Wednesday, August 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រ៉េត សារីតាឈ្នះពាន «តារាសម្តែង ដែលមានទេពកោសល្យខ្ពស់ជាងគេបង្អស់»

ភ្នំពេញ ៖ តារាសម្ដែង និងជាតារាម៉ូដែលកំពុងមានទីផ្សារកញ្ញា រ៉េត សារីតា បានបង្ហាញពីភាពភ្ញាក់ផ្អើលរបស់ខ្លួនបន្ទាប់ពីកញ្ញាបានឈ្នះពាន «តារាសម្តែងដែលមានទេពកោសល្យខ្ពស់ជាងគេបង្អស់» ពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១០ កាលពីពេលកន្លងទៅ។ កញ្ញាបានបង្ហាញអារម្មណ៍រីករាយ និងមិនដែលនឹកស្មានថា ខ្លួនអាចឈានដល់កម្រិតឈ្នះពានបែបនេះនោះទេ នាពេលកន្លងមក។

តារាម៉ូដែលវ័យក្មេងរូបនេះបានបញ្ជាក់ថា៖ ”ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនបងសម្រាប់ពានរង្វាន់មួយនេះ ព្រោះអីអ្នករៀបចំមិនបានប្រាប់យើងទេពេលយើងចូលរួម”។ បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២០ ខាងបន្តថា ពានរង្វាន់មួយនេះគឺជាកត្តិយសមុខមាត់ និងការជំរុញលើកទឹកចិត្តបន្ថែមទៀត សម្រាប់កញ្ញា ក្នុងការដើរលើវិថីសិល្បៈ ដើម្បីធ្វើយ៉ាងណាជំរុញ និងលើកកម្ពស់សិល្បៈខ្មែ។ ជាពិសេសផ្នែកបវរកញ្ញានេះតែម្ដង ដើម្បីឱ្យកម្ពុជាកាន់តែមានភាពល្បីឈ្មោះលើឆាកអន្តរជាតិ។

មុនចូលរួមប្រកួតបង្អួតសម្រស់ កញ្ញា រ៉េត សារីតា ជាតារាសម្ដែងស្រីមួយរូបដែលបានប្រឡូកក្នុងវិស័យសម្ដែងយ៉ាងជោគជាំមកហើយ ដោយនាងបានបោះជំហានចូលប្រឡូកការសម្ដែងទាំងជាតិ និងអន្តរជាតិ។

សារីតា ជាបវរកញ្ញាមួយដួង ប្រកបដោយចំណេះដឹង ហើយមានភាពក្លាហាន និងជឿជាក់ រាល់ការបំពេញភារៈកិច្ចផ្សេងៗ។ នាងរមែងលើកទឹក ចិត្តអោយស្ត្រីជំនាន់ក្រោយ ចេះតស៊ូពុះពារ រាល់ការលំបាក។ តែគួរឲ្យស្តាយ ដែលនាងទៅប្រកួតនៅ សហរដ្ឋអាមេរិកមិនបាន ចូលតំណែងណាមួយ ហើយនារីកំពូលជើងខ្លាំង ប្រទេសផ្សេងទៀត ស្រាប់តែខ្ទាតចេញពីកម្មវិធី។ ម្ល៉ោះជំនាន់នាង ប្រកួតមហាជនជាច្រើនរិះគន់ អ្នករៀបចំកម្មវិធីឲ្យអ្នកល្អៗ ចាកចេញមិនសម ហើយទទួលយកមិនបាន៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×