Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញនោះ! ជីងចក់ ទម្លា.យការ​ពិត​គ្មាន​សល់ និង​ចោ.ទ​ប្រពន្ធ​ជើងល្អ មានបំណងចង់​ធ្វើ​សុី​ឲ្យ​ខ្លួ​ន​ជា.ប់​គុ.ក ព្រោះតែ​ដើម្បី…

ជឿថាប្រិយមិត្តជាច្រើន នៅចាំបានហើយ កាលពីរៀបការរួចថ្មីថ្មោង លោក ជឿន ប៊ុនចក់ ឬហៅ Admin-ជីងចក់ ត្រូវបានល្បីថា ប្រពន្ធមេម៉ាយកូន១រូបស្រស់លំដាប់អភិជន ទ្រិញ ផល្លា ទិញរថយន្ត Jeep ឲ្យជិះយ៉ាងឡូយ ហើយនៅពេលផ្ទុះរឿងឡើងកក្រើកដោយសារមានស្រី អ្នកនាង ផល្លា ក៏បានទម្លាយថា លោក ចក់ ចូលក្នុងជីវិតនាង គឺមានតែសំបកខ្លួនប៉ុណ្ណោះ។

តែទោះជាយ៉ាងណា អ្វីៗនៅពេលនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងស្ទើរមិនគួរឲ្យជឿ ខណៈកាលពីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ លោក ជីងចក់ បានធ្វើការ Live វិដេអូនៅលើបណ្តាញសង្គម បើកទម្លាយធាតុពិតរបស់ភរិយាបណ្តូលចិត្ត ទ្រិញ ផល្លា បានប្រឌិតរឿងគ្រប់យ៉ាងបំណងចង់ធ្វើសុីឲ្យខ្លួនជាប់គុក ព្រោះតែដើម្បីក្តោបយកទ្រព្យសម្បត្តិរាប់សិបម៉ឺនដុល្លារ ដែលលោកបានប្រគល់ជូនគ្មានសល់។

លោក ចក់ បានរៀបរាប់ទម្លាយការពិតឡើងស្រក់ទឹកភ្នែក ទាក់ទងរឿងលុយកាក់ រថយន្ត រាប់តាំងថ្លៃបណ្ណាការ ឲ្យមហាជនបានដឹងថា ដោយសារតែទំហំនៃក្តីស្រឡាញ់ដ៏លើសលប់ ខ្លួនបានជូនតាមសំណើរប្រពន្ធបណ្តូលចិត្តទាំងអស់ ក្នុងនោះ លក្ខខណ្ឌថ្លៃបណ្តាការទាមទាររហូត ១៦ ម៉ឺនដុល្លារ, រថយន្តទំនើបរបស់ខ្លួន២គ្រឿង ក្រោយរៀបការ ក៏លក់ទៅតាមការស្នើសុំរបស់ប្រពន្ធ និងលុយកាក់សន្សំរាប់ម៉ឺនដុល្លារ និងរួមទាំងប្រាក់ខែ ក៏ប្រគល់ជូនប្រពន្ធគ្មានសល់ដែរ ព្រោះគិតថាជាប្តីប្រពន្ធគ្រួសារតែមួយទៅហើយ។

លោកបន្តថា ប្រពន្ធបណ្តូលចិត្ត ទ្រិញ ផល្លា មិនដឹងមានបំណងអ្វី ព្រោះលោកស្ទើរធ្លាក់ថ្លើមក្ឌុក នៅពេលដឹងថា លុយដែលលោកប្រគល់ឲ្យទាំងអស់ ដើម្បីទិញផ្ទះបុរីរួមគ្នា តែទីបំផុត គ្មានអ្វីទាំងអស់។

ដោយសារតែរឿងនេះ លោក ចក់ បានចោទប្រពន្ធថា បានខំប្រឌិតរឿងគ្រប់យ៉ាង ពិសេសការប្រើអំពើហិង្សាមិនមែនជាការពិតទាំងអស់ ដើម្បីឲ្យលោកជាប់គុក ព្រោះរូបនាងចង់សុីដាច់ទ្រព្យសម្បត្តិរបស់លោកសរុបជាង ៥០ ម៉ឺនដុល្លារ។

លោក ចក់ ក៏បាននិយាយទាំងញ័រទ្រូង ហួសចិត្តថា ខណៈតតាំងគ្នានៅចំពោះមុខមន្រ្តីសមត្ថកិច្ចមហាផ្ទៃ នាង ផល្លា បានដាក់លក្ខខណ្ឌបញ្ចប់រឿង មិនឲ្យលោកទាមទារអ្វីទាំងអស់ ដោយសុខចិត្តដកពាក្យបណ្តឹងវិញ ។ តែទោះជាយ៉ាងណា លោក ចក់ ថា រូបលោកមិនព្រមដាច់ខាត ព្រោះលោកមិនបានប្រព្រឹត្តទង្វើហិង្សាដ៏ធ្ងន់ធ្ងរ ដូចដែលប្រពន្ធសំលាញ់ ផល្លា ខំប្រឌិតរឿងបំភ្លើសការពិតឡើយ ហើយលោកថា រឿងនេះមិនអាចបញ្ចប់ ព្រោះចង់ក្រសោបលុយរបស់លោករាប់សិបម៉ឺនដុល្លារដោយស្រួលៗនោះទេ ដោយលោកនឹងឡើងតុលាការធ្វើដល់ទីបញ្ចប់ បើមិនបានយ៉ាងហោចណាស់រថយន្ត១គ្រឿងមកវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×