Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះរញ្ជួយដី នៅអាហ្វហ្គានីស្ថាន បាត់បង់ជីវិត និងរបួសជាង២ពាន់នាក់

spot_img

រដ្ឋធានីកាប៊ុល៖ គ្រោះរញ្ជួយដីដ៏មានកម្លាំងខ្លាំងមួយ បានវាយប្រហារ ទៅលើតំបន់ដាច់ស្រយាល នៃប្រទេសអាហ្វហ្គានីស្ថាន បណ្ដាលឲ្យមនុស្ស យ៉ាងតិច ១០០០នាក់ស្លាប់ និង របួស ១ ៥០០នាក់ កាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។

សារព័ត៌មាន Time of Pakistan បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៣ ខែមិថុនា ថា យ៉ាងតិចមានមនុស្ស ចំនួន ១ ០០០នាក់ បានបាត់បង់ជីវិត និង ចំនួន ១ ៥០០នាក់ផ្សេងទៀត រងរបួស ក្រោយពេលមានគ្រោះរញ្ជួយដី កម្រិត ៥,៩រ៉ិកទ័រ នៅតំបន់ដាច់ស្រយាល នាភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន ជាប់នឹងព្រំដែនប៉ាគីស្ថាន។

បើតាមនាយកដ្ឋានវប្បធម៌ និង ព័ត៌មានរបស់របបតាលីបង់ បានឲ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិត ពីគ្រោះរញ្ជួយដីដ៏មានកម្លាំងខ្លាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកើតឡើងដល់ ១ពាន់នាក់ និង ១ ៥០០នាក់ផ្សេងទៀត រងរបួស។ ចំណែកក្រុមអ្នកជួយសង្គ្រោះ បានព្យាយាមចូលទៅកាន់កន្លែងជួបនឹងគ្រោះមហន្ដរាយ ស្ថិតក្នុងខេត្តប៉ាកទីកា (Paktika) និង ខេត្ដខូសត៍ (Khost) ដែលជាតំបន់ដាច់ស្រយាល។

ទីភ្នាក់ងារវាស់ស្ទង់ភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក (ហៅកាត់ USGS) បានបញ្ជាក់ថា គ្រោះរញ្ជួយដី កាលពីព្រឹកព្រលឹម ថ្ងៃពុធ ទី២២ ខែមិថុនា មានកម្រិត 5.9 រ៉ិកទ័រ ដោយកែប្រែពីការប៉ាន់ស្មានដំបូង 6.1 រ៉ិកទ័រ ។ ចំណែកចំណុចកណ្តាល នៃការរញ្ជួយ មានប្រហែល ៤៦ គីឡូម៉ែត្រ ចេញពីទីក្រុង Khost នៅជិតព្រំដែនប៉ាគីស្ថាន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×