Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែ​មាន​ហើ​យ! ស្រ្តី​ជា​ប្រពន្ធ​ៗ​ម្តាយ​សិស្ស នាំគ្នា «ដា​ក់​សម្ពា.ធ» ឲ្យ​សា​លា​បណ្តេ.ញ​អ្នកគ្រូ​ស្រស់​ស្អាត​មុខ​ដូច Angelababy ព្រោះ​ហេតុផល​ដ៏​ហួសចិត្ត…

ពិតជារឿងគួរឲ្យអស់សំណើច ខណៈដែលអ្នកគ្រូបង្រៀនថ្នាក់មត្តេយ្យដ៏ស្រស់ស្អាតម្នាក់ ដែលមើលទៅដូច Angelababy ត្រូវបានម្តាយៗរបស់សិស្សជំទាស់ និងដាក់សម្ពាធដល់សាលា ឲ្យបណ្ដេញចេញ ព្រោះ​តែសម្រស់របស់នាង​ជា​ហេតុផលធ្វើ​ឲ្យបុរសៗជាឪពុក «ឈ្លក់វង្វេង» យ៉ាងខ្លាំង សម្រុកមកទទួលកូន។

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២២ គេហទំព័រ ETtoday បានរាយការណ៍ថា ពិភពអនឡាញបានផ្ទុះឡើង បន្ទាប់ពីរូបថតរបស់គ្រូបង្រៀនថ្នាក់មត្តេយ្យវ័យក្មេងម្នាក់ ត្រូវបានចែករំលែក។ ជាមួយនឹងសម្រស់ដ៏មិនធម្មតា ជាមួយនឹងរាងរៅ​ខ្ពស់​ស្លីម និងភ្នែកមូលធំ​មើលទៅ​ស្រដៀងនឹង Angelababy ដែលជា​តារា​សម្ដែងដ៏ល្បី។ ហើយបូករួមនឹងទឹកចិត្តដ៏ល្អរបស់នាង ក៏បានធ្វើឲ្យក្មេងៗពេញចិត្តខ្លាំងផងដែរ។

ប៉ុន្តែ ​ផ្ទុយពីការចូលចិត្តរបស់កូនៗ​ដោយសារសម្រស់របស់នាង​បែរជាបានធ្វើ​ឱ្យនាង ត្រូវអ្នកម្តាយមួយចំនួនមានចិត្តច្រណែនយ៉ាងខ្លាំង ព្រោះតែស្រ្តីជាប្រពន្ធទាំងនោះ ឃើញទង្វើ​របស់ប្តីរបស់ពួកគេ នាំគ្នា​សម្រុកទៅ​សាលា ដើម្បីទទួលកូនៗ។ សម្រាប់ហេតុផលនេះ ពួកគេក៏បាននាំគ្នាដាក់សម្ពាធ ទាមទារឲ្យសាលា​បណ្ដេញអ្នកគ្រូរូបនេះទៀតផង។

ទោះ​ជា​យ៉ាងណា របាយការណ៍បានបង្ហាញថា អ្នកគ្រូនោះ​មិនបានប្រព្រឹត្តអំពើ​មិនសមរម្យណា​មួយឡើយ។ គ្រាន់តែ​សម្រស់លេចធ្លោ​ខ្លាំង​ធ្វើឱ្យស្រ្តីៗជាម្ដាយប្រឆាំងទៅនឹងរូបនាងទៅវិញ​។ ជាសំណាងល្អ សាលាមិនបានយកចិត្តទុកដាក់ចំពោះសំណើមិនសមហេតុផលរបស់ពួកគេឡើយ។

ក្រោយពីបានលឺរឿងនេះត្រូវបានលាតត្រដាង អ្នកនិយមលេងអ៊ីនធឺណិត​បានអបអរចំពោះ​នាង ដោយពួកគេបាននិយាយថា វា​ហាក់ដូចលើសពេកហើយ​ក្នុងការបង្ខំមនុស្សឲ្យឈប់ពីការងារ ដោយសារភាពច្រណែន ប្រច័ណ្ឌដ៏ខុសទំនង​ទៅលើ​រូបរាងស្អាតរបស់គេបែបនេះ។ ទន្ទឹមនឹងនោះ ក៏អ្នកនិយាយលេងថា ​«ឃើញសម្រស់អ្នកគ្រូបែបនេះ ខ្ញុំពិតជា​ចង់ត្រឡប់ទៅ​មត្តេយ្យវិញណាស់!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×