Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅហ្វាយខេត្តលូហាន់ស្ក៍ និយាយពីការឈឺចាប់ ចំពោះការបាត់បង់ក្រុងលីស៊ីចាន់ស្ក៍

រដ្ឋធានីគៀវ៖ ក្រោយពេលទីក្រុងលីស៊ីចាន់ស្ក៍ (Lysychansk) បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ីទាំងស្រុងនោះមក ចៅហ្វាយខេត្តលូហានស្ក៍ (Luhansk) ក៏បានបញ្ជាក់អំពីការឈឺចាប់ ជុំវិញការបាត់បង់ទីក្រុងនេះ ប៉ុន្ដែ អ៊ុយក្រែន នៅតែមិនបានចាញ់សង្រ្គាមនោះឡើយ ហើយបានត្រៀមខ្លួន ប្រយុទ្ធយ៉ាងខ្លាំង នៅក្នុងតំបន់ដុនបាស (Donbas) ។

សារព័ត៌មាន The Guardian បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ ថា លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានប្រកាសអំពីជ័យជម្នះ នៅតំបន់ Luhansk នាភាគខាងកើតអ៊ុយក្រែន។ លោកប្រធានាធិបតី បានប្រាប់ទៅដល់កងទ័ពរុស្ស៊ី ឱ្យសម្រាកមួយថ្ងៃ និង «បង្កើនសមត្ថភាពប្រយុទ្ធរបស់ពួកគេ» បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានដកខ្លួនចេញពីទីតាំងរឹងមាំចុងក្រោយរបស់ខ្លួន ដែលនៅសេសសល់ នៅក្នុងខេត្តមួយនេះ។

លោក ស៊ើរហ៊ីយ ហ៊ីដាយ ( Serhiy Haidai) ចៅហ្វាយខេត្តលូហានស្ក៍ បានអះអាងថា កម្លាំងការពារទឹកដីអ៊ុយក្រែន ដែលបានដកថយ ចេញពីទីក្រុងលីស៊ីចាន់ស្ក៍ (Lysychansk) ឥឡូវនេះកំពុងតែគ្រប់គ្រងសមរភូមិ រវាងទីក្រុងបាខ្មូត (Bakhmut) និង ស្លូវៀនស្ក៍ (Sloviansk) ។ កម្លាំងការពារទឹកដីអ៊ុយក្រែន បានរៀបចំមូលដ្ឋានរបស់ខ្លួននៅទីនោះ ដើម្បីត្រៀមទប់ទល់នឹងការវាយរុលទៅមុខរបស់រុស្ស៊ី បន្ថែមទៀត។

លោក ស៊ើរហ៊ីយ ហ៊ីដាយ ( Serhiy Haidai) ចៅហ្វាយលូហានស្ក៍ បានទទួលស្គាល់ថា ខេត្តទាំងមូលរបស់គាត់ ឥឡូវនេះ កំពុងតែស្ថិតក្នុងកណ្ដាប់ដៃរបស់រុស្ស៊ី។ ប៉ុន្តែគាត់បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters ថា «យើងត្រូវការឈ្នះសង្រ្គាម មិនមែនត្រឹមតែសមរភូមិនៅទីក្រុងលីស៊ីចាន់ស្ក៍ (Lysychansk) … ប៉ុណ្ណោះទេ។ ការបាត់បាត់បង់លីស៊ីចាន់ស្ក៍ ពិតជាឈឺចាប់ណាស់ ប៉ុន្តែអ៊ុយក្រែន នឹងមិនចាញ់សង្គ្រាមនោះឡើយ»។

រុស្ស៊ី បានវាយដណ្តើមកាន់កាប់ទីក្រុង Lysychansk នាភាគខាងកើត ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី៣ ខែកក្កដា ។ ចំណែកការវាយប្រយុទ្ធយ៉ាងខ្លាំងក្លា បានបញ្ចប់ ក្រោយពេលកម្លាំងទាហានរុស្ស៊ី បានចូលទៅគ្រប់គ្រងខេត្ត Luhansk ដែលជាតំបន់មួយ ស្ថិតក្នុងចំណោមតំបន់២ ដែលក្រុងមូស្គូបានទាមទារឱ្យអ៊ុយក្រែន ប្រគល់ទៅឲ្យពួកបំបែកខ្លួន នៅក្នុងតំបន់ដុនបាស (Donbas) គាំទ្រដោយរុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×