Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

NBC៖ ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ KHQR ដើម្បីលើកកម្ពស់ការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា NBC បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ខេអេចឃ្យូអរ (KHQR) នៅថ្ងៃទី ៤ខែកក្កដា ឆ្នាំ ២០២២ សម្រាប់ការទូទាត់ក្នុងប្រទេសឲ្យមានសណ្តាប់ធ្នាប់ សុវត្ថិភាព និងរួមចំណែកលើកកម្ពស់អន្តរប្រតិបត្តិការនៃការទូទាត់តាមឃ្យអរកូតឆ្លងគ្រឹះ ស្ថានសម្រាប់អតិថិជន ព្រមទាំងផ្តល់លទ្ធភាពសម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើសមាហរណកម្មទូទាត់ក្នុងតំបន់ផងដែរ។​

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ KHQR នាថ្ងៃនេះ នឹងចូលរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុលើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

លោកជំទាវ បានបញ្ជាក់ថា ការទូទាត់តាម QR Code គឺជាមធ្យោបាយទូទាត់ថ្មីមួយ ដែលទើបតែលេចឡើងនៅលើទីផ្សារ ប៉ុន្តែសេវានេះបានកើនឡើងយ៉ាងឆាប់រហ័ស និងទទួលបានការពេញនិយមគួរឲ្យកត់សម្គាល់ ជាពិសេសក្នុងស្រទាប់យុវវ័យ ដែលអាចសម្របខ្លួនក្នុងការទទួលយកនូវបច្ចេកវិទ្យាថ្មីៗ ព្រោះការទូទាត់តាម QR Code មានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព ជាពិសេសក្នុងបរិបទនៃការរាតត្បាតជំងឺកូវិដ១៩។

លោកជំទាវ បានបន្ថែមថា ការទូទាត់តាមមធ្យោបាយនេះ បានក្លាយជាកត្តាដ៏សំខាន់មួយក្នុងការផ្លាសប្តូរឥរិយាបទរបស់ប្រជាជនកម្ពុជាឲ្យងាកមកប្រើប្រាស់ការទូទាត់ឌីជីថលជំនួសឲ្យសាច់ប្រាក់ និងជាផ្នែកមួយដ៏សំខាន់ជួយគាំទ្រសកម្មភាពធុរកិច្ចឲ្យបន្តប្រតិបត្តិការជាប្រក្រតី ដោយបានជួយកាត់បន្ថយនៃផលប៉ះពាល់ជំងឺកូវីដ១៩មកលើសេដ្ឋកិច្ចកម្ពុជា បានមួយកម្រិត និងចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។

គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃចេញប្រកាសរហូតមកដល់បច្ចុប្បន្ន មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៣៧ បានចូលរួមអភិវឌ្ឍន៍មុខងារ KHQR ក្នុងនោះ ២៩គ្រឹះស្ថាន បានដាក់ឲ្យដំណើរការសាកល្បងប្រកប ដោយជោគជ័យ នៅតាមហាងលក់ទំនិញរបស់ពាណិជ្ជករប្រមាណ ២៣ម៉ឺនទីតាំង៕

spot_img
×