Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​ត្រង់​មែ​ន! ទាហាន​អ៊ុយក្រែន​លី​មី​សុីល​របស់​អង់​គ្លេស បា.ញ់​ទម្លា.ក់​ឧទ្ធម្ភាគចក្រ​រុស្ស៊ី “Black Shark” Ka-52 ធ្លា.ក់​ស្តែង​ៗ​តែម្តង

spot_img

វីដេអូដែលបង្ហោះដោយ Daily Mail បង្ហាញទាហានអ៊ុយក្រែន បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររុស្ស៊ី ជាមួយនឹងកាំជ្រួចពីដីទៅអាកាសដែលផលិតដោយអង់គ្លេស ឃើញថាបានធ្លាក់ស្តែងៗតែម្តង។

ទាហានមកពីកងពលតូច Assault Brigade ទី៩៥ របស់ប្រទេសអ៊ុយក្រែន ដែលមានមូលដ្ឋាននៅទីក្រុង Zhytomyr បានប្រើប្រាស់មីស៊ីលបាញ់លើស្មា Martlet ដែលត្រូវបានគេស្គាល់ថា Starstrecks ផលិតដោយចក្រភពអង់គ្លេស ដើម្បីវាយប្រហារលើឧទ្ធម្ភាគចក្រ Kamov Ka-52 របស់រុស្ស៊ី។

ឧទ្ធម្ភាគចក្រវាយប្រហារតែមួយកៅអីរបស់រុស្សីនេះ ត្រូវបានគេដាក់រហស្សនាមថា “Black Shark” ហើយត្រូវបានពិពណ៌នាថាជា “ឧទ្ធម្ភាគចក្រគ្រោះថ្នាក់បំផុត” សម្រាប់យោធាអ៊ុយក្រែន ដោយសារប្រព័ន្ធគ្រប់គ្រងសមរភូមិរបស់វា អនុញ្ញាតឱ្យវាចែករំលែកទិន្នន័យជាមួយយន្តហោះផ្សេងទៀត ដើម្បីសម្របសម្រួលក្នុងការវាយប្រហារ។ តែទោះជា​យ៉ាងណា វា​ហាក់ដូចជា​មិនបានរកឃើញកាំជ្រួចអ៊ុយក្រែន​ទាន់ពេលវេលា ហើយក៏ត្រូវបានយោធាអ៊ុយក្រែនឆ្មក់បាញ់ទម្លាក់បានមុន។

ទោះបីជានៅក្នុងវីដេអូ មិនបង្ហាញពីឧទ្ធម្ភាគចក្រនេះ រងការខូចខាតក៏ដោយ តែប្រភពការពារជាតិអ៊ុយក្រែន បានអះអាងថា វាត្រូវបានបាញ់ទម្លាក់ហើយ។

Martlet គឺជា​កាំជ្រួចពីដីទៅអាកាស ​(ស្រាល) ​ដែលផលិតដោយក្រុមហ៊ុនអង់គ្លេស Thales Air Defense។ ឈ្មោះ​របស់វា ​ត្រូវបានយកមកពីបក្សីទេវកថា​គ្មានជើង។

វាត្រូវបានរចនាឡើង ដើម្បីដាក់ឱ្យដំណើរការពីវេទិកាផ្លូវអាកាស ដីគោក និងសមុទ្រ ដើម្បីវាយប្រហារគោលដៅផ្សេងៗ។ ដោយសារតែការផ្តោតទៅលើភាពត្រឹមត្រូវ ថាមពលរបស់វាត្រូវបានគេនិយាយថា មិនអស្ចារ្យពេកទេ ដូច្នេះវាស័ក្តិសមសម្រាប់ប្រើប្រាស់ក្នុងបេសកកម្មវាយប្រហារមិនស៊ីមេទ្រី។

យ៉ាងណាមិញ សម្រាប់ព័ត៌មានដែលថា ឧទ្ធម្ភាគចក្ររុស្ស៊ីត្រូវបានបាញ់ទម្លាក់ គឺបានលេចចេញចំពេលមានការវាយប្រហារដោយកាំជ្រួចទៅលើមជ្ឈមណ្ឌលលក់ទំនិញក្នុងទីក្រុង Kremenchuk ប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យមនុស្សជាច្រើនព្រួយបារម្ភអំពីការកើនឡើងចំនួនអ្នកស្លាប់។ ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិច បានចោទប្រកាន់រុស្ស៊ីថា ជាអ្នកនៅពីក្រោយការវាយប្រហារនេះ បើទោះជាទីក្រុងម៉ូស្គូធ្វើការបដិសេធក៏ដោយ។

ភាគីក្រុងគៀវ បាននិយាយថា មនុស្សយ៉ាងតិច១០នាក់ បានស្លាប់ និងជាង៤០នាក់រងរបួស បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែក Tu-22M3 របស់រុស្ស៊ី បានបាញ់បង្ហោះកាំជ្រួចរយៈចម្ងាយឆ្ងាយ X-22 ចំនួនពីរគ្រាប់ ទៅលើមជ្ឈមណ្ឌលនេះ។ នៅក្នុងការបង្ហោះ Telegram ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ចំនួនជនរងគ្រោះគឺ “នឹកស្មានមិនដល់” ដោយលើកឡើងពីរបាយការណ៍មួយចំនួនដែលថា ជនស៊ីវិលជាង ១,០០០ នាក់ នៅខាងក្នុងផ្សារទំនើប នៅពេលកើតហេតុ។

សូមបញ្ជាក់ថា កាលពីដើមខែនេះ អង់គ្លេសបានប្រកាសថា ខ្លួននឹងចូលរួមជាមួយសហរដ្ឋអាមេរិក​ក្នុងការបញ្ជូនកាំជ្រួចរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន ដើម្បីជួយទប់ទល់នឹងរុស្ស៊ី ទោះបីជាមានការព្រមានពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អំពីការផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវក៏ដោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×