Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណូលពន្ធគយប្រមូលបានសម្រេចតាមផែនការប្រចាំឆ្នាំ នៅឆមាសទី១ ឆ្នាំ២០២២នេះ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចបានតាមផែនការ ដោយបានប្រមូលចំណូលពន្ធ និងអាករចំនួន ១២៩២លានដុល្លារ ស្មើនឹង ៥០,០៨ ភាគរយ នៃផែនការច្បាប់ថវិកាជាតិ នៅឆមាសទី១ ឆ្នាំ២០២២នេះ គឺចាប់ពីខែមករា ដល់ខែមិថុនា ឆ្នំា២០២២នេះ ។

ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលនៃការប្រមូលពន្ធលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ ​នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ថា ការប្រមូលចំណូលពន្ធគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៦ខែឆ្នាំនេះ សម្រេចបានតាមផែនការប្រចាំឆ្នាំ។

ឯកឧត្តមគុណ ញឹម រំពឹងថា ចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆ្នាំ២០២២នេះ នឹងកើតឡើង ខណៈអគ្គនាយកដ្ឋានគយ នឹងបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច រិះរកប្រភពចំណូល។ ខណៈប្រភពចំណូលកាន់តែតិចទៅផងដែរ ពីព្រោះមានការលើកទឹកចិត្តច្រើន, ការអនុវត្តកាតព្វកិច្ចរបស់កម្ពុជា ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលត្រូវផ្តល់ការអនុគ្រោះពន្ធ។​

ឯកឧត្តម បានបញ្ជាក់ថា ការសម្រេចតាមផែនការនៃការប្រមូលពន្ធនេះ កត្ដាសំខាន់ គឺបន្ទាប់ពីកម្ពុជាបើកប្រទេសឡើងវិញ មានសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គមកិច្ចឡើងវិញ ធ្វើឲ្យការលក់ដូរអាជីវកម្ម និងកម្មវិធីផ្សេងៗរស់រវើកឡើងវិញ ធ្វើឲ្យតម្រូវការប្រើប្រាស់ មានការកើនឡើង។

គួរជម្រាបថា នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៩២៩៥ប៊ីលានរៀល ស្មើនឹង ២២៩៥លានដុល្លារ ថយចុះប្រមាណ ៥,១% បើធៀបនឹងចំណូលប្រមូលបាន ក្នុងឆ្នាំ២០២០៕

×