Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់ៗ កែវ កល្យាណរំលេចផ្ទះវីឡា ទើបតែសម្ពោធ

spot_img

ភ្នំពេញ ៖ កាន់តែបង្ហាញភាពហ៊ឺហារ ជាបន្តបន្ទាប់ចំពោះអតីត តារាសម្តែងលំដាប់ប្រទេស កែវ កល្យាណ។ អ្នកនាង នៅតែឲ្យគេមើលឃើញថា មិនប្រឡូកសិល្បៈ អស់ជាច្រើន ឆ្នាំតែអ្នកនាង មានមុខរបរជំនួញក្នុងដៃ រកស៊ីលូតលាស់ទៅមុខ រហូតធ្វើបានសម្រេចបំណង ដែលចិញ្ចឹមចិត្តប៉ង។ ផ្ទះថ្មីដែល អ្នកនាង បង្ហោះនេះឃើញថា ស្អាតហើយមានភាពទាក់ចិត្តមហាជន និងមិត្តភក្រ័សរសើរគ្រប់ៗគ្នា។

អតីតតារាសម្ដែងទសវត្សន៍ឆ្នាំ៨០និង៩០អ្នកនាងកែវ កល្យាណ បានធ្វើពិធីឡើងផ្ទះ វីឡារ របស់នាង កាលពីល្ងាចថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២២ នៅខណ្ឌសែនសុខ ដោយមានតារា ជិតស្និតទៅចូលរួមអបអរសាទរ នាងមាន ដូចជាលោកយុត្ថារ៉ា ឆានី ,អ៊ឹង ប៊ុនលាភ ,ឯក អម រា,រ័ត្ន រចនា និងយក់ ថិតរដ្ឋា ជាដើម។ តាមការប្រមាណផ្ទះ វី ឡារ ទោលរបស់អ្នក នាង កល្យាណ មានតម្លៃមិនក្រោម៣០ម៉ឺនដុល្លារឡើយ ហើយមុនឡើងផ្ទះ ថ្មីនេះ អ្នកនាងធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា បានលក់ផ្ទះវីឡារដែលនាងបាន សាងសង់ផ្ទាល់ខ្លួនជាម៉ូដបែបផ្ទះអភិជនរបស់ថៃ នោះទៅហើយដើម្បីយកលុយឲ្យកូនប្រុសស្រីរបស់នាងទាំងពីរបន្ដការសិក្សារនៅបរទេស តែអ្នកនាងបានទិញ ផ្ទះវីឡារ១ថ្មីនៅក្បែរផ្ទះចាស់ដែរ ហើយសល់លុយកាក់ ខ្លះទុកផ្គត់ផ្គង ការសិក្សាររបស់កូនៗនាង។ កត់សម្គាល់ដែរថានៅថ្ងៃឡើងផ្ទះវីឡារថ្មីនោះអ្នកនាងកែវ កល្យាណ មិនបានបង្ហាញ មុខស្វាមីនោះទេ ពោលគឺនាងថតរូបតែជាមួយមិត្តភក្ដិប៉ុណ្ណោះ ខណៈដែលកន្លងមកនាង ថាស្វាមីរបស់នាងគឺជាអ្នកជំនួញ ។

ក្នុងចំណោមកូន៣នាក់ ប្រុស២ កូនស្រីច្បង របស់អ្នកនាង កញ្ញា កែវ ឡាវីញ ក៏ជាតារាសម្តែងម្នាក់ដែរ ដោយបានឡើងតួឯកបានប៉ុន្មានរឿង ព្រមជាមួយទេពកោសល្យ សម្តែងមិនធម្មតា។ អ្នកនាងកល្យាណទំនង ឲ្យកូនស្រីផ្អាកសម្តែង បំណងចង់ឲ្យទៅរៀនក្រៅប្រទេសយកចំណេះ ហើយមកវិញចិត្តចង់ចូលសិល្បៈឬបែបណា អាស្រ័យលើនាង។ រឿងសំខាន់អ្នកនាង ខ្លាចរងពាក្យចចាមអារ៉ាម ស្នេហាក្នុងពេលកូននៅវ័យក្មេង ។ អតីតតារាល្បីល្បាញរូបនេះមានគម្រោងរៀបអាពាហ៍ពិពាហ៍ដដែល។ ចំណែកកាលពីពេលថ្មីៗនេះមានផលិតកម្មធំៗបានហៅអ្នកនាងកល្យាណ ថតសម្ដែងភាពយន្ដឡើងវិញ ក្នុងនាមជាតួម្ដាយ តែអ្នកនាងកល្យាណ ថានាងគ្មាន គម្រោងវិលរកអាជីពចាស់ទេ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×