Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២

spot_img

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ២៩ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន​ឆ្នាំ២០២២ និងពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២ ក្រោមវត្តមានរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិ​ជ្ជកម្មកម្ពុជា ដែលមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។

កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតរបស់អាស៊ាន ដែលតែងតែមានការចូលរួមពីថ្នាក់ដឹកនាំក្នុងតំបន់ និងពិភពលោក ដើម្បីពិភាក្សាទៅលើប្រធានបទដ៏មានសារៈសំខាន់ដល់សេដ្ឋកិច្ច និងការរីកចម្រើនតំបន់អាស៊ាន។

កិច្ចប្រជុំនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍ដ៏សំខាន់ជាមុខមាត់ ជាកិត្តិយសរបស់ប្រទេសជាតិយើងដែលស្មើមុខស្មើមាត់ ក៏ដូចជាធ្វើឲ្យមានភាពលេចធ្លោក្នុងតំបន់អាស៊ាន សកលលោក និងនៅលើឆាកអន្តរជាតិផងដែរ។ ពានរង្វាន់ធុរកិច្ចអាស៊ាន គឺជាពានរង្វាន់សម្រាប់ក្រុមហ៊ុនឆ្នើម ក្នុងអាស៊ានដែលចូលរួមចំ ណែកលើកកម្ពស់ជីវភាពប្រជាជន និងជំរុញកិត្យានុភាពអាស៊ាន។ ព្រឹត្តិការណ៍ដ៏ធំទាំងពីរនេះ នឹងត្រូវរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នៅរាជធានីភ្នំពេញ ស្របពេលនឹងកិច្ចប្រជុំកំពូលអាស៊ាន។

ក្រុមហ៊ុនទាំងអស់នោះ នឹងដាក់ពាក្យដើម្បីធ្វើការប្រកួតប្រជែងចាប់ពីពេលនេះទៅ ដែលមានការដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាននេះ ដូច្នេះយើងនឹងដឹងថាតើអ្នកណាទទួលបានពានរង្វាន់នៅខែវិច្ឆិកាខាងមុខនេះ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យអ្នកសារព័ត៌មានដឹងថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន កម្ពុជាបានទៅចូលរួម កិច្ចប្រជុំអាស៊ាន-អាមេរិក នៅសហរដ្ឋអាមេរិក ដូច្នេះសភាពាណិជ្ជកម្មកម្ពុជា ដោយអ្នកឧកញ៉ា គិត ម៉េង បានយកឱកាសសម្រាប់ផ្សព្វផ្សាយពីសក្ដានុពលសេដ្ឋកិច្ច ដើម្បីឲ្យបណ្តាប្រទេសលើឆាកអន្តរជាតិ ស្វែងយល់អំពីសក្តានុពល ដើម្បីទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងកូវីដដោយជោគជ័យ ដើម្បីស្តារសេដ្ឋកិច្ចទៅគ្រប់វិស័យឡើងវិញ ដែលធ្វើឲ្យដំណើរការសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ដំណើរការល្អប្រសើរឡើងវិញជាបណ្តើរៗ ដូច្នេះការស្ដារឡើងវិញនៅក្នុងបរិបទកូវីដនេះសំខាន់ណាស់ ក្នុងការជជែកគ្នា ដើម្បីរកមធ្យោបាយរួម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់៕

spot_img
×