Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលជម្រះបណ្តឹងសាទុក្ខ បុរសម្នាក់ ពាក់ព័ន្ធនឹងការរួម.ភេទជាមួយក្មេងស្រីម្នាក់ ជាអនីតិជន

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ បុរសជាប់ចោទម្នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ ឆ្នាំ ប្រព្រឹត្តនៅនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ ២០១៩។

លោក សឹង បញ្ញវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ ណុប វ៉ន ភេទប្រុស អាយុ ៥២ ឆ្នាំ មុខរបរ កសិករ។

ចំណែកឯ ជនរងគ្រោះ ជាកុមារីម្នាក់ ដែលមានអាយុ ១២ ឆ្នាំ មានទីលំនៅ នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ ឆ្នាំ តាមមាត្រា ៤២ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ ។

ជនជាប់ចោទ បានប្តឹងឧទ្ធរណ៍។ តុលាការ ឧទ្ធរណ៍ បានតម្កល់ទោសរបស់គាត់ដដែល។ គាត់ក៏ប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីអំឡុងខែមីនា ឆ្នាំ ២០២០ នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តុលាការកំពូលនឹងប្រកាស សាលដីកា នៅព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img
×