Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ដកទ័ពចេញពីលើកោះអ៊ុយក្រែនភ្លាម វា.យប្រ.ហារតាមអាកាសភ្លែត

រដ្ឋធានីគៀវ៖ ក្រោយពេល ក្រុងមូស្គូ បានសម្រេចចិត្តដកកម្លាំងទាហានរបស់ខ្លួន ចេញពីកោះពស់របស់អ៊ុយក្រែន ស្ថិតក្នុងសមុទ្រខ្មៅ មិនបានប៉ុន្មានថ្ងៃផង ក៏មានសេចក្ដីរាយការណ៍ថា យន្ដហោះចម្បាំងរបស់រុស្ស៊ី ចំនួន២គ្រឿង បានវា.យប្រ.ហារដោយគ្រាប់បែកគីមី ទៅលើកោះយុទ្ធសាស្រ្ដមួយនោះ។

សារព័ត៌មាន AAបានចេញផ្សាយ កាលពីថ្ងៃទី២ ខែកក្កដា ថា យន្ដហោះចម្បាំងរបស់កងទ័ពអាកាសរុស្ស៊ី ចំនួន២គ្រឿង ប្រភេទ Su-30 បានវាយប្រហារ ដោយគ្រាប់បែកគីមី (Phosphorus Bomb) ទៅលើកោះពស់ ស្ថិតក្នុងសមុទ្រខ្មៅ។

កងទ័ពអ៊ុយក្រែន បានចោទប្រកាន់រុស្សី អំពីការវា.យប្រ.ហារ ដោយប្រើគ្រាប់ផូស្វ័រ ដែលនាំមានភ្លើងឆេះ នៅលើកោះពស់នោះ។ សកម្មភាពវា.យប្រ.ហារ តាមផ្លូវអាកាស ពីកម្លាំងទាហានរុស្ស៊ី បានកើតឡើង រយៈពេលតែ១ថ្ងៃ បន្ទាប់ពីក្រុងម៉ូស្គូបានប្រកាសដកកម្លាំងយោធារបស់ខ្លួន ចេញពីកោះយុទ្ធសាស្រ្ដ នៅក្នុងសមុទ្រខ្មៅនោះ។

លោក វ៉ាឡែរីយ ហ្សាលូសស្នីអ៊ី (Valeriy Zaluzhnyi) នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅតាមបណ្ដាញសង្គមតេឡេក្រាម កាលពីថ្ងៃសុក្រ ទី១ ខែកក្កដា ថា យន្ដហោះចម្បាំងរបស់រុស្ស៊ី ចំនួន២គ្រឿង ប្រភេទ Su-30 បានទម្លាក់គ្រាប់បែកគីមី នៅលើកោះពស់ ដោយយន្ដហោះហោះ ចេញពីឧបទ្វីបគ្រីមៀរ ដែលគ្រប់គ្រង ដោយក្រុងមូស្គូ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៨ ថ្ងៃដដែលនេះ។

ក្រសួងការពារជាតិរុស្ស៊ី បានពណ៌នា ពីការដកកម្លាំងទាហានរបស់ខ្លួន ចេញពីកោះ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ថា នេះជាកាយវិការសុច្ឆន្ទៈ ហើយវាមានន័យថា ក្រុងម៉ូស្គូនឹងមិនជ្រៀតជ្រែកជាមួយកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ នៅក្នុងការរៀបចំការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែរបស់អ៊ុយក្រែន នៅតំបន់សមុទ្រខ្មៅនោះឡើយ។

ផ្ទុយពីការលើកឡើងរបស់ក្រសួងការពារជាតិរុស្ស៊ី នោះ កងទ័ពអ៊ុយក្រែន កាលពីថ្ងៃសុក្រ ទី១ ខែកក្កដា បានចោទប្រកាន់ថា «ក្រុងមូស្គូមិនគោរពតាមសេចក្តីប្រកាសរបស់ខ្លួន សូម្បីតែបន្ដិច ក៏គ្មានដែរ»។

អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មានពលរដ្ឋ ប្រហែលកើនឡើងដល់១៨១លាននាក់ ស្ថិតក្នុងប្រទេស ចំនួន៤១ អាចនឹងប្រឈមមុខនឹងវិបត្ដិស្បៀងអាហារ ឬគ្រោះអត់ឃ្លាន ប្រសិនបើមិនអាចដោះស្រាយបញ្ហាការនាំចេញគ្រាប់ធញ្ញជាតិ ពីប្រទេសអ៊ុយក្រែន បាន។

ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅរបស់ប្រទេសមួយនេះ បានជាប់គាំង ចាប់តាំងពីការផ្ទុះសង្គ្រាមមក។ ចំណែកគ្រាប់ធញ្ញជាតិ ជាង២០លានតោនក៏ត្រូវបានជាប់គាំង នៅក្នុងស៊ីឡូ។ ដោយឡែក ក្រុងមូស្គូ បានអះអាងថា នេះឥទ្ធិពលដ៏អាក្រក់ នៃទណ្ឌកម្មរបស់លោកខាងលិច ដាក់មកលើប្រទេសរុស្ស៊ី ជុំវិញសង្រ្គាមបានរំខានដល់ការនាំចេញជី និង គ្រាប់ធញ្ញជាតិរបស់ខ្លួន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×