Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា ជួយចេញថ្លៃខាតបង់អគ្គិសនីកម្ពុជាជាង ១០០ លានដុល្លារ

spot_img

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋាភិបាល បានចេញថ្លៃខាតអគ្គិសនីជាង ១០០លានដុល្លារ នៅឆ្នាំនេះ ដើម្បីទប់កុំឱ្យអគ្គិសនីឡើងថ្លៃ នាំឲ្យពលរដ្ឋចំណាយច្រើន។​

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យស្ថាប័នរដ្ឋ និងពលរដ្ឋសន្សំសំចៃការប្រើអគ្គិសនី ខណៈដែលអគ្គិសនីកម្ពុជា នៅឆ្នាំនេះ អាចទទួលការខាតបង់ជាង ១០០លានដុល្លារ សម្រាប់ការផ្គត់ផ្គង់អគ្គិសនី ដោយមិនដំឡើងថ្លៃ ទោះបីជាតម្លៃប្រេងឥន្ធនៈ ធ្យូងថ្ម និងហ្គាស បានហក់ឡើងខ្ពស់ ដែលដាក់បន្ទុកដល់ការចំណាយរបស់រដ្ឋកាន់តែច្រើនជាងមុនក៏ដោយ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បែបនេះបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ាន ប៉ារ៉ាហ្គេម នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២២ នៅវិមានសន្តិភាព។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានគូសបញ្ជាក់ថា ការខាតបង់របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅឆ្នាំនេះ ដោយសារការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ ធ្យូងថ្ម និងហ្គាស ដែលបណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការដាក់ទណ្ឌកម្មរបស់បច្ចឹមប្រទេសប្រឆំាងនឹងរុស្ស៊ី។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជាប្រវត្តិសាស្រ្តដែលអគ្គិសនីកម្ពុជាខាតបង់។ សម្តេចបន្តថា រដ្ឋជួយចេញខាតឲ្យអគ្គិសនីកម្ពុជា ដើម្បីកុំឲ្យអគ្គិសនីកម្ពុជាដំឡើងថ្លៃអគ្គិសនី ដើម្បីជួយពលរដ្ឋកុំឲ្យចំណាយច្រើន។ សម្តេចតេជោ បានបន្តទៀតថា អគ្គិសនីកម្ពុជាខាតជាង ១០០លានដុល្លារ ដែលបណ្តាលមកពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន និងការដាក់ទណ្ឌកម្ម ដែលធ្វើឲ្យតម្លៃថាមពលហក់ឡើងជាសកល។

សម្តេចតេជោ ហ៊ុន សែន ដាក់ជាសំណួរថា តើសង្រ្គាមនេះពេលណាចប់ ការដាក់ទណ្ឌកម្មមិនមែនជាជំរើសល្អទេ អ្នករងគ្រោះគឺទាំងអស់គ្នា។

សូមជម្រាបជូនថា គិតត្រឹមចុងឆ្នាំ ២០២០ ការផលិតថាមពលក្នុងស្រុកពីប្រភពផ្សេងៗ ក្នុងនោះថាមពលពីប្រេងខ្មៅ មាន ២០រោងចក្រ ថាមពលពីជីវម៉ាស់ ពន្លឺព្រះអាទិត្យ ១០កន្លែង ធ្យូងថ្មី ៣កន្លែង និងវារីគ្គិសនី ៩ កន្លែង។ គិតត្រឹមចុងឆ្នាំ២០២១ ព្រំដែននៃអាជ្ញាបណ្ណដែលផ្តល់ដោយឱ្យអ្នកកាន់អាជ្ញាបណ្ណ ចែកចាយធ្វើការវិនិយោគ និងអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនីទាំងរដ្ឋ និងឯកជន មានចំនួន ១៤,១៥១ភូមិ ស្មើនឹង ៩៩.៨៨ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេស ដោយក្នុងចំណោមភូមិទាំងអស់នេះ មានចំនួន៣៥០ភូមិ ស្មើនឹង ២.៤៧ភាគរយពុំទាន់មានខ្សែបណ្ដាញទៅដល់៕

spot_img
×