Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុ.ត​ចិត្ត! បាត់​ដំណឹង​ជាង១ខែ ទីបំផុត រក​ឃើញ​រថយន្ត​នៅ​បាតសមុ​ទ្រ គេ​ជឿ​ថា ម្តាយ​ឪពុក​នាំ​កូនស្រី​ស្លា.ប់​ជាមួយ ដោយសារ​បញ្ហា​វិបត្តិ​មួយ​នេះ…

ករណីបាត់ខ្លួនក្មេងស្រី Zhao Youna អាយុ ១០ ឆ្នាំ និងឪពុកម្តាយរបស់នាង មកពីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង កាលពីជាង១ខែមុន (តាំងពីថ្ងៃទី១០ ឧសភា) ដែលធ្វើឲ្យចាប់អារម្មណ៍ពេញពិភពលោកនោះ ឥឡូវនេះ ឆ្មាំឆ្នេរសមុទ្រក្នុងតំបន់ និងក្រុមមុជទឹក បានរកឃើញសពអ្នកទាំងបី នៅក្នុងរថយន្តដែលបានធ្លាក់ចូលក្នុងទឹកសមុទ្រ នៃកំពង់ផែ Songgok ក្នុងតំបន់ Wando County Jeollanam-do នៅថ្ងៃទី២៩ មិថុនា។

រឿងនេះត្រូវបានគេប៉ាន់ស្មានថា ឪពុកម្តាយរបស់ Zhao Youna ជំពាក់បំណុលគេជាង 100 លានវ៉ុន ឬស្មើប្រហែល (7,7000$)។ យោងតាមស្ថានីយ៍ប៉ូលីសភាគខាងត្បូង Gwangju ឪពុកម្តាយរបស់ Zhao បានស្វែងរករូបិយប័ណ្ណនិម្មិត “Luna Coin” លើអ៊ីនធឺណិត ក៏ដូចជាថ្នាំងងុយគេង និងវិធីធ្វើអត្តឃាត មុនពេលទៅ Wando ។

ដូច្នេះហើយ អ្នកជំនាញមួយចំនួនបាននិយាយថា ឪពុកម្តាយរបស់ Zhao ទំនងជាចង់ធ្វើអត្តឃាតជាមួយកូនស្រីរបស់ពួកគេ ដោយសារតែជំពាក់បំណុលគេច្រើន។ លើសពីនេះ ការវិនិច្ឆ័យពីវីដេអូតាមដាននៃការបង្ហាញខ្លួនចុងក្រោយរបស់គ្រួសារ Zhao បានបង្ហាញឲ្យឃើញ ម្តាយរបស់ Zhao បានចាកចេញពីសណ្ឋាគារ ជាមួយនឹង Zhao ដែលសន្លប់នៅលើខ្នងរបស់នាង។ វាទំនងណាស់ដែលឪពុកម្តាយរបស់ Zhao Youna ឲ្យនាងញ៉ាំថ្នាំងងុយគេង។

ដោយឡែក ស្រាប់តែនៅសៀលថ្ងៃទី២៩ ប៉ូលីសក៏បានរកឃើញរថយន្ត Audi បើកបរដោយគ្រួសាររបស់ Zhao នៅក្រោមបាតសមុទ្រតែម្តង ស្ថិតនៅចម្ងាយជាង 80 ម៉ែត្រ ពីផ្លូវបំបែកនៃកំពង់ផែ Songgok ក្នុង Wando ។

ពេលនោះ​ គេ​បានរកឃើញ​ផ្នែកខាងក្រោយរថយន្ត ត្រូវបានបើកចំហរ ហើយប៉ូលិសបានស្ទូចយកថង់ និងរបស់របរផ្សេងទៀត​ពីក្នុងនោះ។ តែទោះបីជាយ៉ាងណាក៏ដោយ គេមិនអាចបញ្ជាក់បានថា មានមនុស្សនៅក្នុងរថយន្តនោះទេ ដោយសារតែទ្វារចាក់សោរ កញ្ចក់បង្អួចងងឹត និងទឹកមានសភាពស្រអាប់ខ្លាំង។

ប៉ូលីសបានចល័តកាប៉ាល់ទម្ងន់ ៥៥ តោន និងរថយន្តស្ទូចទម្ងន់ ២៥ តោន ដើម្បីស្រង់រថយន្តនោះចេញពីទឹក ហើយបានរកឃើញសាកសពចំនួន ៣ ដែលសន្មត់ថាជាគ្រួសាររបស់ Zhao Youna ដែលមានឪពុកម្តាយកូន ៣ នាក់ នៅក្នុងរថយន្ត។ បច្ចុប្បន្ន​ប៉ូលិសគ្រោងនឹងបញ្ជាក់ពីអត្តសញ្ញាណអ្នកស្លាប់ទាំងបីនាក់​តាមរយៈ​ស្នាមមេដៃ​ និងវិធីផ្សេងៗ។

