Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន អួតអាងពីជោគជ័យ នៅសមរភូមិទីក្រុងលីស៊ីចាន់ស្ក៍

រដ្ឋធានីគៀវ៖ នៅក្នុងសង្គ្រាម អស់រយៈពេលជាង៤ខែ កន្លងមកនេះ កងទ័ពអ៊ុយក្រែន បានអះអាង ពីការវា.យប្រ.ហារយ៉ាងសន្ធាប់ ទៅលើកម្លាំងទាហានរុស្ស៊ី នៅជិតទីក្រុងលីស៊ីចាន់ស្ក៍ (Lysychansk) និង បានបណ្ដេញកម្លាំងសត្រូវ នៅក្នុងតំបន់ឃើរសុន (Kherson) ។

សារព័ត៌មាន Ukrayinska Pravda បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ថា កងទ័ពអ៊ុយក្រែ បានវា.យប្រ.ហារ ប្រកបដោយជោគជ័យ ទៅលើកម្លាំងសត្រូវ នៅជិតទីក្រុង Lysychansk ស្ថិតក្នុងតំបន់លូហាន់ស្ក៍ (Luhansk) ហើយបណ្ដេញកម្លាំងទាហានរុស្ស៊ី នៅក្នុងទីក្រុងឃើរសុន។ ដោយឡែក នៅក្នុងតំបន់សមុទ្រខ្មៅ និង សមុទ្រអាហ្សូវ (Azov) កម្លាំងទាហានក្រុងមូស្គូ ក៏បានដាក់ពង្រាយនូវប្រព័ន្ធមីស៊ីល ចំនួន៤គ្រឿង ផងដែរ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ស្ថានការណ៍ប្រតិបត្ដិការសឹក នៅក្នុងតំបន់វូលីន (Volyn) ប៉ូលីសស៊ីយ៉ា (Polissya) និង ស៊ីវើរស្គី (Siversky) នៅតែមិនមានការប្រែប្រួលអ្វីគួរឲ្យកត់សម្គាល់នោះដែរ។ ទិសដៅ នៅសមរភូមិ Siversky កម្លាំងទាហានរុស្ស៊ី បានវា.យប្រ.ហារ ដោយកាំភ្លើងធំ នៅក្នុងតំបន់បូយ៉ារ៉ូ-ឡេហ្សាឈី (Boyaro-Lezhachi) តំបន់ស៊ូមី (Sumy)៕រក្សាសិទ្ធិដោយ ៖ សារាយSN

×