Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានជួយសហគ្រាសគោលដៅទូទាំងប្រទេសកម្ពុជាចំនួន ១៥៨៦ ​សហគ្រាស

spot_img

ភ្នំពេញ៖ គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ត្រូវបានអនុវត្តក្នុង​ដំណាក់កាលទី២ (SCFS II) ក្នុងបំណងលើកស្ទួយអាជីវកម្មក្នុងវិស័យទេសចរណ៍​ដែលបានរងគ្រោះដោយជំងឺកូវីដ-១៩ ដោយមានការគាំទ្រពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងធនាគារ ជីប ម៉ុង ។

គិតត្រឹមខែមេសា ឆ្នាំ២០២២ គម្រោងនេះបានបញ្ចេញឥណទានសរុបចំនួន ១៩២លានដុល្លារ​អាមេរិក ក្នុងការជួយសហគ្រាសគោលដៅទូទាំងប្រទេសកម្ពុជាបានចំនួន ១៥៨៦ ​សហគ្រាស។

លោក ចន ប៊ែល អគ្គនាយករបស់ធនាគារ ជីប ម៉ុង​ បានមានប្រសាសន៍ថា យើងរីករាយដែលបានក្លាយជាចំណែកមួយគាំទ្រគម្រោងនេះ ដែលវានឹងផ្ដល់ជាប្រយោជន៍ដល់​សហគ្រាសនៅក្នុងប្រទេសឲ្យរួចផុតពីវិបត្តិ ហើយវាក៏ជាផ្នែកមួយនៃការគាំទ្រការអនុវត្តក្របខណ្ឌយុទ្ធ​សាស្ត្រ និងកម្មវិធីស្ដារ និងជម្រុញសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីថ្មី ឆ្នាំ ២០២១-២០២៣។

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីការអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនក្នុងវិស័យទេសចរណ៍។ គម្រោងនេះត្រូវបានផ្ដួចផ្ដើមឡើងដោយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងគាំទ្រដោយ​​រដ្ឋាភិបាលកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៣២ គ្រឹះស្ថាន៕

spot_img
×