រដ្ឋធានីគៀវ៖ បណ្ដាមេដឹកនាំប្រទេសអ្នកមានបំផុត នៅលើពិភពលោក បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើផ្សារទំនើប ដោយចាត់ទុកជាសកម្មភាពរបស់ក្រុងមូស្គូ ជាឧក្រិដ្ឋកម្មសង្គ្រាម។
សារព័ត៌មាន RTE បានចេញផ្សាយ កាលពីវេលាម៉ោង២៣ និង ៥៩នាទី ថ្ងៃទី២៧ ខែមិថុនា ថា កម្លាំងទាហានរុស្ស៊ី បានបា.ញ់ផ្លោងគ្រាប់មីស៊ីល ធ្លាក់ចំមជ្ឈមណ្ឌលផ្សារទំនើប នៃទីក្រុងក្រែម៉ែនឈូក (Kremenchuk) ខេត្តប៉ូលតាវ៉ា (Poltava) ប្រទេសអ៊ុយក្រែន បណ្ដាលឲ្យ ចំនួនអ្នកស្លា.ប់កើនឡើងដល់ ១៦នាក់ និង រងរបួសយ៉ាងតិច ៥៩នាក់។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា មានជនស៊ីវិល ប្រហែល ១០០០នាក់ កំពុងតែស្ថិតក្នុងផ្សារទំនើបនោះ ខណៈមានការវាយប្រហារ កាលពីវេលាម៉ោង៣ និង ៥០នាទីរសៀល (វេលានៅក្នុងតំបន់)។ ប៉ុន្ដែមានមនុស្សយ៉ាងតិច ១៦នាក់ បានបាត់បង់ជីវិត នៅក្នុងការវា.យប្រ.ហារ ដោយមីស៊ីល ទៅលើមជ្ឈមណ្ឌលផ្សារទំនើប ស្ថិតក្នុងទីក្រុង Kremenchuk ដែលមានចម្ងាយ១៣០គីឡូម៉ែត្រ ពីតំបន់របស់រុស្ស៊ី កាន់កាប់។
ដោយឡែក មេដឹកនាំ នៃបណ្ដាប្រទេសអ្នកមានបំផុត នៅលើពិភពលោក ហៅកាត់ G7 ដែលកំពុងតែជួបប្រជុំគ្នា នៅក្នុងប្រទេសអាល្លឺម៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារនោះ។ ជាមួយគ្នានេះដែរ មេដឹកនាំ G7 បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នា ថា «ការវា.យប្រ.ហារ ដោយមិនរើសអើង ទៅលើជនស៊ីវិលស្លូតត្រង់ គឺជាឧក្រិដ្ឋកម្មសង្គ្រាម»។
រុស្ស៊ី បានរងនូវការស្ដីបន្ទោសយ៉ាងខ្លាំង ជុំវិញការវា.យប្រ.ហារទៅលើផ្សារទំនើបនេះ បណ្ដាលឲ្យមានមនុស្សយ៉ាងតិច ៥៩នាក់ រងរបួស ហើយក៏មានការព្រួយបារម្ភ អំពីចំនួនអ្នកស្លា.ប់ អាចនឹងកើនឡើងបន្ថែមទៀត។ ចំណែកការវា.យប្រ.ហារនេះ បានកើតឡើង ចំពេលមេដឹកនាំ កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស កំពុងតែជួបប្រជុំ នៅកិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយផ្ដោតលើបញ្ហាយ៉ាងសំខាន់ដល់ការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយSN


















