Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វាំងឡង់ដ៍ និង ស៊ុយអែត លែងខ្លាចរុស្ស៊ី ព្រោះតួកគីបើកផ្លូវទៅណាតូ

spot_img

ទីក្រុងប៊្រុសសែលស៍ (Brussels) ៖ នៅទីបំផុត ប្រទេសហ្វាំងឡង់ដ៍ និង ស៊ុយអែត កាន់តែមានក្ដីសង្ឃឹមយ៉ាងមុតមាំ នៅក្នុងចូលមកជាមួយនឹងសម្ពន្ធមិត្តយោធារបស់លោកខាងលិច ក្រោយពេលតួកគីបើកផ្លូវទៅកាន់ណាតូ។

សារព័ត៌មាន The Guardian បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ថា តួកគី តែងតែរារាំងដល់ប្រទេសចំនួន២ នៅអឺរ៉ុបខាងជើង នៅក្នុងចូលរួមក្នុងសម្ពន្ធមិត្តយោធារបស់លោកខាងលិច ជុំវិញការព្រួយបារម្ភ អំពីការនាំចេញអាវុធ និង អំពើភេរវកម្ម។ ប៉ុន្ដែក្រោយពេលប្រទេសទាំង៣ គឺហ្វាំងឡង់ដ៍ ស៊ុយអែត និង តួកគី បានព្រមព្រៀងការពារសន្ដិសុខគ្នាទៅវិញទៅមកនោះមក ទើបក្រុងអង់ការ៉ា បានសម្រេចចិត្តដកសិទ្ធិវេតូរបស់ខ្លួនវិញ។

លោក ជេនស៍ ស្តូលថែនប៊ឺក (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានបញ្ជាក់ថា «កិច្ចព្រមព្រៀងនេះ បានដោះស្រាយនូវបញ្ហាកង្វល់របស់តួកគី រួមទាំង ជុំវិញការនាំចេញអាវុធ និង ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម»។

លោកប្រធានអង្គការណាតូ បានបន្ថែមថា «ហ្វាំងឡង់ដ៍ និង ស៊ុយអែត បានអនុវត្ដនូវការគាំទ្រយ៉ាងពេញទំហឹង ដល់ប្រទេសតួកគី ប្រឆាំងនឹងការគំរាមកំហែង ដល់សន្ដិសុខជាតិរបស់តួកគី។ កិច្ចព្រមព្រៀងនេះ រួមបញ្ចូលទាំង ការធ្វើវិសោធនកម្មច្បាប់ នៅក្នុងប្រទេសរបស់ពួកគេ ការបង្ក្រាបសកម្មភាព PKK និង ការចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយតួកគី ស្តីពីការធ្វើបត្យាប័ន។ សកម្មភាពទាំងនេះ បានកើតឡើង បន្ទាប់ពីកិច្ចពិភាក្សា រវាងលោក រ៉េសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី, លោកស្រី ម៉េកដាឡែណា អេនដឺសសុន (Magdalena Andersson) នាយករដ្ឋមន្ត្រីស៊ុយអែត និង លោក សោលី នីអ៊ីនីស្ដូ (Sauli Niinisto ) ប្រធានាធិបតីហ្វាំងឡង់ដ៍។

ការដោះស្រាយនូវការជាប់គាំងនេះ បានកើតឡើង ក្រោយការចរចា អស់រយៈពេល៤ម៉ោង មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO (តាមភាសាអង់គ្លេស ឬ OTAN តាមភាសាបារាំង) បានចាប់ផ្ដើម នៅក្នុងទីក្រុងម៉ាឌ្រីដ (Madrid) ប្រទេសអេស្ប៉ាញ។ កិច្ចព្រមព្រៀងនេះ បានបញ្ចៀសនូវការជាប់គាំងដ៏អាម៉ាស់មួយ នៅក្នុងការប្រមូលផ្តុំមេដឹកនាំទាំង៣០ប្រទេសរបស់ណាតូ ដោយមានគោលបំណង បង្ហាញអំពីការតាំងចិត្ត ប្រឆាំងនឹងរុស្ស៊ី។ នេះមានន័យថា រដ្ឋាភិបាលក្រុងហែលស៊ីនគី (Helsinki) និង ក្រុងស្ដុកខម (Stockholm) អាចបន្តដាក់ពាក្យស្នើសុំ ចូលរួមជាមួយសម្ពន្ធមិត្តប្រដាប់អាវុធនុយក្លេអ៊ែរ នេះបាន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×