Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួស​ថ្លែង! ឪពុក​រៀបការ​ប្រពន្ធ​ថ្មី ទុក​បំណុល​រាប់ពាន់ ម៉ឺន$ ឲ្យ​កូនស្រី​ធ្វើការ​រោងចក្រ​សង​គេ អ្វី​ដែល​ខ្លោចចិត្ត​បំផុត​នោះ គឺ​ផ្ទះ​ការ​ទល់មុខគ្នា​ទៀត

កាលពីពេលថ្មីៗនេះ រឿងរ៉ាវដ៏ហួសចិត្តបំផុតមួយ បានធ្វើឲ្យមហាជនជនអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ចេញនូវកំហឹងឈឺចាប់ជំនួសជាខ្លាំង នៅពេលបានឃើញនារីវ័យក្មេងម្នាក់ បានស្រែកទ្រហ៊ោយំ ទាំងមុខឡើងស្លក់ស្លាំងគួរឲ្យអាសូរ ស្ថិតនៅមុខរោងការឪពុករបស់នាង។ ហើយអ្វីដែលឈឺចាប់ខ្លាំងបំផុតនោះ គឺប្រពន្ធថ្មីនេះ ផ្ទះស្ថិតនៅទល់មុខទះគ្នាទៀត (ប្រពន្ធដើមនៅឆ្វេង ប្រពន្ធចុងនៅស្តាំ)។

តាមរយៈវីដេអូ live ជាង១ម៉ោង ប្អូនស្រីជាកូនច្បងរូបនោះ ដែលបានទៅប្រឈមមុខជាមួយឪពុក នៅមុខរោងការ បានរៀបរាប់ឲ្យដឹងថា ឪពុកមិនដឹងចិត្តសាងពីអ្វីរូបនេះ បានព្យាយាមលាក់បាំងរឿងសាហាយស្មន់ជាមួយស្រីប្រពន្ធថ្មីនោះ ដោយប្រាប់ពួកនាងថា មិនដែលមានទំនាក់ទំនងអ្វីនឹងគ្នានោះទេ។ តែទោះជាយ៉ាងណា នៅទីបំផុត បុរសជាឪពុករូបនេះ ស្រាប់តែបានរៀបការនៅនឹងមុខផ្ទះប្រពន្ធកូនយ៉ាងស្រស់ៗ ធ្វើឲ្យពួកនាងជាកូនៗ ស្លុតចិត្តស្ទើរគាំងបេះដូងតែម្តង។

តែទោះជាយ៉ាងណា នៅក្នុងអំឡុងពេល live នោះ នាងបានបញ្ជាក់ថា ពួកនាងជាកូនៗទាំងបីនាក់ មិនចង់ទាមទារឪពុករូបនេះ មកជួបជុំគ្រួសារវិញដែរ ព្រោះរវាងឪពុក និងម្តាយនាង បានលែងលះគ្នាដាច់ស្រេចរួចហើយ ប៉ុន្តែ អ្វីដែលនាងចង់ទាមទារនោះ គឺឲ្យឪពុករូបនេះត្រូវតែជួយចេញសងបំណុលគេរាប់ពាន់ ម៉ឺនដុល្លារ ព្រោះថាពេលនេះ បំណុលត្រូវធ្លាក់មកលើរូបនាងជាកូនច្បងត្រូវរ៉ាប់រងធ្វើការរកស៊ីសងគេ និងផ្គត់ផ្គង់ជីវភាពគ្រួសារមានម៉ែកូនក្នុងបន្ទុក៤នាក់។ លើសពីនេះ នាងក៏តម្រូវឲ្យឪពុករូបនេះ ត្រូវតែបង់លុយសងនាង ដែលជាកម្លាំងញើសឈាមនាងខំធ្វើការរោងចក្រ ផ្តល់មកឲ្យឪពុកយកទៅទិញឡានរកស៊ី ប៉ុន្តែ មិននឹកស្មានថា ឪពុកបានរបស់រកស៊ី លួចសាហាយស្មន់ជាមួយស្រីនៅមុខផ្ទះបែបនេះសោះ។

ប្អូនស្រី ក៏បានឲ្យដឹងទាំងហួសចិត្តថា ស្រីប្រពន្ធថ្មីរបស់ឪពុករូបនោះ គឺលើសអស់មនុស្សស្រីក្នុងស្រុកភូមិ ព្រោះថា ស្រ្តីរូបនោះតែងតាមរករឿង ចង់ប្តឹងនាងផ្អើលដល់ផ្ទះជួល នៅពេលនាងចោទប្រកាន់លួចសាហាយជាមួយឪពុកនាង ប៉ុន្តែ នៅទីបំផុត ឥឡូវនេះ យកគ្នាឬមិនយក ខណៈរោងការប៉ុណ្ណាណីបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×