ប៉ូលិស​បាននិយាយថា​៖ «​ទោះបីជា​សាកសព​ត្រូវបានរលួយយ៉ាងធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែ ​វា​មិនប៉ះពាល់ដល់ការកំណត់អត្តសញ្ញាណឡើយ​»​។

បន្ថែមពីលើនេះ ប៉ូលីសបានបង្ហើបឱ្យដឹងថា វិទ្យាស្ថានជាតិស៊ើបអង្កេតវិទ្យាសាស្ត្រ នឹងប្រគល់ឱ្យធ្វើការវាយតម្លៃច្បាស់លាស់ និងបញ្ជាក់ថាតើរថយន្តមានបញ្ហា ឬគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង។

សូមបញ្ជាក់ឲ្យដឹងផងដែរថា Zhao បានអវត្តមានពីសាលា Gwangju របស់នាង ចាប់តាំងពីថ្ងៃទី១៩ ខែឧសភា បន្ទាប់ពីបានរាយការណ៍ថា នាងនឹងចូលរួមក្នុងកម្មវិធីសិក្សាបទពិសោធន៍ក្រៅសាលានៅលើកោះ Jeju រួមគ្នាជាមួយឪពុកម្តាយរបស់នាងដែលមានអាយុស្របាល ៣០ ឆ្នាំ រហូតដល់ថ្ងៃទី១៥ ខែមិថុនា។

នៅប្រទេសកូរ៉េខាងត្បូង សិស្សដែលដាក់ពាក្យសុំសិក្សាបទពិសោធន៍ក្រៅសាលា ត្រូវបានទទួលស្គាល់ថា បានចូលសាលា។ ប៉ុន្តែ Zhao មិនបានត្រឡប់ទៅ​សាលា​វិញទេ បន្ទាប់ពីការធ្វើ​ដំណើរទៅ​ក្រៅ​សាលា​របស់នាង​ត្រូវបានបញ្ចប់នៅ​ថ្ងៃ​ទី១៦ ខែ​មិថុនា។ បន្ទាប់មក សាលា​ក៏បានដាក់របាយការណ៍ពីការបាត់ខ្លួន​ទៅ​ប៉ូលិសនៅ​ថ្ងៃ​ទី២២ ខែ​មិថុនា បន្ទាប់ពីមិនអាចទាក់ទងទៅ​ក្រុមគ្រួសាររបស់​តាមទូរស័ព្ទបាន។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស គ្រួសារ Zhao បានចាប់ផ្តើមស្នាក់នៅក្នុងផ្ទះសំណាក់ក្បែរឆ្នេរដ៏ល្បីមួយ ក្នុងស្រុក Sinji របស់ Wando កាលពីថ្ងៃទី២៤4 ខែឧសភា។​

កន្លែងស្នាក់នៅមានអាងហែលទឹក ប៉ុន្តែក្រុមគ្រួសារនេះ ត្រូវបានគេរាយការណ៍ថា ចំណាយពេលពេញមួយថ្ងៃនៅក្នុងបន្ទប់។ ចលនាចុងក្រោយរបស់ពួកគេ ត្រូវបានគេឃើញនៅប្រហែលម៉ោង ១១ យប់។ កាលពីថ្ងៃទី៣០ ខែឧសភា នៅពេលដែលស្រ្តីជាម្តាយត្រូវបានថតជាប់ដោយ CCTV ដាក់កូននៅលើខ្នងរបស់ដែលសន្មត់ថាជា Zhao ខណៈដែលឪពុកកំពុងមើល។

ប៉ូលីសបាននិយាយថា ទូរស័ព្ទដៃរបស់ Zhao និងម្តាយរបស់នាង ត្រូវបានបិទពីរម៉ោងក្រោយមក នៅជិតផ្ទះសំណាក់ ខណៈដែលទូរស័ព្ទដៃរបស់ឪពុក ក៏ត្រូវបានបិទនៅម៉ោងប្រហែល ៤ ទៀបភ្លឺនៅព្រឹកបន្ទាប់។

ទោះបីជាមានប្រតិបត្តិការស្វែងរកដ៏ធំ និងការបង្ហាញរូបថតរបស់ Zhao ម៉ូដែលរថយន្ត និងស្លាកលេខរថយន្តរបស់គ្រួសារក៏ដោយ ក៏ប៉ូលីសមិនអាចស្វែងរកតម្រុយណាមួយ ពីកន្លែងដែលគ្រួសារនេះនៅទីណានោះទេ។ ប៉ូលីសបាននិយាយថា ក្រុមគ្រួសារនេះមិនបានចូលរួមក្នុងសកម្មភាពរៀនក្រៅសាលាណាមួយ នៅលើ Wando និងមិនបានទៅលេងកោះ Jeju ដែលជាគោលដៅបានរាយការណ៍ទៅសាលារបស់ Zhao នោះទេ។

ហេតុនេះ ប៉ូលីសបាននិយាយថា ពួកគេទុកលទ្ធភាពស្រាវជ្រាវទាំងអស់ដោយបើកចំហ ក្នុងនោះរួមទាំងគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×