ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ Admin- ជីងចក់ បានធ្វើការឡាយវីដេអូបកស្រាយទម្លាយហែករឿងគ្រួសារខ្ទេចដែលគ្រប់គ្នាមិនធ្លាប់ដឹងពីមុនមក និងបានចោទអតីតភរិយារបស់ខ្លួន ទ្រិញ ផល្លា ខំប្រឌិតរឿងទាក់ទងការប្រើអំពើហិង្សាដែលមិនអាចទទួលយកបាន ដើម្បីឲ្យសមត្ថកិច្ចចាប់ប្តីដាក់គុក ដែលលោក ជីងចក់ ថាជាការរៀបគម្រោងចង់ក្រសោបយកទ្រព្យរបស់លោកចំនួន ៥៧ មុឺនដុល្លារ តែម្តង នេះបើយោងតាមសម្តីរបស់ ជីងចក់ បាននិយាយនៅក្នុងឡាយ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។
ដោយឡែក នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោក ជីងចក់ ក៏បានទម្លាយសារឆ្លើយឆ្លងជុំវិញរឿងអតីតប្រពន្ធ ទ្រិញ ផល្លា កំហែងទាមទារប្រាក់ចំនួន ៣ ម៉ឺនដុល្លារ ពីលោក ជាថ្នូរដោះដូរមិនឡាយបកអាក្រាតរឿងឆាតទៅស្រី បើទោះជាលោកអង្វរសុំឲ្យលើកលែងទោសយ៉ាងណា ហើយនៅពេលមិនមានលុយឲ្យ ក៏ឡាយហែកហួរប្តីខ្ទេចតែម្តង។
ក្នុងនោះ អេតមីន ជីកចក់ បានបង្ហោះឃ្លីបឆាតឆ្លើយឆ្លង និងភ្ជាប់សាររៀបរាប់ឲ្យមហាជនបានដឹងច្បាស់ថា៖ «សារឆ្លើយឆ្លងខ្ញុំនឹងផល្លា! ទ្រិង ផល្លា បានកំហែងទារប្រាក់ពីខ្ញុំ 30000$ (បីមុឺនដុល្លា) ជាថ្នូរទៅនឹងការមិនឡាយបកអាក្រាតខ្ញុំរឿងឆាតទៅស្រី។ ប៉ុន្តែខ្ញុំមិនអោយលុយបីមុឺនដុល្លាទៅគាត់ហើយពេលហ្នឹង ទ្រិង ផល្លា បានឡាយរឿងនឹងផ្អើលអស់ឋានទាំងបី រឿងហ្នឹងកើតឡើងនៅក្នុងខែ៣។ សូមបងប្អូនជនរួមជាតិស្ដាប់សារឆ្លើយឆ្លងខាងលើដូចតទៅ ហ្នឹងមែនសម្រុះសម្រួលប្ដីប្រពន្ធហាសបងប្អូន? នេះកំហែងទារប្រាក់ពីប្ដីខ្លួនឯងសុទ្ធសាធណា»។
ក្រោយពីបានឃើញជ្រុងហួសហេតុពេក វាមិនដែលប្រពន្ធឯណា កំហែងទារប្រាក់រាប់មឺុនដុល្លារ ជាថ្នូរមិនបញ្ចេញរឿងប្តីមានស្រីបែបនេះ ស្រាប់តែគណនីហ្វេសប៊ុកមួយឈ្មោះ Dana Orm ព្រោះអត់ទ្រាំពុំបាន ក៏បានចេញមកនិយាយចំៗទៅកាន់នាង ទ្រិញ ផល្លា ថា៖ «ប្រាប់ត្រង់មិនចង់សែរសោះ ព្រោះរឿងបុគ្គលតែបើជ្រុលសែរជា public ហើយ សុំនិយាយមួយម៉ាត់ចុះ ព្រោះមានសិទ្ធិក្នុងការបញ្ចេញមតិ។
បើថាប្ដីខ្លួនមិនកើត ក្បត់នាងហើយ នាងស្រីល្អ ដើរចេញមក តើនៅគំរោមជំរឹតទាប្រាក់គេធ្វើអ្វី គេមិនអោយផុសហែកហ៊ួរ នេះជាទង្វើរដែលអាក្រក់ណាស់ សំរាប់មនុស្សស្រីដែលគេរៀបការស្របច្បាប់ ហើយតាំងខ្លួនជាប្រពន្ធៗពេញមាត់ ។ បើហៅគេថាប្ដីហើយ អោយតំលៃពាក្យថាប្ដីខ្លះទៅ បើតាំងចិត្តជាប្រពន្ធហើយ ធ្វើចរឹកជាប្រពន្ធផងទៅ ។ ដោះស្រាយក្នុងគ្រួសារនាងទៅ រឿងក្បត់ផិតគ្រួសារណាក៏ជួបដែល ច្រើនរឺតិច តូចរឺធំលើមនុស្សក្នុងគ្រួសារទេ បើថាប្ដីនឹងមិនកើតលែងគេទៅ ដើរចេញមក ។
ខ្លួនជាស្រីចេះរក្សារកិត្តយសរបស់ខ្លួនផង តំលៃនៃភាពជាស្រ្តី តំលៃភាពជាប្រពន្ធដែលនាងទាមទារ មិនមែនលើទឹកប្រាក់ដែលនាង ជំរឹតពីប្ដីនាងនោះទេ តំលៃនៃមនុស្ស មិនអាចកំណត់ដោយទឹកប្រាក់ ។ ទឹកលុយ 30000$ ដែលនាងទាមទាគេ វា ស្មើរ នឹង នាងអោយតំលៃលក់ខ្លួនឯង ត្រឹមលុយប៉ុន្នឹង មិនខុសអីនឹង ស្រីសោភានីទេ គួរតែឈប់របង្កររឿងហែកហ៊ួរគ្នាទៅ កាន់ផុស កាន់តែបង្ហាញពីទង្វើររបស់ខ្លួនឯងឯង ទុកមុខអោយកូនពេលវាធំផង ទុកមុខអោយឪពុកម្ដាយខ្លួនឯងផង សូម្បីតែស្រី ktv ក៏នាងទាញគេមកពាក់ព័ន្ធនឹងរឿងរបស់នាងទៀត ត្រូវគេដៀលពេញcmt រឿងការងាររបស់ពួកនាងៗនោះពេញ cmt ។ ទង្វើរបំពុលសង្គម បែបនេះសូមបញ្ឈប់ទៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















