Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិតខ្លោចចិត្ត! ដោយសារ​ឆាត​មួយ​នេះ លោក ចក់ ហ៊ាន​លើកដៃ​ជើង​វា.យ​ប្រពន្ធ ​មិន​ខ្វល់សូម្បី​តំណ​ក់​ឈា.មកូ​នក្នុង​ផ្ទៃ នាង ផល្លា ឲ្យច្បាប់​ចាត់ការ​ហើ​យ

ប្រិយមិត្ត និងមហាជន បានទទួលជ្រាបរួចហើយ ចំពោះរឿងរ៉ាវដ៏កក្រើកប្តីប្រពន្ធគ្រាន់តែមានឈ្មោះរៀបការ រវាងលោក ជឿន ប៊ុនចក់ ឬហៅថា Admin ជីងចក់ ដែលជាបុគ្គលហាក់មានអំនួតនៅលើបណ្តាញសង្គម និងអ្នកលក់ឡេរូបស្រស់ ទ្រិញ ផល្លា ដែលកន្លងទៅនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង គឺបន្ទាប់ពីបានឃើញអ្នកនាង ផល្លា ស្រាប់តែបានបង្ហោះសារជាបន្តបន្ទាប់ និងសូម្បីចេញមុខប្រកាសលែងលះបុរសជាប្តីហេងស៊យរូបនេះក្តែងៗ និងសូម្បីបញ្ជាក់យ៉ាងច្បាស់ៗថាមិនយកមនុស្សសំរាមរូបនេះធ្វើជាប្តីទៀតឡើយ ក្រោមហេតុផល រូបនាងបានឆែកឃើញលោក ចក់ ឆាតណាត់ស្រីដេក ១០ ទៅ ២០ នាក់ ក្នុងពេលតែមួយ ដោយមិនខ្វល់រូបនាងជាប្រពន្ធ កំពុងដេកសម្រាកព្យាបាលនៅពេទ្យ ឯប្រទេសវៀតណាមសោះឡើយ។

តែទោះជាយ៉ាងណា បន្ទាប់ផ្ទុះរឿងរ៉ាវឡើងក្តៅគគុកពេញបណ្តាញសង្គម មិនបានប៉ុន្មានផង ស្រាប់តែអ្នកនាង ផល្លា បានបន្ទន់ចិត្តផ្សះផ្សាត្រូវរ៉ូវគ្នាវិញ ព្រោះមិនចង់មានឈ្មោះប្តីពីរប្តីបី ខណៈលោក ចក់ បានសន្យាចំពោះប្រជាជនខ្មែរ ១៦ លាននាក់ ថាមិនប្រព្រឹត្តទង្វើផិតក្បត់ប្រពន្ធបែបនេះទៀត ហើយបើខ្លួនធ្វើរឿងនេះមិនបាន នោះខ្លួនក៏មិនមែនមុខមាត់ឯណានៅលើបណ្តាញសង្គមឡើយ។

ស្របពេលនោះផងដែរ ដោយសារតែមើលឃើញថា រឿងនេះធ្វើឡើងគ្រាន់តែជាសម្តែង ដើម្បីទាក់ទាញការរកស៊ីរបស់អ្នកទាំងពីរ បានធ្វើឲ្យមហាជនព្រលះឲ្យធ្ងន់ៗថា ពួកក្រុមបំពុលសង្គម។

ជាការពិតណាស់ បើទោះជាបន្ទាប់មក អ្នកនាង ផល្លា បានបង្ហោះសារប្រកាសផ្តល់រង្វាន់ចំនួន ១ ម៉ឺនដុល្លារ ដល់អ្នកប្រទះឃើញ លោក ចក់ ឈានដល់សមត្ថកិច្ចចាប់ខ្លួន និងបែកធ្លាយវីដេអូ អ្នកនាង ផល្លា ស្រែកយំឡើងត្រដិតនៅក្នុងរថយន្ត ដោយសាររងអំពើហិង្សាពីប្តីយ៉ាងណា ក៏មហាជននៅតែមិនជឿ និងប្រាប់ថាឈប់បំពុលទៀតទៅ។

តែទោះជាយ៉ាងណា អ្វីៗដែលមហាជនគិតថាសម្តែង នៅពេលនេះ គឺបានដឹងច្បាស់ហើយ ខណៈថ្មីៗនេះ អ្នកនាង ផល្លា បានសម្រេចធ្វើសន្និសីទកាសែត និងបញ្ចេញភស្តុតាងជាច្រើន ទាក់ទងបុរសជាប្តីឈ្មោះ ចក់ រូបនេះបានប្រើអំពើហិង្សា និងសូម្បីគ្មានស្រណោះតំណក់ឈាមកូនក្នុងផ្ទៃរួមជាមួយគ្នា ដោយសារតែលោក ចក់ គ្មានភក្តីស្មោះស្ម័គ្រជាមួយអ្នកនាង ផល្លា ពោលគឺជាមនុស្សគ្មានគោលដៅជីវិតច្បាស់លាស់ នៅចង់ដើរហើរសេ៊រី ដោយសារតែអំនួតនៃភាពល្បីល្បាញ និងនៅមានអ្នកគាំទ្រ។

តាមរយៈការ Live វីដេអូធ្វើសន្និសីទកាសែតជិត១ម៉ោង អ្នកនាង ផល្លា បានបញ្ជាក់ថា មូលហេតុដែលលោក ចក់ បានប្រើអំពើហិង្សាមកលើរូបនាងកាលពីថ្ងៃទី១៨ ខែមិថុនា គឺដោយសារខឹងអ្នកនាង ចាប់បាន Chat មេបាល់របស់លោក ចក់ បង្គាប់ឲ្យកាត់កាលសាច់១ដុំចោល ដែលន័យថា គឺតំណក់ឈាមកូនក្នុងផ្ទៃជាមួយអ្នកនាង ផល្លា ហើយដើរចេញឈប់ពាក់ព័ន្ធជាប្តីប្រពន្ធតទៅទៀត។ ទាក់ទងនឹងករណីហិង្សាដែលមិនអាចទទួលយកបាននេះ អ្នកនាង ផល្លា ក៏បានបញ្ជាក់ថា អ្នកនាងមិនចង់បានអ្វីអតីតប្តីរូបនេះទេ ប៉ុន្តែ សូមឲ្យសមត្ថកិច្ចធ្វើទៅតាមច្បាប់ចុះ ខណៈអ្នកនាងក៏បានប្តឹងទៅខាងក្រសួងសិទ្ធិនារី និងក្រសួងមហាផ្ទៃរួចហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×