Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុ.ត​ចិត្ត! គ្រូ​បង្រៀន​យូ​ហ្គា​ដ៏​ស្រស់​ស្អាត ត្រូវ​គេ​សម្លា.ប់​ក្នុង​បន្ទប់​សណ្ឋាគារ​ចំ​នួន ៣០ កាំ.បិត សមត្ថកិច្ច​កំពុង​សង្ស័.យ​ទៅ​លើ…

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២២ គេហទំព័រ ETtoday បានចេញផ្សាយរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ អំពី Chow Huixian អាយុ ២៣ ឆ្នាំ ជាគ្រូបង្រៀនយូហ្គាហុងកុង និងត្រូវបានគេស្គាល់ផងដែរថាជា Aqua Chow ដែលនាងមានរូបសម្រស់ដ៏ទាក់ទាញ និងសុខភាពល្អគួរឱ្យសរសើរ និងថែមទាំងទទួលបានប្រជាប្រិយភាព ក្លាយជា​តារា​ល្បីក្នុងបណ្តាញសង្គម ​ប៉ុន្តែ មិននឹកស្មានថា នាងបានក្លាយជា​សាកសព​ត្រូវបានគេ​ប្រទះ​ឃើញស្លាប់​រួមនឹងស្នាមរបួសចំនួន ​៣០​ កាំបិត បន្ទាប់ពីនាងបានបាត់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន។

យោងតាមរបាយការណ៍បានឱ្យដឹងថា ដំបូងឡើយ Chow គ្រោងនឹងហោះហើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី៣០ ខែមិថុនា វេលាម៉ោង 2:00 ព្រឹក ដើម្បីបន្តការសិក្សារបស់នាង។ ប៉ុន្តែ​មុននោះ​ នៅ​ថ្ងៃ​ទី​២៩ មិថុនា វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល នាងបានទៅ​ប្រមូលរបស់របរនៅ​ផ្ទះ​អតីតសង្សារ ។ ខណៈពេលដែលនាងនៅក្នុងជណ្តើរយន្ត មិត្តប្រុសរបស់នាងបានដើរចូលមក ហើយអ្នកទាំងពីរបានចាកចេញពីផ្ទះល្វែងជាមួយគ្នា។ នេះ​ជា​រូបភាពចុងក្រោយ​ដែលថតដោយ CCTV ហើយបន្ទាប់ពីនោះមក​គ្មានអ្នកណា​អាចទាក់ទងនាងបានទៀតទេ។

បន្ទាប់ពីបាត់ការទាក់ទង ក្រុមគ្រួសារ សាច់ញាតិ របស់ Chow បានបង្ហោះ​ប្រកាសស្វែងរក​នៅ​លើ​បណ្តាញសង្គមហ្វេសប៊ុកសាធារណៈ សង្ឃឹមថា អ្នកទាំងអស់គ្នានឹងជួយស្វែងរកកន្លែងចុងក្រោយ មុនពេលទូរស័ព្ទរបស់ Chow ត្រូវបានបិទគឺស្ថិតនៅផ្លូវ Tainan។ ដោយឡែក វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ មិថុនា គ្រួសាររបស់នាង ក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចស្រុក Sam Shui Po ដោយយល់ថា វាជាករណីបាត់ខ្លួនទូទៅ ហើយសង្ឃឹមថានឹងឃើញនាងឆាប់ៗ។

ប៉ុន្តែ ​នៅ​ល្ងាចថ្ងៃ​ដដែល​នោះមិត្តប្រុសរបស់ Chow ជាមួយមេធាវី បានប្រគល់ខ្លួន​ឱ្យប៉ូលិស ដោយបង្ហាញកាតបន្ទប់​ដល់សណ្ឋាគារមួយ ប៉ុន្តែ ​បដិសេធមិននិយាយអ្វីទាំងអស់។

បន្ទាប់មក ក្រុមស៊ើបអង្កេតបានពន្លឿនការស៊ើបអង្កេត និងធ្វើដំណើរទៅកាន់សណ្ឋាគារ។ ពេលបើកបន្ទប់ មន្ត្រីក៏បានរកឃើញដាន​នៃ​ការប្រតាយប្រតប់គ្នា​ និងមានប្រឡាក់ឈាមពេញបន្ទប់​ខណៈ Chow ដេកស្លាប់ក្នុងបន្ទប់ទឹក​មានស្នាមចាក់ចំនួន ​៣២ ​កន្លែង និង​កាំបិតប្រវែង​២៧​សង់ទីម៉ែត្រ​ ក៏ត្រូវបានរកឃើញនៅ​កន្លែងកើតហេតុ។

លទ្ធផលពិនិត្យកោសល្យវិច្ច័យ​បានបង្ហាញថា Chow ​បានស្លាប់មិនដល់​២៤​ម៉ោង​មុនពេលមន្ត្រីបានរកឃើញ។ ស្នាមរបួសធំចំនួន​២​កន្លែង ចំទ្រូង​ប្រវែងប្រហែល ៨​សង់ទីម៉ែត្រ និងក។

បន្ទាប់ពីការស៊ើបអង្កេត បានរកឃើញថា បន្ទប់សណ្ឋាគារនេះត្រូវបានកក់ទុកដោយមិត្តប្រុសរបស់ Chow កាលពីថ្ងៃទី២៨ ខែមិថុនា។ គាត់បានស្នាក់នៅទីនោះអស់រយៈពេលពីរថ្ងៃ មុនពេលកើតហេតុ។ បច្ចុប្បន្ន​គាត់កំពុង​ស្ថិតក្រោមការស៊ើបអង្កេតលើ​ករណីឃាតកម្មនេះ។ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ករណីនេះអាចទាក់ទងនឹងការឈ្លោះ​ប្រកែកគ្នា ដោយសារបញ្ហា​ហិរញ្ញវត្ថុ ខណៈ​ដែលបុរសជាមិត្តប្រុសរូបនេះ​នៅ​ស្ងៀម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×