Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា បង្កើតយន្ដហោះគ្មានមនុស្សបើកបំបាំងកាយថ្មី សម្រាប់ទប់ទល់នឹងមហាយក្សចិន

រដ្ឋធានីញូវដេលី៖ រហូតមកដល់ពេលនេះ ក្រសួងការពារជាតិឥណ្ឌា បានប្រកាស អំពីការសាកល្បងយន្ដហោះគ្មានមនុស្សបើក ឬដ្រូនបំបាំងកាយ ប្រកបដោយជោគជ័យ ហើយគ្រឿងចម្បាំងដ៏ទំនើបនេះ ក៏អាចនឹងយកមកប្រើប្រាស់ សម្រាប់កងទ័ពជើងរបស់ខ្លួន ទប់ទល់នឹងមហាយក្សចិន ដែលមានព្រំដែនជាប់គ្នាផងដែរ។

សារព័ត៌មាន Asia Times បានចេញផ្សាយ កាលពីថ្ងៃទី៥ ខែកក្កដា ថា អង្គការស្រាវជ្រាវ និង អភិវឌ្ឍន៍វិស័យការពារជាតិរបស់ឥណ្ឌា បានប្រកាស នៅក្នុងសេចក្ដីថ្លែងការណ៍ តាមបណ្ដាញផ្សព្វផ្សាយ ដែលបានចេញ កាលពីថ្ងៃទី១ ខែកក្កដា ថា ប្រទេសឥណ្ឌា បានសាកល្បងនូវឧបករណ៍បង្ហាញ អំពីបច្ចេកវិទ្យាហោះហើរស្វ័យប្រវត្ដិរបស់ខ្លួន នៅកន្លែងធ្វើតេស្តអាកាសចរណ៍ ស្ថិតក្នុងទីក្រុងឈីត្រាឌូហ្គា (Chitradurga) រដ្ឋកាណាតាកា (Karnataka)។

បើតាមក្រសួងការពារជាតិឥណ្ឌា ហើយត្រូវបានរាយការណ៍ នៅក្នុងសារព័ត៌មាន Defense News បានឲ្យដឹងថា យន្ដហោះគ្មានមនុស្សបើកបរ ឬ ដ្រូនបំបាំងកាយនេះ គឺជាជំហានដ៏សំខាន់មួយ សម្រាប់មហិច្ឆតារបស់ប្រទេសឥណ្ឌា នៅក្នុងការធ្វើឱ្យកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន កាត់បន្ថយនូវការពឹងផ្អែក ទៅលើក្រុមហ៊ុនផ្គត់ផ្គង់បរទេស សម្រាប់វិស័យការពារជាតិ។ ដ្រូនបំបាំងកាយនេះ មានប្រវែង ៣,៩៦ម៉ែត្រ ហើយពីចុងស្លាបម្ខាងទៅម្ខាង ប្រវែង៤,៨ម៉ែត្រ។ ដ្រូនដ៏ទំនើបនេះ ក៏អាចផ្ទុះបានទម្ងន់ រហូតដល់ ១ ០៤៣គីឡូក្រាម ហើយវានឹងដាក់ឲ្យកងទ័ពជើងទឹកឥណ្ឌា ប្រើប្រាស់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×