Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រលករិះគន់ខ្លាំងពេក ហាស់ឌី ជូលីន សម្រេចដកខ្លួនពីការប្រកួត Miss Grand Cambodia

spot_img

ភ្នំពេញ ៖ តារាសម្តែងនាង ហាស់ឌី ជូលីន បានប្រកាសដកខ្លួនចេញពីបេក្ខជនប្រឡងកម្មវិធី Miss Grand Cambidia ឆ្នាំ២២០២ហើយ ដោយទំនងជានាងរងនូវរលកនៃការរិះគន់ខ្លាំងពីមហាជន។

ការប្រកាសដកខ្លួនពីកម្មវិធីប្រឡងរបស់តារារូបនេះបានធ្វើឡើង បន្ទាប់ពីឈ្មោះរបស់នាងត្រូវបានគេបញ្ចូល ទៅក្នុងវគ្គជម្រុះជុំដំបូងរួចទៅហើយនោះ។

ហាស់ឌី ជូលីន បានប្រកាសនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា នាងខ្ញុំបានដកពាក្យពីការប្រឡង Miss Grand Cambodia ហើយ ដោយនាងខ្ញុំមានបញ្ហាផ្ទាល់ខ្លួនជាចាំបាច់ នាងខ្ញុំសុំអគុណ។

ការប្រកាសដកខ្លួនរបស់ ហាស់ឌី ជូលីន នាពេលនេះបានធ្វើឲ្យមហាជនមួយចំនួនសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលនាងធ្លាប់បង្ហាញមហិច្ឆតា ដ៏ធំមួយសម្រាប់ការចូលរួមប្រឡង នៅក្នុងកម្មវិធីខាងលើនេះ។

យ៉ាងណាមុនពេលដែលតារារូបនេះ បានប្រកាសដកខ្លួនពីការប្រកួត នាងក៏ធ្លាប់បង្ហាញការអន់ចិត្តនូវការរិះគន់ ពីមហាជនមួយចំនួន ចំពោះការចូលរួមរបស់នាងនាពេលនេះ។
ហាស់ឌី ជូលីន ធ្លាប់លើឡើងពីបញ្ហានៃការរិះគន់មកលើនាងថា មានសាក់ច្រើនចឹងចូលប្រឡងធ្វើអី? ប្រឡងចង់ល្បី? ប្រឡងម៉េចប្រវត្តិអត់ល្អ?

នាងថា ចា៎ខ្ញុំចង់ល្បីត្រូវណាស់ ព្រោះពីមុនខ្ញុំមិនប្រឈមមុននិងការពិតម្ដងមកហើយ ឥឡូវទោះបីយ៉ាងណា ក៏ខ្ញុំទទួលយកដែល ហើយខ្ញុំក៏ទទួលស្គាល់ពីខ្លួនឯង។

ជាការកត់សម្គាល់ ការប្រកាសដកខ្លួនចេញពីការប្រកួតខាងលើពី ហាស់ឌី ជូលីន នាពេលនេះក៏ធ្វើឡើងស្របគ្នា ទៅនឹងតារាសម្តែងដែលចូលចិត្តសម្ញែងភាពស៊ិចស៊ី អៀ ម៉េងលិ ដែលដកខ្លួនពីការប្រកួតផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការប្រកាសដកខ្លួនពីតារាទាំងពីរខាងលើនេះ បានធ្វើឲ្យទស្សនិកជនមានការខកចិត្តយ៉ាងខ្លាំង ត្បិតការចូលរួមរបស់តារាទាំងពីរខាងលើនេះ វាអាចធ្វើឲ្យកម្មវិធី Miss Grand Cambodia នាពេលនេះ នឹងក្លាយជាវេទិកា នៃការប្រកួតដ៏អស្ចារ្យមួយនាឆ្នាំនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

spot_img
×