Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លើមធំ រៀបចំរ៉ាច់ចកុម្មង់យោធា ចូលប្លន់ធនាគារមួយកន្លែងនៅប្រទេសកាណាដា ទីបំផុតបានបន្សល់ទុកសាកសព…

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ ឱ្យដឹងថា ហេតុការណ៍បាញ់ប្រយុទ្ធគ្នាមួយបានកើតឡើង នៅឯធនាគារមួយកន្លែង ក្នុងខេត្ត ប៊្រីធីស កូឡុំបៀ (British Columbia) ភាគខាងកើតប្រទេសកាណាដា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយបុរស ២នាក់ ដែលសង្ស័យថា ជាចោរប្លន់ធនាគារ បានបាត់បង់ជីវិត ហើយមន្រ្តីប៉ូលិស ៦នាក់ បានរងរបួស។

មុនការបាញ់ប្រយុទ្ធគ្នា គឺក្រុមប៉ូលិសកាណាដា បានទទួលសេចក្តីរាយការណ៍ថា មានបុរស២នាក់ ប្រដាប់ដោយអាវុធជាច្រើនដើម ព្រមទាំងពាក់អាវក្រោះការពារ បានដើរចូលទៅក្នុងធនាគារ ដែលអាចជាសកម្មភាពប្លន់, ភ្លាមនោះ ក្រុមប៉ូលិសកាណាដា បានធ្វើដំណើរទៅដល់កន្លែងកើតហេតុយ៉ាងប្រញាប់ប្រញាល់ ដែលស្ថិតនៅទីតាំងធនាគារ ម៉ុនរីអាល់ (Bank of Montreal) ក្នុងទីក្រុង សាអានិច (Saanich) លើកោះវែនឃូវើ (Vancouver) នៃខេត្ត ប៊្រីធីស កូឡុំបៀ ប្រទេសកាណាដា។

ពេលនោះល្បែងមរណ:របស់ក្រុមចោរប្លន់បានចាប់ផ្ដើមដំណើរការ ប្រទះនឹងអន្ទាក់មច្ចុរាជសំណាញ់មេឃារបស់ក្រុមប៉ូលិស, គឺការផ្ទុះអាវុធរវាងក្រុមជនសង្ស័យ និងប៉ូលិស បានចាប់ផ្តើមឡើងនៅពេលពួកគេទាំង ២នាក់ ដើរចេញពីធនាគារវិញ។ ក្នុងការបាញ់ប្រយុទ្ធគ្នា ខ្មាន់កាំភ្លើងទាំង២នាក់នោះ បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុផ្ទាល់ ខណៈមន្រ្តីប៉ូលិស ៦នាក់ ក៏បានរងរបួសផងដែរ ប៉ុន្តែហាក់មិនធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតនោះទេ។

សូមបញ្ជាក់ថា ការប្រយុទ្ធគ្នាមួយប៉្រាវដែលធ្វើឲ្យជនស៊ីវិលមានការតក់ស្លុតផងដែរនោះ ជាសំណាងល្អ មិនបានបង្កឱ្យមានជនស៉ីវិលណាម្នាក់ រងរបួស ឬគ្រោះថ្នាក់ដល់ជីវិតឡើយ, ទីបំផុតមានតែក្រុមចោរប្លន់តែប៉ុណ្ណោះបានបន្សល់សាកសពនៅកន្លែងបាញ់ប្រយុទ្ធគ្នា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×