Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់​តែ​ស្លុ.ត​ចិត្ត! មុន​ត្រូវ​មិត្ត​ប្រុស​សម្លា.ប់ នារី​រងគ្រោះ​ធ្លាប់​បង្ហោះ​សារ​ឈឺចាប់បែ​បនេះ បន្ទាប់​ដឹង​ថា ជ.នស.ង្ស័​យមា​នប្រ​ពន្ធ​កូន និងទើបរៀបការ…

កាលពីពេលថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល​និងព្រឺសម្បុរជាខ្លាំង ខណៈបានឃើញបុរសម្នាក់ កំពុងដេកជាមួយសពនារីជាសង្សារនៅក្នុងបន្ទប់ជួល រហូត៣យប់៣ថ្ងៃ បន្ទាប់សម្លាប់នាងដោយសារភ្លើងប្រច័ណ្ឌ។

ហេតុការណ៍មួយនេះ បានកើតឡើងនៅចំណុចបន្ទប់ជួលមួយកន្លែង នៅខាងក្រោយសាលារៀនបន្ទាយចាស់ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ និង៣០នាទី យប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

តែយ៉ាងណាមិញ អ្វីដែលគួរឲ្យស្លុតចិត្តនោះ គឺបន្ទាប់ករណីនេះបានកើតឡើង គេក៏បានរកឃើញថា មុនត្រូវសង្សារសម្លាប់ នារីរងគ្រោះប្រហែលជាបានដឹងថា បុរសជាសង្សារមានប្រពន្ធកូន ហាក់យកនាងគ្រាន់តែជាល្បែងស្នេហា បានបង្ហោះសារបែបនេះថា៖ «ទំនាក់ទំនងមិនច្បាស់លាស់ ខ្ញុំជឿថា អ្នកគ្រប់គ្នាធ្លាប់បានឆ្លងកាត់ ទំនាក់ទំនងមួយដែលមិនមានភាពប្រាកដប្រជា ស្រលាញ់គ្នាគ្រាន់តែដើម្បីស្រលាញ់គ្នា មិនមែនដើម្បីគោលដៅរួមគ្នា ដំបូងគ្រប់យ៉ាងគឺល្អខ្លាំងណាស់ សឹងតែយកអ្វីមកប្តូរមិនបាន គ្រប់យ៉ាងពោរពេញដោយក្ដីរីករាយ ស្នាមញញឹម និងរឿងល្អៗ តែចុងក្រោយមានតែភាពឈឺចាប់ និងទឹកភ្នែក ដែលកំដរទំនាក់ទំនងមិនច្បាស់លាស់មួយនេះ»។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមម្នាក់ បានលើកឡើងក្នុងន័យជាសារដាស់តឿនដល់មនុស្សស្រីដទៃគួរគិតពិចារណាថា៖ «ពិបាកត្រង់ថា ដឹងហើយ លឺហើយ ហេតុអី នៅតែទទួលយកទៀត»។

គួរបញ្ជាក់ថា បុរសជាជនង្ស័យមានឈ្មោះថា សេង គឹមហួរ គឺរូបគេមានប្រពន្ធកូនរួចមកហើយ និងទើបរៀបការកាលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ប៉ុន្តែ បានលួចលាក់ប្រពន្ធទៅទាក់ទងជាមួយនារីរងគ្រោះ រហូតឈានដល់ប្រព្រឹត្តអំពើឃាតកម្មនេះកើតឡើង ហើយបានបែកធ្លាយបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×