Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសជាតិថៃម្នាក់ ពាក់ព័ន្ធអំពើឃាត.កម្ម ដោយយកកំា.បិតចា.ក់ស.ម្លាប់ ស្រ្តីជនជាតិថៃម្នាក់

ខេត្តប៉ៃលិន៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសាលាក្រៅ កាលពីថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២២ បានចាប់ឃាត់ខ្លួន បុរសសង្ស័យថៃម្នាក់ ជាប់ពាក់ព័ន្ធនឹងអំពើ អំពីឃាត.កម្ម ដោយយក កូនកំា.បិតចា.ក់ទៅលើជនថៃរងគ្រោះ បណ្តាលឲ្យស្លា.ប់ បន្ទាប់ពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយសារតែ ខឹងជនរងគ្រោះបាន ជេរប្រមាថឪពុករបស់ខ្លួន ប្រព្រឹត្តនៅចំណុចមុខសណ្ឋាគារ ម្កុដពេជ្រ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កា ប៉ាន់យ៉ា ថាមម៉ាសេង ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ចំណែកឯជនរងគ្រោះមានឈ្មោះ ឈីង មើយ ភេទស្រី អាយុប្រហែល៣០ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(ស្លាប់)។

ឥឡូវនេះ ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×