយន្ដហោះ F-16 ខ្លាំងជាងដ្រូនកំណាចអាមេរិក ទើបទប់ទល់រុស្ស៊ីបាន

spot_img

រដ្ឋធានីគៀវ៖ ស្របពេលសង្គ្រាមវាយប្រយុទ្ធគ្នា កាន់តែឃោរឃៅខ្លាំងឡើង នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន នោះ អាកាសយានិកកងទ័ពអាកាសអ៊ុយក្រែន ចង់បានយន្ដហោះទំនើបៗពីលោកខាងលិច ខ្លាំងជើងដ្រូនកំណាចរបស់សហរដ្ឋអាមេរិក ទើបអាចទប់ទល់នឹងកម្លាំងទាហានរុស្ស៊ី ដែលមានគ្រឿងយុទ្ធោបករណ៍ទំនើបៗដ៏ច្រើនលើសលប់បាន។

សារព័ត៌មាន The Drive បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ថា អាកាសយានិកកងទ័ពអាកាសរបស់អ៊ុយក្រែន កាលពីពេលថ្មីនេះ បានថ្លែងទៅកាន់ The Drive និង បណ្ដាផ្សព្វផ្សាយជាច្រើនទៀត ដោយច្រានចោល អំពីតម្លៃ នៃសំណើសុំលក់យន្តហោះគ្មានមនុស្សរបស់សហរដ្ឋអាមេរិក ប្រភេទ MQ-1C Grey Eagle មកកាន់ប្រទេសរបស់ពួកគេ។

អាកាសយានិកកងទ័ពអាកាសទាំងនេះ បានអះអាងថា យន្តហោះគ្មានមនុស្សបើកបរ ឬដ្រូនបៃរ៉ាក់តា តេបេ២ (Bayraktar TB2) ផលិតនៅប្រទេសតួកគី ដែលធ្លាប់ទទួលបានការកោតសរសើរ ពីការវាយប្រហារយ៉ាងខ្លាំងនោះ ឥឡូវវាបែរជាក្លាយទៅជាគ្មានប្រយោជន៍ទាល់តែសោះ នៅចំពោះមុខប្រព័ន្ធការការពារដែនអាកាសដ៏រឹងមាំរបស់រុស្ស៊ី។ អាកាសយានិកកងទ័ពអាកាសអ៊ុយក្រែន បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្ន ពួកគេចាប់អារម្មណ៍ ទៅលើផែនការណាមួយ អាចជំរុញឱ្យពួកគេ ទទួលបានយន្តហោះចម្បាំងរបស់លោកខាងលិចដ៏ទំនើបជាងមុន ដូចជា យន្តហោះចម្បាំង F-16 របស់អាមេរិក ជាដើម។

ការអត្ថាធិប្បាយរបស់អាកាសយានិកកងទ័ពអាកាសរបស់អ៊ុយក្រែន ហាក់បីដូចជា ចង្អុលបង្ហាញទៅដល់ការជជែកដេញដោលយ៉ាងទូលំទូលាយមួយ ដែលកំពុងបន្ត រវាងអាកាសយានិក នៅលើសមរភូមិដែនអាកា និង អ្នកដឹកនាំកំពូលៗ ទៅលើអាទិភាព ខណៈនិយាយ អំពីការពង្រឹងសមត្ថភាពប្រយុទ្ធ តាមដែនអាកាសរបស់ប្រទេសអ៊ុយក្រែន។

អាកាសយានិកអ៊ុយក្រែន បានបញ្ជាក់ថា ដ្រូន MQ-1C Grey Eagle ដ៏កំណាចរបស់សហរដ្ឋអាមេរិក ពិតជាអាចប្រើប្រាស់បានតែ «សម្រាប់ការឈ្លបយកការណ៍» និង «នៅចម្ងាយឆ្ងាយ» ហើយវា «មិនមែន សម្រាប់បេសកកម្មវាយប្រហារនោះទេ ព្រោះបេសកកម្មវាយប្រហារ អ្នកត្រូវតែនៅជិត ឬកៀកនឹងសត្រូវ ដែលជាការគំរាមកំហែង នាបច្ចុប្បន្ន បង្កឡើងដោយរុស្ស៊ី កិច្ចការពារដែនអាកាស ជាពិសេសនៅតំបន់ដុនបាស (Donbas) នាភាគខាងកើត ប្រទេស ត្រូវតែមានកម្រិតសមត្ថភាពខ្លាំង… ប៉ុន្តែសម្រាប់ខ្ញុំ គឺវាពិតជាគ្រោះថ្នាក់ណាស់។ សមរភូមិនៅទីនេះ មិនមែន នៅអាហ្វហ្គានីស្ថាន នោះទេ។

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីពេលកន្លងមក មានគម្រោងលក់យន្ដហោះគ្មានមនុស្សបើកបរ ឬ ដ្រូនដ៏ទំនើប ចំនួន៤គ្រឿង មានរហស្សនាម «អ្នកចម្បាំងដែនអាកាស ឬឥន្ទ្រីប្រផេះ» ទៅឲ្យប្រទេសអ៊ុយក្រែន។ ដ្រូនដ៏ទំនើប នេះ អាចបំពាក់មីស៊ីលភ្លើងនរក ឬ Hellfire អាចហោះហើរ និង វាយប្រហារទៅលើគោលដៅឆ្ងាយៗ ហើយវាអាចវាយប្រហារចំគោលដៅសំខាន់ៗរបស់សត្រូវយ៉ាងមានប្រសិទ្ធភាពថែមទៀតផង។ ប៉ុន្ដែក្រោយមក មន្រ្ដីជំនាញរបស់សហរដ្ឋអាមេរិក មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ដោយសារតែការខ្លាច គ្រឿងចម្បាំងដ៏ទំនើបទាំងនេះ ត្រូវបានធ្លាក់ទៅដល់ដៃរបស់សត្រូវ ជាពិសេស រុស្ស៊ី ទើបក្លាយជាឧបសគ្គដល់ការលក់ ទៅឲ្យអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×