រដ្ឋធានីគៀវ៖ នៅក្នុងសង្គ្រាម វាយប្រយុទ្ធគ្នាយ៉ាងឃោរឃៅ អស់រយៈពេលជាង៤ខែកន្លងមកនេះ ក៏មានសេចក្ដីរាយការណ៍ អំពីការវា.យប្រ.ហារយ៉ាងខ្លាំង នៅលើទឹកដីរបស់រុស្ស៊ី បណ្ដាលឲ្យមានអ្នកស្លាប់ និង របួសជាច្រើននាក់ ទីក្រុងបែលហ្គោរ៉ូដ (Belgorod)។
សារព័ត៌មាន Arab News បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ថា ក្រុងមូស្គូ បានចោលទប្រកាន់អ៊ុយក្រែន អំពីករណីបំផ្ទុះយ៉ាងខ្លាំង នៅក្នុងទីក្រុងបែលហ្គោរ៉ូដ (Belgorod) នៅជិតព្រំដែន ជាប់ជាមួយនឹងប្រទេសអ៊ុយក្រែន។ នៅក្នុងហេតុការណ៍នោះ ក៏មានសេចក្ដីរាយការណ៍ថា មានមនុស្ស៣នាក់ បានបាត់បង់ជីវិត។

ចៅហ្វាយក្រុង Belgorod បានបញ្ជាក់ថា ការបំផ្ទុះនេះ បានវា.យប្រ.ហារមកដល់អគារលំនៅឋានរាប់សិបខ្នង ហើយប្រព័ន្ធការពារដែនអាកាស បានដំណើរការជាធម្មតា។
វិមានក្រឹមឡាំងរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន បានចោទប្រកាន់ថា ការវា.យប្រ.ហារ កាលពីថ្ងៃអាទិត្យ ទី៣ ខែកក្កដា គឺជាការប៉ុនប៉ង ដោយចេតនាពីកងកម្លាំងអ៊ុយក្រែន ដើម្បីកំណត់គោលដៅទៅលើជនស៊ីវិល។ ថ្វីបើរុស្ស៊ី បានចោទប្រកាន់យ៉ាងនេះក្ដី ប៉ុន្ដែអ៊ុយក្រែនបានទាត់ចោលនូវការអះអាងបែបនេះ ដោយចាត់ទុកថា រុស្ស៊ី បានកុហក អំពីព្រឹត្ដិការណ៍បែបនេះ នៅក្នុងពេលកន្លងមក។
ទីក្រុង Belgorod ប្រទេសរុស្ស៊ី មានប្រជាពលរដ្ឋរស់នៅ ប្រហែល ៣៧០ ០០០នាក់ ស្ថិតនៅភាគខាងជើងទីក្រុងខាឃីវ (Kharkiv) ដែលជាទីក្រុងធំទី២របស់អ៊ុយក្រែន ហើយទីក្រុងនេះ បានរងនូវការវា.យប្រ.ហារយ៉ាងខ្លាំង ចាប់តាំងពីក្រុងមូស្គូ បានលើកកងទ័ព ចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ សង្គ្រាមឈ្លានពានរបស់រុស្ស៊ី បានធ្វើឲ្យប្រជាពលរដ្ឋអ៊ុយក្រែន យ៉ាងតិច១២លាននាក់ បានរត់ភៀសខ្លួន ចោលផ្ទះសម្បែង និងប្រទេសកំណើតរបស់ពួកគេ៕ រក្សាសិទ្ធិដោយ ៖សារាយSN







