Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលសហរដ្ឋអាមេរិក លុបចោលសិទ្ធិរំលូតកូន តាមច្បាប់រដ្ឋធម្មនុញ្ញ

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ តុលាការកំពូល កាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ បានសម្រេចដកសិទ្ធិរំលូតកូនរបស់ស្រ្ដីអាមេរិក តាមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ហើយក៏សម្រេចចិត្តរបស់ស្ថាប័នកំពូលនេះ ក៏មានការផ្ទុះបាតុកម្ម នៅតាមរដ្ឋជាច្រើនផងដែរ។

សារព័ត៌មាន CNBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ថា តុលាការកំពូលសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានលុបចោល Roe v. Wade ដែលជាសេចក្តីសម្រេចដ៏សំខាន់ ត្រូវបានបង្កើតសិទ្ធិតាមរដ្ឋធម្មនុញ្ញ នៅក្នុងការរំលូតកូន នៅសហរដ្ឋអាមេរិក កាលពីអំឡុងឆ្នាំ១៩៧៣។

ជាមួយនឹងការសម្រេចចិត្តរបស់ស្ថាប័នកំពូលបែបនេះ កំពុងតែជំរុញឲ្យគ្លីនិករំលូតកូនជាច្រើន នៅសហរដ្ឋអាមេរិក ចាប់ផ្ដើមបិទ លែងបើកដំណើរការអាជីវកម្មរបស់ខ្លួន នៅតាមរដ្ឋជាច្រើន ក្រោយពេលតុលាការកំពូលរបស់ប្រទេសមហាអំណាចមួយនេះ បានសម្រេចដកហូតសិទ្ធិរំលូតកូនរបស់ស្រ្ដី តាមច្បាប់រដ្ឋធម្មនុញ្ញ កាលពីថ្ងៃសុក្រ។

បណ្ដារដ្ឋ ប្រហែលជាពាក់កណ្ដាល នៃសហរដ្ឋអាមេរិក ត្រូវគេរំពឹងថា នឹងដាក់ចេញនូវវិធានការរឹតបន្តឹង ឬចេញបម្រាមថ្មីៗ បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសមហាអំណាចមួយនេះ បានលុបចោលនូវការសម្រេចចិត្តរបស់ Roe v Wade ដែលមានអាយុកាល៥០ឆ្នាំកន្លងមកហើយនោះ។ ក្នុងចំណោមរដ្ឋ ចំនួន១៣របស់សហរដ្ឋអាមេរិក បានហាមឃាត់ដល់ការរំលូតកូនភ្លាមៗ ក្រោយពេលតុលាការសម្រេច។ ថ្វីបើមានការសម្រេច ពីតុលាការកំពូលយ៉ាងដូច្នេះក្ដី ក៏មានការធ្វើបាតុកម្ម នៅតាមបណ្ដាទីក្រុងជាច្រើនផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×